សុខៗ សូដា នីតា ស្រាប់តែទម្លាយប្រាប់គេថា គ្មានសង្ឃឹម មានថ្ងៃស្លៀកឈុតកូនក្រមុំ!

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី រាងខ្ពស់ស្រឡះ កញ្ញា សូដា នីតា បានបង្ហើរពាក្យពេចន៍ប្លែកៗ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ភាគច្រើនគេតែងសង្កេតឃើញថា តារាស្រីរូបនេះ ចូលចិត្តទម្លាយរឿងរ៉ាវពិបាកចិត្តមួយចំនួន ឲ្យអ្នកគាំទ្របានដឹង ពីជីវិតការងារ និងរឿងស្នេហារបស់នាងជាដើម។

ជាក់ស្តែងកញ្ញា សូដា នីតា បានបង្ហាញសារចម្លែកមួយ ជាមួយនឹងការបង្ហោះរូបឈុតកូនក្រមុំពណ៌ស យ៉ាងស្រស់ស្អាត ដោយសរសេរថា "មិនសង្ឃឹមថា មានថ្ងៃស្លៀក ឈុតនេះទេ គ្រាន់តែសង្ឃឹមថា អ្វីៗវាល្អប្រសើរពីថ្ងៃនេះទៅមុខ ព្រោះអ្នកធ្លាប់ស្លៀកឈុតបែបនេះ ក៏មិនមែនមានន័យថា មានសុភមង្គលពេញលេញនោះដែរ"។ 

អ្វីដែលកញ្ញា សូដា នីតា បានលើកឡើងខាងលើនេះ ត្រូវបានមហាជន ប៉ាន់ស្មានថា ប្រហែលជានាងខ្លាចរអាភាពឈឺចាប់ ក្រោយពេលរៀបការរួច រឺក៏ពេលនេះ នាងមិនទាន់រកឃើញបុរសណាម្នាក់ ដែលនាងអាចផ្ញើជីវិតបាន ទើបធ្វើឲ្យនាងពោលពាក្យ ថា គ្មានសង្ឃឹមថា នឹងបានស្លៀកឈុតកូនក្រមុំយ៉ាងដូច្នេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញា សូដានីតា បានបង្ហាញអារម្មណ៍ទប់ទឹកភ្នែកមិនជាប់ ពេលពេលដែលកុមារកំព្រា សុំឱបនិងចង់ បានភាពកក់ក្តៅពីនាង

គេសង្កេតឃើញថា មានវត្តមានសិល្បករ-សិល្បការិនី ជាច្រើន បានងាកមកធ្វើការងារ មនុស្សធម៌ ដើរចែកអំណោយ ផ្តល់ក្តី ស្រលាញ់ ដល់ក្មេងៗកំព្រា និងចាស់ជរា។ ជាក់ស្តែង តារាសម្តែងនាង សូ ដានីតា រួមជាមួយមិត្តរួមការងារ បានចុះទៅមណ្ឌល កុមារកំព្រា ចែករំលែក ក្តីស្រលាញ់ និងសម្ភារៈមួយ ចំនួនដល់កុមារកំព្រា នៅស្ទឹងមានជ័យ នៅក្នុងនោះនាងបានបង្ហាញ អារម្មណ៍រំភើបទប់ទឹកភ្នែក មិនជាប់ ពេលដែលកុមារកំព្រា សុំឱបនិងចង់ បានភាពកក់ក្តៅពីនាង ។

នៅក្នុង Facebook របស់នាង ដែលបានបង្ហោះ បានបង្ហាញឲ្យឃើញ ពីអារម្មណ៍ ក្តុកក្តួល ស្ទើរស្រក់ទឹកភ្នែកថា « ពួកគេសួរខ្ញុំថា បងស្រី តើខ្ញុំសុំអោបបងបានទេ ? ព្រោះខ្ញុំស្រលាញ់បង ហើយខ្ញុំអត់មានបងប្អូនទេ? ខ្ញុំលឺហើយទឹកភ្នែក ស្ទើរតែហូរស្រក់មក អាណិតណាស់ ! ក្រៅពីទំនេរពីរ កាងារសិល្បៈ នាងខ្ញុំនឹងមិត្តសិល្បករ ១ចំនួន បានចែករំលែក នូវពេលវេលា សម្ភារៈសិក្សា និងថវិកាខ្លះ ដល់ប្អូនៗកុមារកំព្រា នៅស្ទឹងមានជ័យ ទោះមិនមានច្រើន តែយើង ខ្ញុំសប្បាយក្នុងការចែករំលែក ជាពិសេសគឺការចែករំលែក ក្តីស្រលាញ់ដល់ពួកគាត់ ចង់ប្រាប់ពួកគាត់ថា ទោះឪពុកបោះបង់ចោល រឺ មិនមានឪពុកម្តាយក៏ដោយ តែពួកគាត់នៅយើងខ្ញុំ នៅចាំចែករំលែកភាពទុក្ខសោក និង ផ្តល់ក្តីស្រលាញ់ទៅអ្នកទាំងអស់គ្នា ស៊ូៗណាប្អូនៗដើម្បីអនាគតរៀងៗខ្លួន » ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload