នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​មានការ​យោគយល់ ខណៈ​មាន​អ្នក​មិន​ស្លៀកពាក់​កាន់ទុក្ខ​

នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​មានការ​យោគយល់ ខណៈ​មាន​អ្នក​មិន​ស្លៀកពាក់​កាន់ទុក្ខ​
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានអំពាវឲ្យមានការយោគយល់ក្នុងចំណោមប្រជាជនថៃ ក្រោយការកើនឡើងការមិនសប្បាយចិត្តដោយសារតែមានអ្នកមិនស្លៀកពាក់ពណ៌ស-ខ្មៅ ដើម្បីកាន់ទុក្ខមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា។ នាយករដ្ឋមន្ត្រីថៃអះអាងថា ពេលវេលានេះ គឺជាពេលដែលប្រជាជនថៃត្រូវរួបរួមគ្នា។

បន្ទាប់ពីការចូលទិវង្គតរបស់មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត រដ្ឋាភិបាលថៃបានប្រកាសកាន់ទុក្ខរយៈពេលវែងនៅទូទាំងប្រទេស។ ប្រជាជនថៃ នាំគ្នាស្លៀកសម្លៀកបំពាក់ពណ៌ស និងខ្មៅ ដើម្បីបង្ហាញការកាន់ទុក្ខ និងក្ដីសោកសង្រេងរបស់ពួកគេ។ ទន្ទឹមគ្នានោះ ក៏មានប្រជាជនថៃខ្លះ មិនបានស្លៀកពាក់កាន់ទុក្ខឡើយ ដោយធ្វើឲ្យអ្នកផ្សេងទៀត ខឹងសម្បារខ្លាំង។

ជុំវិញរឿងនេះ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ប្រាប់ឲ្យប្រជាជនថៃស្ងប់ស្ងៀម។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ Sansern Kaewkamnerd និយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ជឿជាក់ថា ប្រជាជនទាំងអស់ សុទ្ធតែសោកស្ដាយ ហើយពួកគេសុទ្ធតែចង់ស្លៀកសម្លៀកបំពាក់កាន់ទុក្ខទាំងអស់គ្នា។ ប៉ុន្តែតម្រូវការសម្លៀកបំពាក់ពណ៌ខ្មៅ និងស កំពុងខ្វះខាតខ្លាំង ដែលរឿងអាចជាការលំបាកមួយដែរ។

ដោយស្រង់សម្ដីនាយករដ្ឋមន្ត្រី ប្រាយុទ្ធ នោះ អ្នកនាំពាក្យរូបនេះបន្តថា មានប្រជាជនខ្លះ មិនមានលទ្ធភាពទិញអាវពណ៌ស-ខ្មៅបានទេ ដូច្នេះលោកស្នើឲ្យប្រជាជនទាំងអស់មានការយោគយល់ជុំវិញរឿងនេះ។ កាសែតបាងកកប៉ុស្តិ៍ផ្សាយថា នាយករដ្ឋមន្ត្រីថៃ ក៏អំពាវនាវឲ្យមានការរួបរួមគ្នា បង្ហាញក្ដីស្រឡាញ់ទៅវិញទៅមក និងបង្កើតបរិយាកាសសន្តិភាពនៅក្នុងប្រទេស។

សូមបញ្ជាក់ថា បន្ទាប់ពីការសោយទិវង្គតនៃព្រះចៅ ភូមិបុល អាឌុលយ៉ាដេត និងការប្រកាសកាន់ទុក្ខទូទាំងប្រទេសមកនោះ ប្រជាជនថៃជាច្រើន បានសម្រុកទៅរកទិញសម្លៀកបំពាក់ខ្មៅសម្រាប់ការកាន់ទុក្ខ ដែលធ្វើឲ្យសម្លៀកបំពាក់ពណ៌ខ្មៅអស់ពីស្តុកយ៉ាងរហ័ស។ ចំណែកតម្លៃសម្លៀកបំពាក់ពណ៌ខ្មៅ ក៏ឡើងថ្លៃភ្លាមៗ ដោយសារតម្រូវការកើនឡើងនោះ។

យ៉ាងណាក្ដី រដ្ឋាភិបាលថៃ កំពុងដោះស្រាយកង្វះសម្លៀកបំពាក់ពណ៌ខ្មៅក្នុងពេលខ្លីខាងមុខ។ បណ្ដារោងចក្រ បានបង្កើនការផលិតសម្លៀកបំពាក់ពណ៌ខ្មៅឲ្យបានច្រើនថែមទៀត សម្រាប់បំពេញតម្រូវការ ដែលកំពុងហក់ឡើងខ្លាំង ខណៈរាជវាំងថៃប្រកាសថា មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកក្រុមហ៊ុនរដ្ឋទាំងអស់ តម្រូវឲ្យស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅរយៈពេល១០០ថ្ងៃ៕តន ចាន់រិទ្ធារ៉ា

ប្រភព៖ thmeythmey

Loading...

  • នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​មានការ​យោគយល់ ខណៈ​មាន​អ្នក​មិន​ស្លៀកពាក់​កាន់ទុក្ខ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: