៣ ប៉ុស្តិ៍របស់នាង ហ្វាន់ ពីងពីង មានអ្វីប្លែកពេលទើបចូលថតភាពយន្តដំបូង!

6 Videos


រូបថតចាស់ៗជាច្រើនសន្លឹករបស់កំពូលតារាសម្តែងនាង ហ្វាន់ ពីងពីង ដែលទើបតែប្រឡូកចូលនៅក្នុង ពិភពភាពយន្តនោះត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ដោយកាលណោះការ តុបតែងកាយរបស់នាងនៅមិនទាន់សម័យទំនើបដូចសព្វថ្ងៃនេះឡើយ ហើយការផាត់មុខក៏របៀបសម័យបុរាណដែរ គឺមានការខុសឆ្ងាយណាស់នឹងពេលបច្ចុប្បន្ននេះ ។

៣ ប៉ុស្តិ៍របស់នាង ហ្វាន់ ពីងពីង មានអ្វីប្លែកពេលទើបចូលថតភាពយន្តដំបូង!

នៅពេលដែលនាងទើបតែមានអាយុ ១៧ ឆ្នាំបានចូលសម្តែងនៅក្នុងខ្សែភាពយន្តភាគបុរាណចិន គឺរឿង«ព្រះនាងវ៉ាន់ជូ» ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់តារាសម្តែង ២ រូបទៀត គឺនាង ចាវ វៃ ហៅនាងត្រ ចៀកកាំ និងនាង លីន ស៊ិនរ៉ូ ហៅ Ruby Lin នោះឡើយ ហើយបច្ចុប្បន្ននេះរូបសម្រស់របស់នាងកាន់តែស្រស់ ស្អាត និង កាន់តែសិចស៊ីគួរឲ្យទាក់ទាញ ។ កន្លងមកនៅក្នុងខ្សែភាពយន្តបុរាណចិន ជាច្រើនរឿង នាងច្រើនតែ សម្តែងជាតួអគ្គមហេសីស្តេច ដែលតែងគ្រងឈុតសម្លៀកបំពាក់ និង ទ្រង់គ្រឿងច្រើន ។

៣ ប៉ុស្តិ៍របស់នាង ហ្វាន់ ពីងពីង មានអ្វីប្លែកពេលទើបចូលថតភាពយន្តដំបូង!

ដូច្នេះបច្ចុប្បន្ននាង ហ្វាន់ ពីងពីង ដែលមានវ័យ ៣៥ ឆ្នាំហើយនោះធ្លាប់បញ្ជាក់ប្រាក់អ្នកកាសែតថា ទៅថ្ងៃមុខនាងនឹងខិតខំកាត់ បន្ថយនូវការថតឈុតសម្លៀកបំពាក់បែបសម័យទំនើប និង សិចស៊ិ ហើយងាកមកថតបែបជីវិតអ្នកក្រីក្រក្នុង ឈុតសម្លៀកបំពាក់ជាកម្មករ ឬសម្តែងជាតួអង្គមនុស្សចាស់ដើម្បីឲ្យសក្តិសមទៅនឹងវ័យជាមនុស្សចាស់ទុំម្នាក់ ៕
គ ឡេង
៣ ប៉ុស្តិ៍របស់នាង ហ្វាន់ ពីងពីង មានអ្វីប្លែកពេលទើបចូលថតភាពយន្តដំបូង!