ប្រជាពលរដ្ឋ​ក្រីក្រ ទទួល​អំណោយ​ពី​ព្រះសង្ឃ អាចារ្យ គណ​:​កម្ម​ការ​វត្ត​សុភមង្គល

ប្រជាពលរដ្ឋ​ក្រីក្រ ទទួល​អំណោយ​ពី​ព្រះសង្ឃ អាចារ្យ គណ​:​កម្ម​ការ​វត្ត​សុភមង្គល



បន្ទាយ​មាន​ជ័យ​: ព្រះ​វិន័យធរ​គណ​ខេត្ត និង​ជា​គ្រូ​ព្រះ​ចៅអធិការ វត្ត​គិរី​ជុំ​ចំការ​ខ្នុរ មាន​សង្ឃដីកា​ថា ព្រះសម្មាសម្ពុទ្ធ ទ្រង់មាន​ពុទ្ធោវាទ​ថា មនុស្ស​យើង​ទុកជា​ក្រ ទាល់តែ​ក្រ​សម្មាទិដ្ឋិ ក្រ​ចិត្ត​បុណ្យ​...​។ ឯ​ក្រ​ជីវភាព តែ​មានចិត្ត​ជ្រះថ្លា និង​មាន​សង្ឃឹម​នោះ មិន​ទាន់​ទុក្ខ​ជា​ក្រ​ទេ​។

លោក ជឹ​ម ស៊ី ប្រធាន​គណ​:​កម្ម​ការ វត្ត​សុភមង្គល និយាយ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ក្នុង​ពី​ធី​ចែក​អំណោយ នៅ​ក្នុង​វត្តថា​: អំណោយ​ពី​ព្រះសង្ឃ អាចារ្យ គណៈកម្មការ នៃ​វត្ត​សុភមង្គល​ទាំងនេះ គឺ​បាន​ពី​ការ​សន្សំ​ទេយ្យទាន គ្រឿង​ប្រគេន​ព្រះសង្ឃ របស់​ពុទ្ធបរិស័ទ ហើយ​យក​មក​រៀបចំ​ជូន ជា​ទាន​ក្នុង​ឱកាស​ចេញ​ព្រះ​វស្សា និង​ឧទ្ទិស​ចំពោះ ព្រះពុទ្ធ​សាសនា​។

លោក​បាន​បន្ត​ថា​: ពលរដ្ឋ​ក្រីក្រ ចំនួន​៥០​គ្រួសារ ត្រូវ​ជ្រើស​ចេញពី​ភូមិ ចំនួន​៤​ភូមិ មាន​ភូមិ​គោរ​ដ្ឋា​ន រោង​ម៉ាស៊ីន ភូមិ​ព្រហូត និង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល​។

លោក​ឈុំ ពេជ្រ ចៅសង្កាត់​អូរ​អំបិល បានអោយ​ដឹង​ថា​: ក្នុង​សង្កាត់ នៅ​មាន​ជន​ក្រក្រី ខ្វះខាត​ជីវភាព​មួយ​ចំនួន តែ​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ក្នុង​នោះ​ក៏​មាន​វត្ត​អារាម ព្រះសង្ឃ​ផង បាន​ជួយ​ផ្តល់​អំណោយ បន្តបន្ទាប់​។

លោក​អាចារ្យ ប្រាក់ សុ​ភ័ត អនុប្រធាន​មន្ទីរ​ធម្មការ សាសនា​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា​: ទោះជា​បងប្អូន មាន​ជីវភាព​ខ្វះខាត ក៏​យើង​មានជីវិត ហើយ​ត្រូវ​តែ​ខិតខំ​ថែរក្សា​ខ្លួន ជា​មនុស្ស​ល្អ ត្រូវ​ប្រព្រឹត្តិ​អំពើ​ល្អ សុច្ចរិត ត្រឹមត្រូវ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង និង​អបាយមុខ​ជាដើម​។

ព្រះ​តេជគុណ​ប​ណ្ឌិ​តោ ណាប់ ម៉ឺន ព្រះ​វិន័យធរ​គណ​ខេត្ត និង​ជា​គ្រូ​ព្រះ​ចៅអធិការ វត្ត​គិរី​ជុំ​ចំការ​ខ្នុរ មាន​សង្ឃ​ដិ​កា​ថា​: ជីវិត​យើង​ម្នាក់​ៗ តែងតែ​ជួប​ប្រទះ ទុក្ខ​លំបាក និង​បញ្ហា​ផ្សេង​ៗ​។ ប៉ុន្តែ​មនុស្ស​យើង ឲ្យ​តែ​មានជីវិត​រស់នៅ ទុកជា​មានទ្រព្យ​ថ្លៃថ្លា ណាស់​ទៅ​ហើយ​។ ដូច្នេះ​ត្រូវ​បន្ត​កសាង​អំពើ​ល្អ មាន​សង្ឃឹម និង​ពុះពារ ប្រឹងប្រែង​រស់ និង​ប៉ង​សេចក្តី​រុងរឿង​។

ព្រះ​អង្គ បន្ត​ទៀត​ថា​: យើង​មាន​ជីវភាព​ក្រីក្រ​ប៉ុន​នេះ បើ​តាម​ពុទ្ធោវាទ មិន​ទុក​ថា​អ្នកក្រ​ទេ​។ អ្នក​ពិតជា​ក្រ គឺ​ក្រ​សម្មាទិដ្ឋិ ក្រ​សទ្ធា ក្រ​ចិត្ត​បុណ្យ ក្រ​សេចក្តី​ព្យាយាម ឯណោះ​ទេ​។ ហេតុនេះ យើង​សព្វថ្ងៃ ក្រ​យ៉ាងណា ក៏​មិន​ដូច​ជំនាន់​ប៉ុ​ល​ពត​ឡើយ ព្រោះ​មាន​សាសនា មាន​រដ្ឋាភិបាល និង​មាន​អាជ្ញាធរ ជួយ​យើង​។

ពលរដ្ឋ​ក្រីក្រ ទទួល​បាន​ទទួល​អំណោយ​ពី ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត រួម​មាន អង្ករ​២៥​គីឡូ ឆ្នាំង​២ ផ្ទិ​ល ទឹកត្រី ទឹកស៊ីអ៊ីវ ៣​ដប ឆ្នាំងខ្ទះ​១ វែក ៣ ស្រាក់​១ ភួយ និង​មុង​២ កន្ថោរ​១ និង​ចានដែក​ធំ​មួយ និង​ថវិកា​ពី​ព្រះ​គ្រូសូត្រស្តាំ ជួន​ជា ចំនួន​១០.០០០​រៀល​៕