បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ

ខេត្តកំពង់ស្ពឺ៖ ផ្ទះសម្បែង និងស្រែស្រូវរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានប្រឈមនឹងការលិចលង់ពីសំណាក់ទឹកជន់លិច ដោយសារតែមេឃធ្លាក់ភ្លៀងបន្តបន្ទាប់ធ្វើអោយបាក់ទំនប់(ស្លា) ដែលជាទំនប់ស្តុបទឹកធំជាងគេ ។ប្រជាពលរដ្ឋបាននិយាយអោយដឹងថា ការបាក់ទំនប់ធំជាងគេនេះមកពីមេឃភ្លៀងជាបន្តបន្ទាប់គ្នាហើយការលិចនេះ ជាច្រើនភូមិផងដែរស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺទំនប់ដែលទឹកហូរបាក់នោះឈ្មោះ(ស្លា) ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ក៏ឃើញមានវត្តមានលោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ ចុះទៅពិនិត្យនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងការជន់លិចដោយសារទឹកភ្លៀង ។

បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ

លោកអភិបាលខេត្តបានជំរាបជូនដល់ពលរដ្ឋតាមមូលដ្ឋានខាងលើថា ពេលនេះសន្ទុះទឹកជំនន់ ទឹកភ្លៀង បានហក់ឡើងខ្លាំង គួរអោយកត់សំគាល់ ដែលអាចបណ្តាលឲ្យកើតមាននូវបញ្ហាផ្សេងៗ ជាយថាហេតុដែលកើតឡើងពីជំនន់ទឹកភ្លៀងនេះ ។ក្នុងនោះផងដែរលោកអភិបាលខេត្តបានណែនាំដល់គ្រប់អាជ្ញាធរ ពាក់ព័ន្ឋជាពិសេសអាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ ត្រូវតាមដានសភាការណ៏ទឹកជំនន់ទឹកនេះហើយត្រូវតាមដានឲ្យបានជាប់ជាប្រចាំ ក្នុងករណីត្រូវការជំនួយសង្រ្គោះបន្ទាន់ណាមួយត្រូវ ប្រញាប់រាយការណ៏មកខេត្ត ដើម្បីលោកមានវិធានការជួយសង្រ្គោះ និងប្រុងប្រយត្ន័ថែមទៀត ព្រមទាំងជួយគ្នាទប់ទឹកសំរាប់បង្កបង្កើតផលពេលដែលទឹកស្រកវិញ ទប់ទំនប់(ស្លា)នេះរក្សារទុកអោយដូចដើមវិញ ជាង១០លានម៉ែត្រគូប ។

លោកញ៉ាញ់ជៀបហ៑ងប្រធានមន្ទីរធនធានទឹកនិងឩតុនិយមខេត្តកំពង់ស្ពឺបានប្រាប់តាមទូរស័ព្ទថាពេលនេះទឹកបានហក់ឡើងពេញប្រៀបរយះពេល៣ថ្ងៃនេះលើសកំរិតយើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កាទប់ស្កាត់។មហាជនក៏ដូចជាពលរដ្ឋតាមបណ្តាមូលដ្ឋានខាងលើបានសំដែងនូវការកោតសរសើដល់លោកអភិបាលដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ក្នុងនាមថ្នាក់ដឹកនាំខេត្តចុះមកជំរាបដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អោយយកចិត្តទុកដាក់បង្កាការពារខ្លាចក្រែងប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើជួបប្រទះ រឿងអកុសលណាមួយដែលកើតឡើងពីជំនន់ទឹកភ្លៀងនេះ ។ ក្នុងនោះ ប្រជាពលរដ្ឋក៏បានសំដែងនូវការដឹងគុណ ចំពោះលោកអភិបាល ក៏ដូចជាអភិបាលរងគ្រប់រូបព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាស្រុកមន្ទីរជំនាញពាក់ព័ន្ឋយ៉ាងខ្លាំងដល់សុខទុក្ឋរបស់ពួកគាត់ ៕

បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ

ប្រភព ៖ nokorwatnews

Loading...

  • បាក់ទំនប់ស្លាណ្តាលឲ្យប្រជាពលរដ្ឋស្រុកគងពិសីប្រឈមនឹងការជន់លិចផ្ទះ និងស្រែស្រូវដំណាំ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: