លោក​តា​សក្ដិ​៥ ​សម័យ​លង្វែក ​កន្លែង​មេទ័ព​បច្ចុប្បន្ន ​តែងទៅ​បន់ស្រន់

អាស្រម​លោក​​តា ក្រហោមប៉ាង ​ឬ​លោក​តា​សក្ដិ​៥ ​នៅ​វត្ត​ត្រឡែងកែង ជា​កន្លែង​សក្ដិសិទ្ធិ​មួយ​សម្រាប់​មេ​ទាហាន​បច្ចុប្បន្ន​ដែល​តែងតែ​ទៅ​បន់ស្រន់​មុន​ចេញ​ទៅ​បម្រើ​ការងារ​ណា​មួយ​នៅ​តាម​បណ្ដា​ព្រំ​ដែន។
 

 លោក​តា​សក្ដិ​៥ ​សម័យ​លង្វែក ​កន្លែង​មេទ័ព​បច្ចុប្បន្ន ​តែងទៅ​បន់ស្រន់លោក​តា​សក្ដិ​៥​

 

ប្រវត្តិ​លោក​តា​សក្ដិ​៥​នេះ គឺ​ជា​មេ​ទ័ព​កំពូល​ម្នាក់​របស់​ព្រះ​បាទ​ចន្ទរាជា ​នា​សម័យ​លង្វែក។ មេ​ទ័ព​ម្នាក់​នេះ ​តែងតែ​ចេញ​ទៅ​ច្បាំង​ជាមួយ​សៀម​បាន​ជោគជ័យ​ជា​និច្ច ​ព្រោះ​លោក​មាន​យុទ្ធសាស្ត្រ​ខ្លាំង ​និង​ពូកែ​ខាង​បញ្ជា​ទ័ព​ខ្លាំង​ណាស់។ ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​បច្ចុប្បន្ន​នេះ​គេ​បាន​ធ្វើ​រូប​សំណាក់​មួយ​សម្រាប់​លោក ហើយ​តែងតែ​មាន​គេ​ទៅ​បន់ស្រន់​មិន​ដាច់​នោះ​ទេ។

 

អ្វី​ដែល​ពិសេស​នោះ ​បើ​តាម​លោក​តា ស៊ិន ​គណៈកម្មការ​វត្ត​ត្រឡែងកែង​បាន​និយាយ​ថា​រូប​សំណាក់​លោក​តា​សក្ដិ​៥​នេះ គឺ​ជា​កន្លែង​មួយ​ដែល​មេ​បញ្ជាការ​កង​ទ័ព​នា​ពេល​បច្ចុប្បន្ន​នេះ​តែងតែ​ទៅ​ធ្វើ​ពិធី​បន់ស្រន់ សុំ​ក្បួន​ក្បាច់​ជា​និច្ច ​មុន​ពេល​ចេញ​ទៅ​បំពេញ​បេសកកម្ម​ណា​មួយ ជាមួយ​ខ្មាំង​សត្រូវ ។

 

លោក​តា​សក្ដិ​៥ ​សម័យ​លង្វែក ​កន្លែង​មេទ័ព​បច្ចុប្បន្ន ​តែងទៅ​បន់ស្រន់លោក​តា ស៊ិន ​គណៈកម្មការ​វត្ត​ត្រឡែងកែង

 

ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​មេ​ទ័ព​សក្ដិ​៥​នេះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ មុន្នី រម្យ