កាតុ ចង់​បះសក់ ប៉ះ​អ្នក​កំដរ​បរទេស​ចេះ​ខ្មែរ​ហើយ កំប្លែងទៀត!

កាលពី​ថ្ងៃ​មង្គលការ​ពិធី​ការិនី ខៀវ សានសាណា អ្នក​នាង សុខ ចាន់ធីតា គឺជា​អ្នក​ច្រៀង​កាត់​សក់ ថែម​ទាំង​បាន​ផ្ដោះផ្ដង​វោហារ​ជាមួយ​អ្នក​កំដរ​បរទេស តែ​អាច​និយាយ​ខ្មែរ​បាន​យ៉ាង​ស្ទាត់​ជំនាញ​ថែម​ទៀត។

 

កាតុ ចង់​បះសក់ ប៉ះ​អ្នក​កំដរ​បរទេស​ចេះ​ខ្មែរ​ហើយ កំប្លែងទៀត!

 

ប្រពន្ធ​នាយ​ខ្យង​បាន ​ធ្វើ​ឲ្យ​ភ្ញៀវ​ចូលរួម​កម្មវិធី​ខាង​លើ​ទប់​សំណើច​មិន​បាន ពេល​សួរ​ទៅ​កាន់​អ្នក​កំដរ​ខាង​កូន​កំលោះ ដែល​ជា​ជនជាតិ​បរទេស ហើយ​បុរស​រូប​នោះ​អាច​និយាយ​ខ្មែរ​ឆ្លើយឆ្លង​​ជាមួយ កាតុ វិញ​មិន​ចាញ់​អ្នក​កំប្លែង​អាជីពឡើយ។ កូន​កំដរ​ជនជាតិ​អាមេរិក​ខាង​លើ​ មិន​ត្រឹម​តែ​អាច​និយាយ​ខ្មែរ​បាន​ច្បាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​និយាយ​ឆ្លងឆ្លើយ​ពាក្យ​សម្ដី​កំប្លែង​មិន​ចាញ់​អ្នក​នាង កាតុ ឡើយ។

 

 

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

 

 

ចុចអាន៖កាតុ និង​នាង​ខ្ញុង ចាប់ផ្ដើម​កុង​គ្នា​តាំងពី​​ថ្ងៃ​ក្រុង​ពាលី!

 

អត្ថបទ៖ទ្រី រ៉ាវី