ផ្លូវការ!​ Neymar នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Barcelona នៅ​ថ្ងៃសុក្រ​

Barcelona បាន​ប្រកាស​ថា​ Neymar Jr នឹង​បន្ត​កុងត្រា​ថ្មី​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ទាំងអស់​ពី​ការ​ចាក​ចេញ​របស់​គេ​។

 ផ្លូវការ!​ Neymar នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Barcelona នៅ​ថ្ងៃសុក្រ​Neymar 

 

ក្លឹប​មក​ពី​កាតាឡាន់​ធ្វើ​ការ​ប្រកាស​ដូច្នេះ​នៅ​លើ​គណនី​ផ្លូវការ​ក្នុង​បណ្ដាញ​សង្គម​ Twitter ដែល​កុងត្រា​ថ្មី​នឹង​រក្សា​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រហូត​ដល់​ឆ្នាំ​២០២១។

 

Neymar ត្រូវ​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ពិសេស​គឺ​ក្លឹប​អ្នក​មាន​បារាំង​ Paris Saint-Germain យ៉ាង​ណា​ក៏​ដោយ​កម្លាំង​សំខាន់​ក្នុង​ក្រុម​ប្រយុទ្ធ MSN សម្រេច​ចិត្ត​រួម​រស់​រយៈ​ពេល​វែង​បន្ត​ទៀត​នៅ​ទឹកដី​អេស្ប៉ាញ។ កីឡាករវ័យ​២៤​ឆ្នាំ​បាន​មក​កាន់​​ Barcelona ពី​ Santos កាល​ពី​ឆ្នាំ​២០១៣​ ក្នុង​នោះ​ជួយ​ក្លឹប​ឈ្នះ​លីគ​កំពូល​២​ដង​ និង​ Champions League ១​ដង​ រួម​ជាមួយ​ពាន​ដទៃ​មួយ​ចំនួន​ទៀត៕

 

ផ្លូវការ!​ Neymar នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Barcelona នៅ​ថ្ងៃសុក្រ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal