កុមា​រា​ម្នាក់ លង់ទឹក​ស្លាប់ ដោយសារ​ដើរ​ចុះ​ក្នុង​ត្រពាំង

កុមា​រា​ម្នាក់ លង់ទឹក​ស្លាប់ ដោយសារ​ដើរ​ចុះ​ក្នុង​ត្រពាំង



កំពត​: កេ្ម​ង​ប្រុស​ម្នាក់ បាន​ស្លាប់​ក្នុង​ត្រពាំង​មុខ​ផ្ទះ ដោយសារ​ដើរ​ចុះ​ទឹក ពេល​ឪពុក​ម្តាយ​មិន​នៅ​។ ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​ម៉ោង ៥ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ងាន់ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។    

តាម​ការ​ប្រាប់​ឱ្យ​ដឹង ពី​សមត្ថកិច្ច​ថា កុមា​រា​រង​គ្រោះ ឈ្មោះ ច្រឹង ចាន់​ណា អាយុ ១៨ ខែ រស់នៅ​ជាមួយ​ឪពុក​ម្តាយ ក្នុងភូមិ​ឃុំ​កើតហេតុ ខាងលើ​។ ប្រភព​បញ្ជាក់​ទៀត​ថា នា​វេលា​កើតហេតុ​នោះ ឪពុក​ម្តាយ​របស់​គេ មិន​នៅផ្ទះ​ទេ ដោយ​ជាប់រវល់ ទៅ​ធ្វើ​កម្មករ នៅ​អង្គតាសោម ស្រប​ពេល​កុមារ​រង​គ្រោះ ចុះ​ដើរ​ក្នុង​ត្រពាំង​មុខ​ផ្ទះ ក៏​មិន​មាន​អ្នក​ណា ចាប់អារម្មណ៍ លុះ​សព​អណ្តែត​ទឹក​ទៅ​ហើយ ទើប​អ្នក​ភូមិ​ប្រទះ​ឃើញ​៕