រុស្ស៊ី​ផ្អាក​​​វាយ​ប្រហារ​នៅ​ក្រុង​​អាឡេប៉ូ ក្រោយ​សម្លាប់​​មួយ​គ្រួសារ​អស់​១៤​នាក់

​​នៅ​ប៉ុន្មាន​​ម៉ោង​​​បន្ទាប់​ពី​​វាយ​ប្រហារ​តាម​​អាកាស​​សម្លាប់​មួយ​​គ្រួសារ​​​អស់​១៤​នាក់ ​​ក្នុង​​នោះ​​មាន​​កុមារ​​តូច​ៗ​១០​នាក់​ផង ​​រុស្ស៊ី​​បាន​​ប្រកាស​​​នឹង​ផ្អាក​​​វាយប្រហារ​​​លើ​ក្រុម​ឧទ្ទាម​​​កាន់​កាប់​​ភាគ​ខាង​កើត​ទីក្រុង​អាឡេប៉ូ​ឆាប់​ៗ​។

 

រុស្ស៊ី​ផ្អាក​​​វាយ​ប្រហារ​នៅ​ក្រុង​​អាឡេប៉ូ ក្រោយ​សម្លាប់​​មួយ​គ្រួសារ​អស់​១៤​នាក់

 

ប្រទេស​រុស្ស៊ី​បាន​ជួយ​​​បង្កើន​​កម្លាំង​វាយ​ប្រហារ​​ជាមួយ​រដ្ឋាភិបាល​​ស៊ីរី អាសាដ ​លើ​ពួក​ឧទ្ទាម​​កាន់​​កាប់​​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ធំ​បំផុត​​​របស់​​ស៊ីរី​មួយ​នេះ។

 

លោក​​ឧត្ដមសេនីយ៍​​​រុស្ស៊ី​​​​ Sergey Rudskoy ​បាន​​ប្រកាស​​ថា​​ការ​វាយ​ប្រហារ​តាម​អាកាស​​នឹង​​ផ្អាក​រយៈពេល​​​៨​ម៉ោង​​​ នៅ​​ថ្ងៃ​​ព្រហស្បតិ៍​ដោយ​ចាប់​ផ្ដើម​​នៅ​​ម៉ោង​ ៨​​ព្រឹក​​តទៅ។ លោក​ក៏​បាន​​ជំរុញ​ឲ្យ​ពួក​ឧទ្ទាម​​ចាក​ចេញ​ពី​ទី​ក្រុង​តាម​ច្រក​របៀង​ចំនួន​ពីរ​​​ទៅកាន់​ទីក្រុង Idlib ភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី​។ ច្រក​ទាំង​​នេះ ត្រូវ​បាន​គេ​ប្រើ​​​​សម្រាប់​ជម្លៀស​​​អ្នក​​ជំងឺ ​និង​អ្នក​របួស​​​​​​។

 

ការ​ប្រកាស​​​របស់​លោក​ Rudskoy ធ្វើ​ឡើង​ស្រប​​គ្នា​​ជាមួយ​​រដ្ឋ​មន្ត្រី​ការ​បរទេស​អឺរ៉ុប​​​ ដែល​បាន​អំពាវនាវ​​ឲ្យ​រុស្ស៊ី​​ បញ្ឈប់​​​ការ​វាយ​ប្រហារ​​ទម្លាក់​គ្រាប់​បែក​​មិន​រើស​មុខ​ជា​មួយ​របប​​ស៊ីរី​​​។ ​ប៉ុន្តែ​​មិន​មាន​ការ​សន្យា​​ថា​នឹង​​មិន​បន្ត​​ការ​បង្ហូរ​ឈាម​​​​ទេ ​ក្រោយ​​​ផ្អាក​ ៨​ម៉ោង​នោះ។

 

​សមាជិកគ្រួសារ​​​ទាំង​១៤​នាក់​ រួម​មាន​​ទារក​ ២នាក់ ​ក្មេង​​​ ៨នាក់​ផង ​​​ត្រូវ​បាន​សម្លាប់​​​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។ ក្នុង​រយៈ​ពេល​​ ២ថ្ងៃ​​ចាប់​ពី​ថ្ងៃ​អាទិត្យ ​​និង​ថ្ងៃ​ច័ន្ទ ការ​វាយ​ប្រហារ​​តាម​អាកាស​​បាន​សម្លាប់​​មនុស្ស​​​​អស់​ចំនួន​ ៤៥​នាក់​ហើយ ​ក្នុង​សង្កាត់​​ចំនួន​ពីរ​​ក្នុង​​ទីក្រុង​ខាង​លើ។

 

ចំនួន​​​អ្នក​ស្លាប់​​បន្ត​កើន​​ឡើង​ ក្រោយ​​ពី​ក្រុង​មូស្គូ​​បោះ​​ឆ្នោត​វេតូ​​ប្រឆាំង​សេចក្ដី​សម្រេច​របស់​​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​កាល​ពី​ថ្ងៃ​សៅរ៍​ ​ឲ្យ​​បញ្ឈប់​​​ការ​ទម្លាក់​គ្រាប់​​លើ​​ក្រុង​អាឡេប៉ូ ​និង​​អនុញ្ញាត​​ឲ្យ​​ក្រុម​​ជំនួយ​មនុស្ស​ធម៌​បាន​​ចូល​ទៅ​៕

 

រុស្ស៊ី​ផ្អាក​​​វាយ​ប្រហារ​នៅ​ក្រុង​​អាឡេប៉ូ ក្រោយ​សម្លាប់​​មួយ​គ្រួសារ​អស់​១៤​នាក់

 

រុស្ស៊ី​ផ្អាក​​​វាយ​ប្រហារ​នៅ​ក្រុង​​អាឡេប៉ូ ក្រោយ​សម្លាប់​​មួយ​គ្រួសារ​អស់​១៤​នាក់

រុស្ស៊ី​ផ្អាក​​​វាយ​ប្រហារ​នៅ​ក្រុង​​អាឡេប៉ូ ក្រោយ​សម្លាប់​​មួយ​គ្រួសារ​អស់​១៤​នាក់

 

រុស្ស៊ី​ផ្អាក​​​វាយ​ប្រហារ​នៅ​ក្រុង​​អាឡេប៉ូ ក្រោយ​សម្លាប់​​មួយ​គ្រួសារ​អស់​១៤​នាក់

រុស្ស៊ី​ផ្អាក​​​វាយ​ប្រហារ​នៅ​ក្រុង​​អាឡេប៉ូ ក្រោយ​សម្លាប់​​មួយ​គ្រួសារ​អស់​១៤​នាក់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN