ឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញ

6 Videos


តារាសម្តែង កញ្ញា ឌុច លីដា កន្លងទៅថ្មីៗនេះបានបង្ហាញឲ្យគេបានឃើញនៅលើបណ្តាញ សង្គមហ្វេសប៊ុកថាក្រៅពីអាជីពសិល្បៈគឺនាងបានបើកលក់ខោនិងអាវយឺតតាមអនឡាញទៀតផង ។

ឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញ

ការបង្ហោះរូបភាព និង ប្រកាសលក់ខោអាវយឺតតាមបណ្តាញសង្គមហ្វេសប៊ុករបស់ ឌុច លីដា នាពេលថ្មីៗនេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំងដោយយល់ថាពេលនេះ នាង ពិតជាប្រឹងប្រែងខ្លាំងក្នុងការស្វែងរកលុយមែនព្រោះគេសង្កេតឃើញថាក្នុងវិស័យសិល្បៈនាងមមាញឹកណាស់ទៅហើយតែនាងឆ្លៀតបង្កើតរបរនេះបន្ថែមទៀត ។

ឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញ

សារដែល ឌុច លីដា បានបង្ហោះក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកដោយអមជាមួយ រូបភាព ច្រើនសន្លឹកបានសរសេរថា៖ ហត់នឿយនិងត្រូវស្លៀកពាក់រឹបៗ ហប់ៗ និង ពិបាករកម៉ូដអាវ ចេញទៅ ក្រៅរាល់ថ្ងៃទេ ?ឥឡូវប្តូរមកពាក់អាវយឺតបែបសប្បាយៗ ជាមួយខោខ្លីម្តងមើលម៉េចដែរ? អេ !!!! កុំភ្លេចចូល like ហ្វេសប៊ុកផេក Tee.Gallery ផងដើម្បីមើលម៉ូតបន្ថែម , លេខទូរស័ព្ទ ៖ ០៩៦ ៦៩៩ ៩៩៧៦ , ០៨៨ ៨៨០ ៨៨៨១ ។ នាពេលកន្លងទៅ ឌុច លីដា បានតុបតែងខ្លួននិងសំដែងជានាង Beyonce ដែលការសំដែង របស់នាងគឺពិតជាមានទេពកោសល្យខ្ពស់ធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍លើសកម្មភាពរបស់ នាងជាខ្លាំង ។

ឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញ

ឌុច លីដា ពេលនេះនាងហាក់កាក់កបនិងអាជីពសិល្បៈយ៉ាងខ្លាំងដោយ នាងបានថតសំដែង ជាច្រើនរឿងរហូតមានផលិតកម្មពីប្រទេសចិនបានទាក់ទងនាងឲ្យសំដែងឲ្យគេទៀតផង ៕ ដេវីត

ឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញឌុច លីដា បញ្ចេញមុខរបរថ្មីតាមរយៈអនឡាញ