USS Zumwalt​ ជា​នាវា​ធំ​បំផុត​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​ ចាប់​ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់​ម្សិលមិញ​

USS Zumwalt (DDG 1000) commissioning

កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានដាក់បញ្ជូននាវាពិឃាត USS Zumwalt ទៅកាន់សមុទ្រ ដែលជានាវាប្រយុទ្ធធំបំផុតជាងនាវាប្រយុទ្ធមុនៗ ដោយទម្លាក់នាវាចូលកំពង់ផែទីក្រុង បាល់ទីម័រ រដ្ឋ ម៉ារីឡែន កាលពីថ្ងៃអាទិត្យ ដើម្បីសាកល្បងបន្ថែមទៀត ក្រោយសាងសង់រួចរាល់ និងបានសាកល្បងជាច្រើនលើករួចមកហើយ ។

USS Zumwalt យកឈ្មោះតាមមេបញ្ជាការកងទ័ពជើងទឹក ដែលបានទទួលខុសត្រូវសំខាន់បំផុត ក្នុងសម័យសង្គ្រាមវៀតណាម ។ នាវានេះ ពាសដោយដែកថែប, បំពាក់រ៉ាដាមានទំហំប៉ុនទូកនេសាទមួយគ្រឿង និងប្រដាប់ដោយមីស៊ីលទំនើប ។ ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥ កងទ័ពជើងទឹកចាប់ផ្ដើមសាកល្បងមើលសមត្ថភាព ក្នុងពេលជួបនឹងលក្ខខណ្ឌលំបាក ដើម្បីឲ្យប្រាកដថា នាវាអាចបម្រើដល់ប្រតិបត្តិការបានដោយប្រសិទ្ធភាព ។

ខុសពីនាវាពិឃាដមុនៗ ដែលសាងសង់ឡើងសំខាន់សម្រាប់ការប្រយុទ្ធក្នុងសមុទ្រទឹកជ្រៅ ប៉ុន្តែ USS Zumwalt ត្រូវបានឌីហ្សាញដើម្បីបម្រើមុខងារច្រើនយ៉ាង ចាប់ពីមុខងារប្រឆាំងការវាយប្រហារតាមអាកាស, ប្រឆាំងការវាយប្រហារលើសមុទ្រ និងក្រោមសមុទ្រ រហូតដល់មានសមត្ថភាពគាំទ្រដល់កងកម្លាំងជើងគោក ។ អាវុធរបស់ USS Zumwalt ដែលសំខាន់បំផុតគឺមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីល បាលីស្ទីក មានសមត្ថភាពបាញ់ចំគោលដៅចម្ងាយ ១៩០ គីឡូម៉ែត្រ ។
USS Zumwalt​ ជា​នាវា​ធំ​បំផុត​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​ ចាប់​ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់​ម្សិលមិញ​

USS Zumwalt​ ជា​នាវា​ធំ​បំផុត​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​ ចាប់​ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់​ម្សិលមិញ​

ប្រភព៖ NDTV, Kqube

Loading...

  • USS Zumwalt​ ជា​នាវា​ធំ​បំផុត​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​ ចាប់​ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់​ម្សិលមិញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: