ឃួន​ ឡាបូរ៉ាវី​៖ កម្ពុជា​ឈ្នះ​កន្លង​មក​ដោយ​សារ​អ្នក​គាំទ្រ

កីឡាករ​ ឃួន​ ឡាបូរ៉ាវី​ ថា ​កម្ពុជា​មាន​លទ្ធ​ផល​ល្អ​និង​ឈ្នះ​ជា​បន្តបន្ទាប់​ក៏​ដោយ​សារ​អ្នក​គាំទ្រ​ច្រើន​ជា​ពិសេស​ការ​ប្រកួត​ជម្រុះ​ AFF Suzuki Cup​ កាល​ទី១៥​ ខែ​តុលា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ។​
 

 ឃួន​ ឡាបូរ៉ាវី​៖ កម្ពុជា​ឈ្នះ​កន្លង​មក​ដោយ​សារ​អ្នក​គាំទ្រខ្សែប្រយុទ្ធ ឃួន ឡាបូរាវី

 

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ ឃួន​ ឡាបូរ៉ាវី​ បាន​ឲ្យ​ Sabay​ដឹង​ថា​ ​វិស័យ​បាល់ទាត់​កម្ពុជា​​​ពិត​ជា​មាន​ការ​រីក​ចំរើន​គួរ​កត់សម្គាល់​មែន​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ តាម​រយៈ​ការ​រីក​ចំរើន​នេះ​ក៏​ដោយ​សារ​សន្ទុះ​នៃ​ការ​គាំទ្រ​​​ផុលផុស​ច្រើន​ខុស​ពី​មុន។​ ចំណុច​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​កីឡាករ​ទាំង​អស់​មាន​ទឹក​ចិត្ត​និង​ខំ​ប្រឹងប្រែង​ហ្វឹកហាត់។​ ​ការ​បង្ហាត់​តឹង​តែង​របស់​លោក​គ្រូ​ Lee Tae Hoon​ ព្រម​ទាំង​កីឡាករ​ឥលូវ​យល់​ច្រើន​កត្តា​ទាំង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​កីឡា​បាល់ទាត់​កម្ពុជា​ប្រែប្រួល​​ឆ្ពោះ​ទៅ​រក​ការ​រិក​ចម្រើន។​

 

ឃួន​ ឡាបូរ៉ាវី​ ជា​ខ្សែ​ប្រយុទ្ធ​ក្លឹប​បឹងកេតអង្គរ​បាន​ក្លាយ​ជា​កម្លាំង​សំខាន់​​មួយ​ជួយ​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​យក​ឈ្នះ​ជម្រើស​ជាតិ​ឡាវ​ ដោយ​លទ្ធផល​ ២-១​ ក្នុង​កម្មវិធី​ជម្រុះ​ AFF Suzuki Cup ២០១៦​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១៦៕
 

វីដេអូ
 

 
អត្ថបទ៖​ នួន​ ស៊ីណា​