ច្បាប់​ថ្មី៖ ហ៊ាន​តែ​នាំ​យក​ Galaxy Note 7 ​ឡើង​ជិះ​​យន្តហោះ​ នឹង​​ត្រូវ​បង់​ប្រាក់​ជិត ១៨ម៉ឺន​ដុល្លារ ហើយ​​ជាប់​គុក ១០ឆ្នាំ!

ច្បាប់​ថ្មី៖ ហ៊ាន​តែ​នាំ​យក​ Galaxy Note 7 ​ឡើង​ជិះ​​យន្តហោះ​ នឹង​​ត្រូវ​បង់​ប្រាក់​ជិត ១៨ម៉ឺន​ដុល្លារ ហើយ​​ជាប់​គុក ១០ឆ្នាំ!

បន្ទាប់ពីទូរស័ព្ទ Galaxy Note 7 របស់ Samsung ត្រូវបញ្ចប់ជីវិត ដោយឈប់ឱ្យប្រើ និងត្រូវយកទៅផ្លាស់ប្ដូរជាប្រាក់ ឬប្ដូរជាមួយម៉ូដែលផ្សេងៗពីក្រុមហ៊ុននោះ ឥឡូវនេះ មានរបាយការណ៍ថ្មីពាក់ព័ន្ធកំពូលផេប្លេតដែលគួរឱ្យអនិច្ចានេះថា អាជ្ញាធរអាកាសចរណ៍សហព័ន្ធ ក៏បានប្រកាស នូវបម្រាមមិនឱ្យអ្នកដំណើរតាមជើងយន្តហោះអាមេរិក ប្រើ ឬនាំយក Note 7 ឡើងយន្តហោះទេ បើបំពាននោះនឹងត្រូវជាប់គុករយៈពេល ១០ឆ្នាំ។

វាពិតជាមិននឹកស្មានដល់ថា Note 7 ដែលជាស្មាតហ្វូនកូនកាត់ថេប្លេតយ៉ាងទំនើបរបស់ Samsung ត្រូវបណ្ដាមជ្ឈដ្ឋានទាំងឡាយ មានការខ្លាចរអាមិនហ៊ានឱ្យនៅក្បែរ រហូតមានការដាក់បម្រាមដាច់ខាត មិនឱ្យប្រើប្រាស់ក្នុងពេលធ្វើដំណើរតាមមធ្យោបាយមួយចំនួន មិនថា តាមនាវាកម្សាន្ត តែឥឡូវថែមទាំងមានបម្រាមមិនឱ្យនាំយក Galaxy Note 7 ឡើងយន្តហោះថែមទៀត។ ច្បាប់ថ្មីត្រូវបានអាជ្ញាធរអាកាសចរណ៍សហព័ន្ធកំណត់ ឱ្យជនដែលល្មើស នឹងជាប់គុករយៈពេល ១០ឆ្នាំ។

ចំពោះជនណាដែលប្រព្រឹត្តិល្មើសនឹងបម្រាមនេះ នោះនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ ១៧៩ ៩៣៣ ដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ជនដែលរំលោភលើបម្រាមនេះ អាចជាកម្មវត្ថុនៃការកាត់ទោសព្រហ្មទណ្ឌ ដោយឈានទៅដល់ការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ឬអាចរាប់បញ្ចូលទាំងប្រាក់ពិន័យថែមទៀត។

ក្រុមហ៊ុន Samsung ថ្មីៗនេះបានប្រកាសឈប់ផលិត និងចែកចាយលក់ Note 7 តទៅទៀត ហើយធ្វើការប្រមូល Note 7 ពីអតិថិជនវិញ ដោយមានការផ្ដល់ជាប្រាក់លើកទឹកចិត្ត ១០០ដុល្លារ សម្រាប់អតិថិជនយក Note 7 មកប្ដូរយកម៉ូដែលទូរស័ព្ទផ្សេង៕

ប្រភព ៖ thephnompenhtimes

Loading...

  • ច្បាប់​ថ្មី៖ ហ៊ាន​តែ​នាំ​យក​ Galaxy Note 7 ​ឡើង​ជិះ​​យន្តហោះ​ នឹង​​ត្រូវ​បង់​ប្រាក់​ជិត ១៨ម៉ឺន​ដុល្លារ ហើយ​​ជាប់​គុក ១០ឆ្នាំ!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: