យាយព្រឿង ជា​ឈ្មួញ​រក​ស៊ីឈើ ត្រូវបាន​ចោទប្រកាន់​ក្នុង​រាជធានី​ភ្នំពេញ​

យោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញម្នាក់បានឱ្យដឹងថា ឈ្មួញឈើល្បីឈ្មោះម្នាក់ឈ្មោះ ហេង សំនៀង ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទកាប់ឈើខុសច្បាប់ និងជ្រៀតជ្រែកកិច្ចការមន្ត្រីសាធារណៈ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ត្រីរូបនេះបានព្យាយាមទៅយកឈើខុសច្បាប់មួយចំនួនដោយមានជំនួយពីមនុស្សមួយក្រុម។ អ្នកស្រី ហេង សំនៀង ដែលគេស្គាល់ថា យាយ ព្រឿង ត្រូវបានចាប់ខ្លួនក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបង្ហាញមុខនៅរដ្ឋបាលព្រៃឈើមូលដ្ឋានជាមួយបុរសមួយក្រុមប្រដាប់ដោយដំបង។ យោងតាមកងរាជអាវុធហត្ថដែលបានយាមនៅការិយាល័យនោះបានឲ្យដឹងថា ស្ត្រីរូបនេះ និងបុរសទាំងនោះបានព្យាយាមទៅយកឈើកាប់ខុសច្បាប់មួយគំនរដែលត្រូវបានរកឃើញមួយថ្ងៃមុននៅលើចម្ការកៅស៊ូមួយក្បែរនោះតែមិនបានសម្រេច។ កាលពីម្សិលមិញ លោក សួស វីធារ៉ាន់ឌី លេខារងនៅសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នកស្រី ហេង សំនៀង ត្រូវបានបញ្ជូនមករាជធានី ហើយឥឡូវនេះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ លោកបានមានប្រសាសន៍ថា “យាយព្រឿង ត្រូវបានចោទប្រកាន់នៅថ្ងៃនេះ ដោយចៅ ក្រមសើុបសួរ ថាន់ ឡេង ហើយគាត់ត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស”។ លោក សួស វិធារ៉ាន់ឌី បានមានប្រសាសន៍ ថា ស្ត្រីរូបនេះត្រូវបានចោទប្រកាន់ពីបទប្រមូលផលព្រៃឈើដោយគ្មានការអនុញ្ញាត តាមច្បាប់ព្រៃឈើ ដែលមានទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពីបទរារាំងមន្ត្រីសាធារណៈតាមក្រមព្រហ្មទណ្ឌដែលមានទោសជាប់ពន្ធនាគារពី១ខែដល់៣ខែ។ លោកស្រី ទុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែងបានអះអាងថា រឿងក្តីនេះត្រូវបានបញ្ជូនទៅរាជធានីភ្នំពេញហើយ។ លោកស្រីបានបន្ថែមថា “យើងបានបញ្ជូនជនល្មើសរូបនេះទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃសុក្រ បន្ទាប់ពីទទួលបានការបញ្ជាពីថ្នាក់លើ។ ខ្ញុំគិតថា កិច្ចការរបស់យើងមិនប្រព្រឹត្តទៅដោយរលូនឡើយ ដូច្នេះ ហើយថ្នាក់លើបានបញ្ជាឲ្យយើងបញ្ជូនជនល្មើសរូបនេះទៅភ្នំពេញ ពីព្រោះរឿងក្តីនេះគឺជារឿងក្តីដ៏ធំ”។ លោកស្រី ទុន យឿត បានបដិសេធមិនពន្យល់ពីអ្នកដែលលោកស្រីសំដៅដល់ថាជាថ្នាក់លើ ឬនិយាយលម្អិតពីស្ថានភាពប្រតិបត្តិការរបស់សាលាដំបូងខេត្តដែលប្រហែលជាធ្វើឱ្យពួកគេបារម្ភនោះឡើយ។ លោក ហ៊ូ សំអុល អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា លោកជឿថា មន្ត្រីតុលាការ និងមន្ត្រីកងរាជអាវុធហត្ថជាន់ខ្ពស់ខ្លាច អ្នកស្រី ហេង សំនៀង មានគ្នីគ្នាច្រើនក្នុងជួរសមត្ថកិច្ចនៅក្នុងខេត្តស្ទឹងត្រែងក្នុងការចាត់ការរឿងក្តីនេះដោយគ្មាននរណាហ៊ានចូលមកជ្រៀតជ្រែក។ លោកបានថ្លែងថា “យាយព្រឿង បានរកស៊ីឈើជាង១០ឆ្នាំមកហើយ ហើយនរណាក៏ដឹងដែរ នោះជាមូលហេតុដែលអាជ្ញាធរខេត្តស្ទឹងត្រែងមិនបានចាត់វិធានការ។ ថ្នាក់លើគិតថា អាជ្ញាធរខេត្តបានការពារស្ត្រីរូបនេះ”។ លោក ហ៊ូ សំអុល គិតថា មន្ត្រីខេត្តមួយចំនួនក្នុងចំណោមមន្ត្រីខេត្តទាំងនោះនឹងជាប់ពាក់ព័ន្ធក្នុងករណីនេះ ខណៈដែលរឿងក្តីនេះបន្តនោះ។លោកបានថ្លែងថា “យើងឃើញថា អាជ្ញាធរខេត្តតែងតែឃាត់រថយន្តយន្តដឹកឈើតូចតាចមួយចំនួន ប៉ុន្តែមិនដែលឃាត់រថយន្តដឹកឈើរបស់យាយព្រឿង ឡើយ”។ យ៉ាងហោចណាស់មានករណីកើតឡើងពីរលើកកាលពីខែមុនដែលអាជ្ញាធរខេត្តស្ទឹងត្រែងលើកឡើងថា […]

The post យាយព្រឿង ជា​ឈ្មួញ​រក​ស៊ីឈើ ត្រូវបាន​ចោទប្រកាន់​ក្នុង​រាជធានី​ភ្នំពេញ​ appeared first on The Cambodia Daily.