ទឹកធ្លាក់​ជ្រោះ​អូរ​ដា​សិលា​ទូក​មាស​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ស្រុក​កំពង់លែង​

​ខេត្តកំពង់ឆ្នាំង​៖ នៅក្នុង​ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង មាន​តំបន់​ទេសចរណ៍​ទឹក ធ្លាក់​ពីលើ​ភ្នំ​ដា​មួយកន្លែង​មានឈ្មោះ​ថា ទឹកជ្រោះ​អូរ​ដា​សិលា​ទូក​មាស ជា​តំបន់​ទេសចរ ណ៍​ធម្មជាតិ ដែល​អ្នកស្រុក​និង​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​តែ​មក​បុ​ជ​ទឹក​កំសាន្ត​យ៉ាង​សប្បាយរីករាយ​នៅក្នុង​ខែវស្សា ពិសេស​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​ភ្ជុំ ។​

dsc06661

លោក ឆន សូត មេភូមិ​ដា និង​ជា​គណៈកម្មការ​គ្រប់គ្រង​តំបន់​ទឹកជ្រោះ​អូរ​ដា​សិលា​​ទូក​មាស នៅ​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ​បានអោយដឹងថា​៖ តំបន់​ទឹកជ្រោះ​អូរ​ដា​សិលា​ទូក​មាស មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​កំពង់លែង និង​ប្រមា ណ​ជិត​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង​។ បើ​គេ​ធ្វើដំណើរ​មកពី​ទី​រួម​ខេត្តកំពង់ឆ្នាំង​ត្រូវ​ជិះ​សាឡាង​ដរ មនុស្ស​ម្នាក់​ថ្លៃ​១​ពាន់​រៀល ម៉ូតូ​១​គ្រឿង​១.៥០០​រៀល រថយន្ត​១​គ្រឿង​២០​ដុល្លា ហើយ​ក៏មាន​រ៉ឺម៉ក​ម៉ូតូ​អាច​ជិះ​ពី​កំពង់ដរ​ស្រុក​កំពង់​ដែរ​តៅ​តំបន់​ទឹកធ្លាក់​បានដែរ​។​

dsc06673

​តំបន់​ទឹកជ្រោះ​អូរ​ដា​សិលា​ទូក​មាស ត្រូវបាន​រៀបចំឡើង​អោយមាន​គណៈកម្មការ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ នៅ​ក្នុ​ឆ្នាំ​២០០៥​។ តំបន់​ទឹកធ្លាក់​នេះ មាន​ទឹកធ្លាក់​អាច​មកលេង​កំសាន្ត​បានតែ​ក្នុង​ខែវស្សា​មាន​ភ្លៀង​ធ្លា​ក់មក​ច្រើនតែ​ប៉ុណ្ណោះ គឺមាន​រយះពេល​តែ​ជាង​មួយខែ​នៅក្នុង​រដូវ​កាន់បិណ្ឌ​ភ្ជុំ​និង​ចេញ​វស្សា ផុតពី​រដូវភ្លៀង គ្មាន​ទឹកធ្លាក់​សំរាប់​លេ ង​កំសាន្ត​ឡើយ​។ តំបន់​ទឹកធ្លាក់​នេះ​មាន​ដំ ណាក់​ទឹកធ្លាក់​ពីលើ​កំពូលភ្នំ​ប្រមាណ​៣០០​ម៉ែ ត្រ អាច​មុជ​លេង​កំសាន្ត​បាន​។ នៅក្នុង​តំបន់​កំសាន្ត​នេះ គណៈកម្មការ​គ្រប់គ្រង​បានក​សា ង​ជណ្តើរ​ឡើង​ពី​ជើងភ្នំ ទៅ​ចង្កេះភ្នំ​ប្រមាណ​ជាង​២០០​ម៉ែត្រ ដើម្បី​សម្រួល​ជួយ​ក្នុងការ​ធ្វើដំណើរ​ឡើងមក​លេង​កំសាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

dsc06635

លោក ឆន សូត បានបញ្ជាក់​អោយដឹងថា​៖ ការ​មក​មុជទឹក​លេង​កំសាន្ត​នៅក្នុង​តំប​​ន់​ទឹកធ្លាក់​នេះ គណៈកម្មការ​គ្រប់គ្រង​មិន​កំណត់អោយ​បង់ប្រាក់​ឡើយ តែ​អ្នក​មកលេង​កំ​​សាន្ត​អាច​ចូល​បច្ច័យ​សំរាប់​ជួយ​កសាង​តំបន់​ទឹកធ្លាក់​ទៅតាម​សទ្ធា​ជ្រះថ្លា​។ ដោយឡែក​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​កន្លងមកនេះ មាន​ប្រជាពលរដ្ឋ​មកលេង​កំសាន្ត​យ៉ាងច្រើន​កុះករ និង​ពួកគាត់​បាន​ចូល​បច្ច័យ​សំរាប់​កសាងបាន​ចំនួន​ជាង​១​លាន​រៀល​ផងដែរ​។​

dsc06654

គណៈកម្មការ​គ្រប់គ្រង​តំបន់​ទឹកធ្លាក់​ជ្រោះ​អូរ​ដា​សិលា​ទូក​មាស សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ និង​ភ្ញៀ​រ​ទេសចរណ៍​ទាំងអស់​មកលេង​កំសាន្ត តំបន់​ទឹកជ្រោះ​អូរ​ដា​សិលា​ទូក​មាស​ពិទជា​មិន​ខុស​បំណង​ឡើយ នឹង​សូម​មេត្តាជួយ​ថែរក្សា​ការពារ​បរិស្ថាន​និង​អនាម័យ និង​សូមមេត្តា​ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់​ផងដែរ​ណ ក្នុងការ​មកលេង​កំសាន្ត​កុំ​អោយមាន​គ្រោះថ្នាក់​ដោយសារ​ការ​រអិល​ដួល​៕ (រិទ្ធិជ័យ)

dsc06656
​ ​