វិធីសាស្ត្រ​រឹតបន្តឹង​ស្បែក​ក្បាលពោះ ឱ្យរាបស្មើរ​ក្រោយ​ពេល​សម្រាល​កូនរួច

មនុស្សជាច្រើនតែងតែជឿជាក់ថា ការបានក្លាយជាអ្នកម្តាយម្នាក់ជាផ្នែកមួយដ៏សំខាន់បំផុតចំពោះជីវិតរបស់ស្ត្រីគ្រប់រូប។ ការផ្តល់កំណើតដល់កូនជាបទពិសោធន៍ពេលវេលានៃជីវិតសម្រាប់អ្នកម្តាយ។ បទពិសោធន៍ទាំងមូលនៃការមានគភ៌របស់អ្នកម្តាយជារឿងមួយល្អប្រសើរបំផុត។ ទោះពីមួយថ្ងៃទៅមួយថ្ងៃប្រកបទៅដោយភាពគ្រោះថ្នាក់ក៏ដោយ ក៏អ្នកម្តាយគ្រប់រូបពេញចិត្តនឹងទទួលយក។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលសម្រាលកូនរួចមានបន្សល់នូវស្លាកស្នាមមួយចំនួនផងដែរ។

ស្នាមសង្វារជាស្លាកស្នាមមួយដែលគួរឲ្យខ្មាស់អៀនបំផុត។ លើសពីនេះទៀត ស្បែកយារធ្លាក់ជុំវិញក្បាលពោះក៏ជាបញ្ហាមួយធ្វើឲ្យអ្នកម្តាយមានភាពអៀនខ្មាស់ផងដែរ។ អ្នកម្តាយគ្រប់រូបតែងតែស្វែងរកវិធីសាស្ត្រដើម្បីរឹតបន្តឹងស្បែកក្បាលពោះឡើងវិញក្រោយពេលសម្រាលកូនរួច។

Loading...

អ្នកម្តាយគ្រប់រូបបានដឹងពីវិធីសាស្ត្រជាច្រើនដើម្បីរឹតបន្តឹងស្បែកក្បាលពោះឡើងវិញក្រោយពេលសម្រាលកូន តែវិធីទាំងអស់នោះពិតជាគ្មានប្រសិទ្ធភាពឡើយ។ ប្រសិនបើអ្នកកំពុងតែស្វែងរកវិធីសាស្ត្រដើម្បីរឹតបន្តឹងស្បែកក្រោយពេលសម្រាលកូនរួច។ ខាងក្រោមនេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់អ្នក៖

សម្រកទម្ងន់យឺតៗ

មនុស្សជាច្រើនតែងតែព្យាយាមសម្រកទម្ងន់ឲ្យឆាប់រហ័ស ហើយនេះជាកំហុសឆ្គងមួយដែលបណ្តាលឲ្យកើតមានក្តីព្រួយបារម្ភនៅពេលថ្ងៃក្រោយ។ ផ្ទុយទៅវិញ អ្នកគួរតែព្យាយាមសម្រកទម្ងន់របស់អ្នកយឺតៗ ហើយយ៉ាងឋិតថេរ។ ការទទួលបានការណែនាំពីអ្នកជំនាញផ្នែករបបអាហារ ក៏អាចមានប្រសិទ្ធភាពសម្រាប់អ្នកបានដែរ។

ធ្វើលំហាត់ចលនាសរសៃឈាមបេះដូង

ប្រសិនបើអ្នកចង់បានការរឹតបន្តឹងស្បែកក្បាលពោះក្រោយពេលសម្រាលកូនរួចយ៉ាងមានប្រសិទ្ធភាព អ្នកគួរធ្វើលំហាត់ចលនាសរសៃឈាមបេះដូងយ៉ាងហោចណាស់ឲ្យបាន ៣ ទៅ ៥ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកអាចនិយាយជាមួយគ្រួបង្ហាត់កាយសម្ព័ន្ធអំពីការធ្វើលំហាត់ប្រាណ និងរយៈពេលនៃការចំណាយដើម្បីធ្វើលំហាត់ប្រាណ។ តែទោះបីជាយ៉ាងណាក៏ដោយ ការចំណាយពេលហាត់ចលនាសរសៃឈាមបេះដូងឲ្យបាន ២០នាទីជារៀងរាល់ថ្ងៃពិតជាល្អប្រសើរបំផុតហើយ។

