តារាចម្រៀង​ម៉ា​ដូ​ណា ទទួល​រង្វាន់​ស្ដ្រី​ឆ្នើម ប្រចាំឆ្នាំ​2016

អ្នកស្រី​ម៉ា​ដូ​ណា តារាចម្រៀង​វ័យ​៥៨​ឆ្នាំ ត្រូវ​ទស្សនាវដ្ដី​«Billboard» ប្រគល់​ពានរង្វាន់​ស្ដ្រី​ឆ្នើម​ប្រ ចាំ​ឆ្នាំ​២០១៦ ឬ​(Woman Of The Year 2016) ។ តារាចម្រៀង​ម៉ា​ដូ​ណា នឹង​ទទួល​រង្វាន់​ប្រកបដោយ​កិត្ដិយស​នេះ នៅ​ក្នុង​ពិធី​«Woman In Music» លើក​ទី​១១ ដែល​រៀបចំ​ឡើង​នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៦ ។
ប្រព័ន្ធ​ផ្សព្វផ្សាយ​«Yahoo»​ផ្សាយ​ថា ឆ្នាំ​២០១៦ គឺជា​ឆ្នាំ​ដ៏​លេចធ្លោ​របស់​អ្នកស្រី​ម៉ា​ដូ​ណា ជាក់ស្ដែង​តន្ដ្រី​ទេសចរណ៍​លើក​ទី​១០​របស់​នាង​មានឈ្មោះ​ថា «The Rebel Heart Tour» រក​ប្រាក់​ចំណូល​បាន​សរុប​១៦៩,៨​លាន​ដុល្លារ ធ្វើ​ឱ្យ​នាង​ក្លាយជា​តារាចម្រៀង​រក​ចំណូល​បាន​ខ្ពស់​បំផុត ។

អ្នកស្រី​ម៉ា​ដូ​ណា ទទួល​ការ​កោតសរសើរ​ចំពោះ​ការ​ចូលរួម​ផ្នែក​សប្បុរសធម៌​តាម​រយៈ​អង្គការ​«Raising Malawi» ជា​អង្គការ​មិន​រក​ផល​ចំណេញ​ដែល​អ្នកស្រី​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ជួយ​លើ​ផ្នែក​សុខភាព និង​ការ​សិក្សា​ដល់​កុមារ​នៅ​ទ្វីបអាហ្វ្រិក ។

សិល្បក​រិ​នី​ដែល​ធ្លាប់​បាន​ទទួល​ពានរង្វាន់​ស្ដ្រី​ប្រចាំឆ្នាំ​ពី​«Billboard» រួម​មាន​នាង​Lady Gaga កាលពី​ឆ្នាំ​២០១៥ ក្រៅពី​នេះ​មាន​នាង​Taylor Swift, នាង​Katy Perry និង​នាង​Beyonce ៕