ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ចេញសារគំរាមអ្នកសារព័ត៌មានម្នាក់ថា មានតែជាប់ខ្នោះនិងគុក ប្រសិនបើគេធ្វើ

ខេត្តឧត្តមានជ័យ៖ លោកហួ សុធារិទ្ធ ប្រធានស្នាក់ការ ច្រកទ្វាអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ បានបញ្ចេញសារគំរាមមកលើលោក ប៉ែន នួន អ្នកព័ត៌មាននៅក្នុងខេត្តឧត្តមានជ័យថា ប្រសិនបើ «គេធ្វើ» មានតែជាប់ខ្នោះ និងជាប់គុក ដោយសារនេះ បានផ្តាំផ្ញើតាមអ្នកសារព័ត៌មានដូចគ្នា ។

ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ចេញសារគំរាមអ្នកសារព័ត៌មានម្នាក់ថា មានតែជាប់ខ្នោះនិងគុក ប្រសិនបើគេធ្វើ

សារគំរាម និងប្រមាថរបស់លោកហួ សុធារិទ្ធ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំ មកលើលោក ប៉ែន នួន ដែលជាអ្នកយកព័ត៌មាន គឺនៅក្រោយពេលដែលអ្នក សារព័ត៌មានរូបនេះ បានទៅថតផ្ដិតយករូបភាព នៃសកម្មភាពនាំចូលនូវទំនិញគ្មានគុណភាព និងទំនិញគេចពន្ធគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដែលនាំចូលភេសជ្ជៈ គ្រឿងកំប៉ុងរាប់តោន គ្មានបង្កាន់ដៃពន្ធគយ និងការនាំចូលកាកសំណល់អាហារ ដែលថៃគេបោះចោលដូចជាហ៊ុនជ្រូក ឆ្អឹងមាន់ និងពងមាន់ ពងទាស្អុយ ហើយជំនាញកាំកុងត្រូលនៅអង្គុយចាំយកលុយជាមួយនឹងស្នាក់ការច្រកទ្វារ ដែលគេសង្សយ័ថា ជាការបើកឲ្យចូលនូវទំនិញគេចពន្ធ និងអាហារកាកសំណល់ទាំងនេះ ។ ហេតុទាំងនេះហើយ ទើបធ្វើឲ្យលោក ហួ សុធារិទ្ធ ឆេះដុំ ដោយចេញសារគំរាមបំបាក់ស្មារតីអ្នកសារព័ត៌មានដើម្បីបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងលាភសក្ការរបស់ពួកគេ ដែលគេបានសម្ងំសុខជាច្រើនឆ្នាំមកហើយ ។

ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ចេញសារគំរាមអ្នកសារព័ត៌មានម្នាក់ថា មានតែជាប់ខ្នោះនិងគុក ប្រសិនបើគេធ្វើ

លោក ប៉ែន នួន បានឲ្យដឹងដែរថា លោកហួ សុធារិទ្ធ បាននិយាយមកកាន់លោក ពាក់ព័ន្ធនឹងការថតផ្ដិតយករូបភាពសកម្មភាពច្រកទ្វារ ដោយមិនមានការសុំអនុញាតពីលោក ពីព្រោះមិនមែនជាកន្លែងមកថតរញ៉េរញ៉ៃនោះឡើយព្រោះរូបគេ ជាអ្នកគ្រប់គ្រង បើចង់ថត ត្រូវសុំការអនុញាតពីលោកជាមុនសិន ។ជុំវិញការគំរាមវាយខ្នោះ និងចាប់ដាក់គុកលើអ្នកសារព័ត៌មានខាងលើនេះ លោកហួ សុធារិទ្ធ បានឆ្លើយបដិសេធថា មិនបាននិយាយនោះទេ ៕

ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ចេញសារគំរាមអ្នកសារព័ត៌មានម្នាក់ថា មានតែជាប់ខ្នោះនិងគុក ប្រសិនបើគេធ្វើ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ចេញសារគំរាមអ្នកសារព័ត៌មានម្នាក់ថា មានតែជាប់ខ្នោះនិងគុក ប្រសិនបើគេធ្វើ

ប្រភព ៖ nokorwatnews

Loading...

  • ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ចេញសារគំរាមអ្នកសារព័ត៌មានម្នាក់ថា មានតែជាប់ខ្នោះនិងគុក ប្រសិនបើគេធ្វើ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: