លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»

6 Videos


តារាសំដែងជើងចាស់ដ៏ល្បីដែលនៅតែស្ថិតក្នុងដួងចិត្តទស្សនិកជនលោកទេព រិន្ទដារ៉ូ កាលពី ថ្មីៗនេះបានធ្វើការបង្ហោះនូវរូបភាពសកម្មភាពនៃការថតសំដែងរឿង«ភក្តីស្នេហ៍ទ្វេភព»របស់ស្ថានីយទូរទស្សន៍PNN នៅលើបណ្តាញទាក់ ទងសង្គមហ្វេសប៊ុកបង្ហាញឲ្យឃើញថាលោកនៅតែមានមុខមាត់ ក្មេងជាងវ័យដដែល ។

លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»

មានអ្នកគាំទ្រនិងអ្នកលេងហ្វេសប៊ុកជាច្រើនបានសរសើរលោកទេព រិន្ទដារ៉ូ ថានៅតែក្មេងស្អាត ដដែលពិសេសពេលលោកថតបង្ហាញពីសកម្មភាពផ្សេងៗក្នុងពេលទៅថតសំដែងនៅវត្តប្រាសាទ ។

លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»

អមជាមួយនិងការបង្ហោះរូបថតជាច្រើនប៉ុស្តិលោក ទេព រិន្ទដារ៉ូ ក៏បានសរសេរសារយ៉ាងខ្លី បញ្ជាក់ប្រាប់ថា៖សួស្តីបងប្អូនហេ្វសបុ៊កទាំងអស់គ្នាពេលនេះ កំពុងថតនៅវត្តប្រាសាទ ភ្នំប្រសិទ្ធិ៍ រឿង«ភក្តីស្នេហ៍ទ្វេភព»របស់ទូរទស្សន៍ភីអិនអិនគឺដល់ឆាកកាត់ទោសយាយផាន់និងអរជូន។ដំបូង ចង់ភ័យដែរព្រោះមេឃដាក់មួយមេយ៉ាងធំទាំងព្រឹកតែហេងវិញព្រោះពេលនេះបើកថ្ងៃវិញហើយ។ សំណាងល្អទាំងអស់គ្នាណា! ។

លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»

លោក ទេព រិន្ទដារ៉ូ ជាតារាសំដែងជើងចាស់មួយរូបដែលមានប្រជាប្រិយភាពជាខ្លាំងក្នុង ស្រទាប់មហាជនខ្មែរបើទោះជាលោកមានវ័យច្រើនបន្តិចមែនតែក៏នៅមានហាងឆេងខ្ពស់ក្នុងការថត សំដែងរឿងព្រោះតែសមត្ថភាពនិងទេពកោសល្យសំដែងរបស់លោកផ្ទាល់ធ្វើឲ្យខាងផលិតកម្មនិមួយៗចង់បានលោកមកធ្វើជាតួសំដែងដើម្បីទទួលបាននូវការចាប់អារម្មណ៍ពីមហាជន ។

លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»

កន្លងទៅនេះលោកទេព រិន្ទដារ៉ូ ទើបតែថតចប់ជាមួយដៃគូពិសេសអ្នកនាង អម្ពរ ទេវី ក្នុងរឿងអ្នកម្តាយសម័យថ្មីដោយសង្ឃឹមថានិងទទួលការគាំទ្រពីទស្សនិកជនគ្រប់គ្នា…៕ ដេវីត

លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»លេចធ្លាយសកម្មភាពថតរូប «ភក្តីស្នេហ៍ទ្វេភព»