FAO ៖ ​អាកាសធាតុប្រែប្រួល ពិភពលោក​ត្រូវ​ធ្វើ​​បំផ្លាស់​ប្តូរ​ស៊ីជម្រៅប្រព័ន្ធ​​កសិកម្ម​

FAO ៖ ​អាកាសធាតុប្រែប្រួល ពិភពលោក​ត្រូវ​ធ្វើ​​បំផ្លាស់​ប្តូរ​ស៊ីជម្រៅប្រព័ន្ធ​​កសិកម្ម​

កសិកម្មជាប្រភព និងជាជនរងគ្រោះនៃការឡើងកំដៅភពផែនដី ! នេះបើយោងតាមរបាយការណ៍ អង្គការសហប្រជាជាតិដើម្បីចំណីអាហារនិងកសិកម្ម ឬហៅកាត់ថាអង្គការFAO ដែលជំរុញឱ្យពិភពលោកទាំងមូល ជម្នះធ្វើការប្តូរផ្លាស់ឱ្យបានស៊ីជម្រៅប្រព័ន្ធកសិកម្ម ដើម្បីអាចបន្តចិញ្ចឹមមនុស្សជាតិបានលើភពផែនដីបាន។ បើតាមអង្គការ ការប្តូរផ្លាស់ពិតជាអាចធ្វើទៅបាន ហើយបញ្ចេញសកម្មភាពពេលនេះ អស់ប្រាក់តិចជាងមិនធ្វើអ្វីសោះ។ ហើយម្យ៉ាងទៀត ប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ធំៗ សុទ្ធតែបានបង់វិភាគទាន ៥៦០ពាន់លាននៅឆ្នាំ២០១៥។ ដូច្នេះគួរតែយកទៅប្រើជាប្រយោជន៍សម្រាប់គាំទ្រកសិកម្មដែលមិនចេះរីងស្ងួត។

វិស័យកសិកម្មបានរងផលវិបាករួចហើយ អំពីភាពរាំងស្ងួត និងទឹកជំនន់ ដែលបង្កឡើងដោយការឡើងកម្តៅនៃភពផែនដី។ ប៉ុន្តែវិស័យកសិកម្មក៏ជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ២១%។ ដូច្នេះពិភពលោក ត្រូវតែគិតគូរប្តូរផ្លាស់ឱ្យដល់ឬសគល់ប្រព័ន្ធកសិកម្ម និងចំណីអាហារ។

តាមរយៈរបាយការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ អង្គការស្បៀងអាហារនិងកសិកម្ម បានអំពាវនាវឱ្យពិភពលោកនាំគ្នាដាំដុះដំណាំដោយប្រើជីរគីមីត្រឹមត្រូវ និងចេះរក្សាដីឱ្យមានជីរជាតិ។ គេចាំបាច់ត្រូវតែធ្វើកសិកម្មចម្រុះ ធ្វើពិពិធកម្មដើម្បីបានផលច្រើន ងាយទប់ទល់នឹងគ្រោះភ័យ ដូចជាត្រូវដាំដុះផង ចិញ្ចឹមសត្វផង ដាំដើមឈើ ឬត្រូវរករបរមួយបន្ថែមទៀត។
ប៉ុន្តែអង្គការសោកស្តាយ អាណិតក្រុមកសិករតូចតាច ចំនួនប្រមាណ៤៧៥លានគ្រួសារ នៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍ ដែលរងគ្រោះខ្លាំង ព្រោះអាចជ្រៀតចូលទីផ្សារ រកកម្ចីប្រាក់ បានទទួលព័ត៌មានកសិកម្ម អាកាសធាតុបានតិចតួចបំផុត។

បើតាមរបាយការណ៍ ដើម្បីជួយក្រុមកសិករតូចតាច នៅអាមេរិកឡាទីន អាហ្វ្រិកកណ្តាល អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ គេត្រូវថវិកាប្រមាណ ២១០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ជាចំនួនដ៏ទាបបំផុតបើប្រៀងទៅនឹងការមិនបញ្ចេញសកម្មភាពជួយពួកគេឆ្ងាយណាស់។ ការសិក្សារបស់ប្រទេសអ៊ូហ្កង់ដា បង្ហាញថា អសកម្មភាពក្នុងវិស័យកសិកម្មប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យខាតបង់ថវិកាពី ២២ទៅ៣៨ពាន់លានដុល្លារ ពីឆ្នាំ២០១០ដល់២០៥០ ទល់នឹងការជួយកសិករ អស់៦៤៤លានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៥ សម្រាប់យកទៅសាងសង់ទំនប់ប្រឡាយ ផ្តល់ប្រាក់កម្ចី ផ្តល់ពូជសត្វ ផ្តល់ការដាំដុះចម្រុះ។

ចំពោះការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាផលវិបាកផ្ទាល់នៃការចិញ្ចឹមសត្វនិងធ្វើស្រែប្រើជីរគីមី អាចនឹងត្រូវកាត់បន្ថយប្រសិនកសិករមានចំណាត់ការអនុវត្តត្រឹមត្រូវ។ ជាចុងក្រោយ ក្រៅពីវិស័យកសិកម្ម អង្គការស្បៀងអាហារនិងកសិកម្មពិភពលោក បានអំពាវនាវឱ្យមានការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយអាហារ ដែលតំណាងឱ្យមួយភាគបីនៃសេចក្តីត្រូវការ កាត់បន្ថយការផលិតចំណីអាហារស្មើនឹងការកាត់បន្ថយផ្សែងពុល និងប្រកាន់យករបបអាហារមិនសូវមានសាច់៕

ប្រភព ៖ rfi

Loading...

  • FAO ៖ ​អាកាសធាតុប្រែប្រួល ពិភពលោក​ត្រូវ​ធ្វើ​​បំផ្លាស់​ប្តូរ​ស៊ីជម្រៅប្រព័ន្ធ​​កសិកម្ម​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: