ម្តាយ​មិន​នៅ ឪពុក​រវល់​នៅផ្ទះ​បាយ កូន​លង់ទឹក​ស្លាប់

ម្តាយ​មិន​នៅ ឪពុក​រវល់​នៅផ្ទះ​បាយ កូន​លង់ទឹក​ស្លាប់



កណ្តាល​:  ឪពុក និង​ប្អូន​រវល់​រៀបចំ​ឥ​វ៉ា​ន់ នៅផ្ទះ​បាយ​ខាងក្រោយ កូន​ហែល​ទឹក​លេង នៅ​មុខ​ផ្ទះ​។ ដោយ​មិន​ឮ​សម្លេង​កូន ឪពុក​ក៏​ចេញ​មក​មើល ឃើញ​កូន​លង់ទឹក ចុះ​ស្រង់​ឡើង​មក​គោក ដើម្បី​ជួយ​សង្គ្រោះ ប៉ុន្តែ​អកុសល កូន​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ប្រមាណ​ជា ៣ រសៀល ថ្ងៃ​ទី​១៧ តុលា នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង​។

ជន​រង​គ្រោះ ឈ្មោះ ចែ​ម ធា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ឃុំ​កើតហេតុ (​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​) មាន​ឪពុក​ឈ្មោះ ជឺ ចែ​ម អាយុ​៤៤​ឆ្នាំ ម្តាយ​ឈ្មោះ ទ្រី ស្រស់ អាយុ​៤៦​ឆ្នាំ​។

មុន​កើតហេតុ ម្តាយ​ជន​រង​គ្រោះ មិន​នៅផ្ទះ ឯ​ឪពុក និង​ប្អូន រវល់​រៀបចំ​ឥ​វ៉ា​ន់ នៅផ្ទះ​បាយ​ខាងក្រោយ ឯ​ជន​រង​គ្រោះ នៅ​លេង​ទឹក ខាង​មុខ​ផ្ទះ​តែ​ម្នាក់ឯង​។ ពេល​មិន​បានឮ​សំឡេង​កូន ឪពុក​បាន​ចេញ​មក​មើល ខាង​មុខ​ផ្ទះ ក៏​បានឃើញ​ជន​រង​គ្រោះ លង់ទឹក ក្នុង​អន្លង់​ខាង​មុខ​ផ្ទះ ហើយ​បាន​ចុះ​ទៅ​ស្រង់ យក​មក​លើ​ផ្ទះ ដើម្បី​ជួយ​សង្គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​៕