ខណៈ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ពិនិត្យ​វិទ្យាល័យ​ជប់​វា​រី

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៨ តុលា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បន្តដំណើរ​ទៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​ពិនិត្យ​មើល​ស​មិ​ទ្ឋ​ផល​នានា​និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ។

សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​ពី​ចុះ​សួរសុខទុក្ខ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ទឹកជោ ក្នុង​ឃុំ​ទឹកជោ ស្រុក​ព្រះនេត្រព្រះ​នោះ​រួច​មក នៅ​វេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​អង្គារ​ដដែល​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​និង មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ដែល​អមដំណើរ បាន​ទៅ​ពិនិត្យ​មើល​អគារសិក្សា​នៃ​វិទ្យាល័យ​ជប់​វា​រី​បន្ត​ទៀត ៕