បង្កើនការទទួលទានប្រូតេអ៊ីន

ដើម្បីអាចរឹតបន្តឹងស្បែកក្បាលពោះឱ្យមានប្រសិទ្ធភាព អ្នកគួរតែព្យាយាមបង្កើនសាច់ដុំនៅក្នុងរាងកាយរបស់អ្នក។ ការតំឡើងសាច់ដុំអាចរឹតបន្តឹងស្បែកក្បាលពោះរបស់អ្នកដោយស្វ័យប្រវត្តិ។ ការទទួលទានអាហារដែលសម្បូរទៅដោយប្រូតេអ៊ីនអាចជាគំនិល្អមួយដើម្បីបង្កើនសាច់ដុំ។ ក្រៅពីជួយបង្កើនសាច់ដុំ ប្រូតេអ៊ីនក៏អាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយផងដែរ ជាពិសេសក្រោយពេលសម្រាលកូនរួច។

ប្រើឡេម៉ាស្សាខ្លួនប្រាណ

អ្នកប្រហែលជាធ្លាប់បានដឹងមកហើយពីអត្ថប្រយោជន៍នៃការម៉ាស្សា។ វិធីនេះក៏អាចមានប្រសិទ្ធិភាពក្នុងការជួយរឹតបន្តឹងស្បែកក្បាលពោះរបស់អ្នកក្រោយពេលសម្រាលកូនរួចបានដែរ។ ប្រើឡេម៉ាស្សាដែលសម្បូរទៅដោយសារធាតុកូឡាសែន រួមទាំងវីតាមីន K, A, E និង C។ សមាសធាតុផ្សំទាំងអស់នេះមានប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការជួយរឹតបន្តឹងស្បែកក្បាលពោះ ជាពិសេសក្រោយពេលសម្រាលកូនរួច។ វាក៏អាចជួយពង្រឹងចរាចរណ៍ឈាមដើរពេញកន្លែងក្បាលពោះផងដែរ។ ម៉ាស្សាឲ្យបាន ២ដងក្នុង ១ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធិភាពបំផុត។

ទទួលទានទឹកឲ្យបានច្រើន

ការទទួលទានទឹកច្រើនអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ ក៏ដូចជាជួយរឹតបន្តឹងស្បែកក្បាលពោះរបស់អ្នក។ ទឹកអាចជួយបង្កើនចំហេះកាឡូរីនៃជាតិខ្លាញ់។ នេះអាចជាវិធីមួយដ៏មានប្រសិទ្ធិភាពដើម្បីរឹតបន្តឹងស្បែកក្បាលពោះ។ ក្រៅពីវិធីនេះ អ្នកអាចកម្ចាត់កោសិកាស្បែកងាប់ចេញពីលើស្បែកក្បាលពោះរបស់អ្នករៀងរាល់ថ្ងៃមុនពេលងូតទឹក។ អ្នកគួរតែដុសត្រង់តំបន់ជុំវិញក្បាលពោះរបស់អ្នក។ វិធីនេះអាចជួយជម្រះកោសិកាស្បែកចាស់ចេញ ឲ្យកោសិកាស្បែកថ្មីលូតលាស់ឡើង។ វិធីនេះអាចមានសុវត្ថិភាពបំផុត ដើម្បីរឹតបន្តឹងស្បែកជុំវិញក្បាលពោះ ជាពិសេសក្រោយពេលសម្រាលកូនរួច៕

ប្រភព៖ khmerpropey