Zlatan ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ​ ​នៅ​ PL ​រដូវ​កាល​នេះ

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic​ ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ​នៅ​ Premier League ​រដូវ​កាល​នេះ​ ដោយ​ក្លាយ​ជា​កីឡាករ​ដែល​​​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​ល្អៗ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​​ច្រើន​ជាង​គេ។

 

Zlatan ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ​ ​នៅ​ PL ​រដូវ​កាល​នេះ

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic​ ​របស់​ក្រុម​​ Manchester United

 

អតីត​​កីឡាករ​ក្រុម​ Paris Saint-Germain ​​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បិសាច​ក្រហម​ ៨​ប្រកួត​ហើយ​នៅ​ Premier League ​រដូវ​កាល​នេះ​ ​និង​ស៊ុត​បាន​​៤​គ្រាប់ ប៉ុន្តែ​៤​ប្រកួត​ចុង​ក្រោយ​ ​Zlatan ​រក​គ្រាប់​ពុំ​បាន​ឡើយ​ ខណៈ​ដែល​ការ​ប្រកួត​ទល់​​នឹង​ Liverpool ដែល​ស្មើ​គ្នា​ ០-០ ​យប់​មិញ​ ក៏​ខក​ខាន​ឱកាស​ល្អ​​ៗ​ទៀត​ផង​ដែរ។

 

បើ​តាម​ស្ថិតិ​របស់​ Opta ​បាន​បង្ហាញ​ថា Zlatan ​គឺជា​កីឡាករ​ដែល​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​ល្អៗ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ រហូត​ដល់​៥​ដង ដោយ​ស្មើ​គ្នា​ជាមួយ​ Theo Walcott ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal និង​ Jermain Defoe របស់​ក្រុម​​ឆ្មារ​ខ្មៅ​ Sunderland៕

 

Zlatan ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ​ ​នៅ​ PL ​រដូវ​កាល​នេះ

 

Zlatan ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ​ ​នៅ​ PL ​រដូវ​កាល​នេះ

 

Zlatan ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ​ ​នៅ​ PL ​រដូវ​កាល​នេះ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Mirror