តារាសម្តែងនាង យ៉ាង មី ធ្លាប់ធ្វើជាតួរាយរងរបស់នាង ត្រចៀកកាំ កាលពី ៨ ឆ្នាំមុន

6 Videos


យោងតាមប្រភពព័ត៌មាន ETTV តៃវ៉ាន់ បានឲ្យដឹងថា កន្លងមកតារាសម្តែងស្រីចិនដីគោកនាង យ៉ាង មី ថ្វីត្បិតធ្លាប់សម្តែង និង ធ្វើជាតួឯកស្រីនៅក្នុងខ្សែភាពយន្តជាច្រើនរឿង ព្រមទាំងត្រូវបានទស្សនិកជនកោត សរសើរថា ជាតារាជើងថ្មីកំពុងតែរះត្រចះត្រចង់ក្តី តែភាពល្បីល្បាញរបស់នាងហាក់មិនសូវលេចធ្លោ និង នៅមានកម្រិតនៅឡើយ ។

តារាសម្តែងនាង យ៉ាង មី ធ្លាប់ធ្វើជាតួរាយរងរបស់នាង ត្រចៀកកាំ កាលពី ៨ ឆ្នាំមុន

តាមពិតកាលពី ៨ ឆ្នាំមុននាងធ្លាប់ទទួលការកោតសរសើរថា មានរូបសម្រស់ស្រស់ ស្អាតដោយកាលណោះនាងបានសម្តែងរួមជាមួយនឹងនាង ចាវ វៃ ហៅនាង ត្រចៀកកាំ ដែលកំពុងតែមានឈ្មោះ បោះសំឡេង ។កាលពីឆ្នាំ ១៩៩៧ នាង ចាវ វៃ ដោយសារតែបានសម្តែងនៅក្នុងខ្សែភាពយន្តភាគបុរាណចិន រឿង «ព្រះនាងវ៉ាន់ជូ» (តួនាង ត្រចៀកកាំ) ចាប់ផ្តើមមានឈ្មោះបោះសំឡេងយ៉ាងឆាប់រហ័ស និង ជាបន្តបន្ទាប់នាងបានថត ស្ប៉តផ្សាយពាណិជ្ជកម្មឲ្យបណ្តាក្រុមហ៊ុនជាច្រើន ។

តារាសម្តែងនាង យ៉ាង មី ធ្លាប់ធ្វើជាតួរាយរងរបស់នាង ត្រចៀកកាំ កាលពី ៨ ឆ្នាំមុន

ថ្មីៗនេះមានមិត្តអ្នកលេងហ្វេសប៊ុកម្នាក់បានបង្ហោះរូបថត ស្ប៉តពាណិជ្ជកម្មមួយសន្លឹកដែលថតកាលពីឆ្នាំ ២០០៨ ដោយនៅក្នុងនោះក៏មានរូបនាង យ៉ាង មី ម្នាក់ដែរ ដែល កាលណោះនាងស្លៀករ៉ូបពណ៌សដ៏ស្រស់ស្អាត បែរជាត្រូវបានអ្នករៀបចំកម្មវិធីដាក់ឲ្យនាងអង្គុយនៅកៀនជ្រុង ខាងស្តាំបង្អស់ព្រោះកាលណោះនាងមិនទាន់មានឈ្មោះល្បី ហើយគ្រាន់តែជាតួរាយរងប៉ុណ្ណោះ ។

តារាសម្តែងនាង យ៉ាង មី ធ្លាប់ធ្វើជាតួរាយរងរបស់នាង ត្រចៀកកាំ កាលពី ៨ ឆ្នាំមុន

លុះមកដល់ ឆ្នាំ ២០០៩ បន្ទាប់ពីសម្តែងបានជាច្រើនរឿង ទើបការងាររបស់នាងចាប់ផ្តើមមានភាពរលូន ជាពិសេសកាលពីឆ្នាំ ២០១២ នាងបានរួមសម្តែងជាមួយនឹងនាង ត្រចៀកកាំ ម្តងទៀត ហើយចាប់តាំងតែពីពេលនោះមកក៏ចាប់ផ្តើម មានឈ្មោះបោះសំឡេងរហូតមក ៕ គ ឡេង