ព្រះអង្គម្ចាស់ រតនាស៊ុដា សយ៉ាមបរមរ៉ាចកុមារី ជាអង្គវិនិច្ឆ័យ រចនាបថព្រះមេរុ នៃព្រះរាជពិធីព្រះរមសព (មានឃ្លីប)

 

ដោយសារសំឡេងរបស់ក្មេងស្រីម្នាក់ឈ្មោះ ចាស្មីន (Jasmine) ជាជនជាតិការៀងពីតំបន់ខលៈបុរី ពីរោះល្បីខ្ទរខ្ទារ រហូតបានទទួលរហស្សនាម«សំឡេងមាស» ឱ្យច្រៀងចម្រៀងមួយបទថ្វាយព្រះបរមសព សម្តេចព្រះចៅ យូហួរ ព្រះមហាក្សត្រថៃ ដែលចូលទីវង្គត់កាលពីថ្ងៃទី ១៣ តុលា ២០១៦។

ឧបនាយករដ្ឋមន្ត្រីថៃ វិស្ណុ គ្រឿង៉ាម បានពោលថា របៀបវារៈ នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃនេះ ទី ១៨ ខែតុលា នឹងលើកយកការពិភាក្សាស្តីពីព្រះរាជពិធីព្រះបរមសព ព្រះបាទសម្តេចព្រះចៅយូហួ និង ការរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការចូលថ្វាយបង្គំ ។សម្តេចព្រះថេព រតនាស៊ុដា សយ៉ាមបរមរ៉ាចកុមារី ទ្រង់មានព្រះរាជបន្ទូលពីរឿងបង្កើតព្រះមេរុ ហើយជាអង្គវិនិច្ឆ័យបញ្ហាផ្សេងៗ ជាអាទិ៍ រចនាបថព្រះមេរុ ពណ៌ ខ្ពស់ ឬ ទាប ។ល។

ព្រះអង្គម្ចាស់ រតនាស៊ុដា សយ៉ាមបរមរ៉ាចកុមារី ជាអង្គវិនិច្ឆ័យ រចនាបថព្រះមេរុ នៃព្រះរាជពិធីព្រះរមសព (មានឃ្លីប) ព្រះអង្គម្ចាស់ រតនាស៊ុដា សយ៉ាមបរមរ៉ាចកុមារី ជាអង្គវិនិច្ឆ័យ រចនាបថព្រះមេរុ នៃព្រះរាជពិធីព្រះរមសព (មានឃ្លីប) ព្រះអង្គម្ចាស់ រតនាស៊ុដា សយ៉ាមបរមរ៉ាចកុមារី ជាអង្គវិនិច្ឆ័យ រចនាបថព្រះមេរុ នៃព្រះរាជពិធីព្រះរមសព (មានឃ្លីប)

បើតាមឱ្យដឹងពីមន្រ្តីរាជវាំងថៃថា ទោះជាការពិភាក្សាមិនទាន់ជាផ្លូវការ ថានឹងមានការសាងសង់ទីសក្ការៈជាច្រើនកន្លែង នៅសៈណាមហ្លួង (វាលមុខវាំង) ដូចជាសាលាទ្រង់ធម៌សម្រាប់គង់ប្រថាប់ និង កន្លែងទទួលភ្ញៀវដែលមកថ្វាយព្រះភ្លើង និង តង់ពន្លាសម្រាប់សាធារណជន រួមទាំងសាងសង់កន្លែងព្រះសង្ឃគង់សូត្រមន្តប្រចាំទិស ៤ ទិស ដែលលើកនេះអាចនឹងពង្រីកទំហំឱ្យធំទូលាយជាងព្រះរាជពិធីបុណ្យព្រះបរមសពមុនៗកន្លងមកទៀត ៕

ព្រះអង្គម្ចាស់ រតនាស៊ុដា សយ៉ាមបរមរ៉ាចកុមារី ជាអង្គវិនិច្ឆ័យ រចនាបថព្រះមេរុ នៃព្រះរាជពិធីព្រះរមសព (មានឃ្លីប)

ប្រភព ៖ matenak

Loading...

  • ព្រះអង្គម្ចាស់ រតនាស៊ុដា សយ៉ាមបរមរ៉ាចកុមារី ជាអង្គវិនិច្ឆ័យ រចនាបថព្រះមេរុ នៃព្រះរាជពិធីព្រះរមសព (មានឃ្លីប)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: