មន្រ្តី​ជាន់​ខ្ពស់​រុស្ស៊ី​៖​ រុស្ស៊ី​ត្រូវតែ​ប្រុងប្រៀប​ឱ្យហើយ​ក្នុងសមរភូមិ​សង្គ្រាម​

ជាមួយ​នឹង​សេចក្ដី​ថ្លែងការណ៍​ដ៏មាន​កម្ដៅ​មួយ​ ដែលត្រូវ​បានថ្លែង​ដោយ​មន្រ្តី​ជាន់ខ្ពស់​អាមេរិក​, កាលពី​ពេលថ្មី​​ៗកន្លង​ទៅនេះ​ សហរដ្ឋអាមេរិក​បានចោទ​ប្រកាន់​រុ​ស្ស៊ី​ត្រង់​​ៗជាសាធារណៈ​ថាបាន ​និង​កំពុង​តែ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដែលធ្វើឱ្យ​ប្រទេសមួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ី​ត្រូវខ្ទេចខ្ទាំ​ជាច្រើន​ ជាពិសេស​គឺប្រទេសនៅក្នុង​តំបន់​មជ្ឈិមបូព៌ា ​ដែលសេចក្ដី​ថ្លែងការណ៍​បែបចោទ​ប្រកាន់​របស់​អាមេរិក​នេះ ​ធ្វើឱ្យ​ក្រុម​អ្នក​វិភាគ​នយោបាយ​មួយចំនួន​មើលឃើញ​ថាគឺ​ជាការ​កូរទឹកឱ្យ​កាន់តែល្អ​ក់កករ​ជាងមុន ​ឬផ្លុំ​ភ្លើង​ឱ្យកាន់​តែឆេះ​សន្ធោរ​សន្ធៅ​ឡើង​ ដែល​មិនខុស​អីពី​ស្ថានភាព​ក្នុងសម័យ​សង្គ្រាម​ត្រជាក់​ឡើយ​។​
អ្នកនាំ​ពាក្យ​វិមាន​គ្រែមឡាំង ​​លោក​ឌីមីទ្រី​ ប៉េស្កូវ ​បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​មន្រ្តី​ជាន់​ខ្ពស់​អាមេរិកថា​៖​ “​រាល់ការ​ថ្កោល​ទោស​របស់​អាមេរិក​មកលើរុស៊្សី ​ដែលថា​ទាក់ទង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជាដើម ​គឺជា​ចេតនា​ដ៏សាហាវ ​និងមិនអាច​នឹកស្មាន​ទុកបានឡើយ” ​។ ​ទោះជា​យ៉ាងណា ​លោកថា​នោះគឺ​ជាការ​ចោទ​ប្រកាន់​ទាំង​ងងឹត​ងងុល​របស់​សហរដ្ឋអាមេរិក​ ប៉ុន្តែ​រុស្ស៊ី​នៅតែ​ជារុស្ស៊ី ​ហើយ​ប្រជាជន​រុស្ស៊ី​ទាំងអស់​នឹង​រួបរួម​គ្នា​ប្រកប​ដោយភាព​ប្រុង​ប្រយ័ត្ន​ដើម្បី​ប្រឈម​នឹង​កាលៈទេសៈ​អកុសល​ណាមួយ​ដែល​នឹងអាច​កើតឡើង ​។​ លើសពី​នេះ​ទៅទៀត​ លោក​​នាយឧត្តម​សេនីយ៍ទោ​ យេវជេនី​ ប៊ូហ្ស៊ីនស្គី ​បានលើកថា​៖​ “​សហរដ្ឋអាមេរិក​នឹងស្ដាយ​ក្រោយ​នូវរាល់​ទង្វើ​របស់​ខ្លួន​ដែលធ្វើ​មកលើ​សហព័ន្ធរុស្ស៊ី​ ។ ​លោក​បានបន្ត​ថា​៖​ “​លោក​ប្រធានាធិបតី​វ៉្លាឌីមៀ​ ពូទីនបាន​​ឃើញ​រឿងនេះ​ ប្រទេសរុស្ស៊ី​ទាំងមូល​បានដឹង​រឿងនេះ​ ហើយរឿង​បន្ទាប់​ទៀត​អាច​នឹងកើតមាន​នូ​វការប្រឈមគ្នា​មួយ​ដែល​មិនអាច​ចៀស​ផុតបាន ​ហើយការ​ប្រឈម​នោះ​គឺនឹង​អាចកើត​ឡើង​គ្រប់​ទី​កន្លែង​ដែល​មិនអាច​ចៀស​ផុតឡើយ​ពីការ​ប៉ះពារ​​ទៅលើ​ផលប្រយោជន៍​របស់​អាមេរិក​” ​។​​
សេច​ក្ដីថ្លែង​ការណ៍​របស់​មន្រ្តី​ជាន់​ខ្ពស់​រុស្ស៊ី​ទាំង​ពីរ​រូប​បាន​សបញ្ជាក់​ឱ្យ​ឃើញ​អំពី​ចេតនា​ប្រតិកម្ម​បែប​ប្រកប​ដោយ​គំនុំ​និយម​របស់​រុស្ស៊ី​ទៅលើ​សហរដ្ឋអាមេរិក​ ដែលនឹង​អាចឈាន​ទៅប្រឈម​មុខគ្នា​នឹង​ការបញ្ចេញ​ក្បាលគ្រាប់​បែក​ប៉ារ៉ាម៉ាណូ​នៅថ្ងៃណា​មួយ​ជាក់​មិនខាន​ ។ ​ជាក់ស្ដែង​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​ រុស្ស៊ី​មានការ​ប្រុងប្រយ័ត្ន​ច្រើន​គ្រប់ជំហាន​ ហើយ​ប្រជាជន​រុស្ស៊ី​ទាំ​ង​ឡាយ​ត្រូវបាន​ប្រកាស​ប្រាប់​ឱ្យត្រៀម​លក្ខណៈ​ឱ្យបាន​រួចរាល់​ ដោយត្រូវ​ស្វែងរក​ជម្រក​សុវត្ថិភាព​សមស្រប​ណាមួយ​ដើម្បី​លាក់​ខ្លួន​ ប្រសិន​បើការ​ផ្ទុះសព្វាវុធ​រវាងអាមេរិក​ និងរុស្ស៊ី​កើតឡើង ​៕​

មន្រ្តី​ជាន់​ខ្ពស់​រុស្ស៊ី​៖​ រុស្ស៊ី​ត្រូវតែ​ប្រុងប្រៀប​ឱ្យហើយ​ក្នុងសមរភូមិ​សង្គ្រាម​
ដោយ៖ ឈូកស
ប្រភព៖ disclose.tv