រថយន្ត​តាក់ស៊ី ដឹក​ជនជាតិ​ចិន រេ​ចង្កូត​ទៅ​បុក​ដើមឈើ របួសស្រាល​២​នាក់

រថយន្ត​តាក់ស៊ី ដឹក​ជនជាតិ​ចិន រេ​ចង្កូត​ទៅ​បុក​ដើមឈើ របួសស្រាល​២​នាក់



ព្រះ​សីហ​នុ​: រថយន្ត​តាក់ស៊ី ម៉ាក lexus RX 300 មាន​ដឹក​ជនជាតិ ៥ នាក់ ដោយ​ធ្វើ​ដំណើរ​ពី ភ្នំពេញ​មក​ក្រុងព្រះសីហនុ ពេល​មាន​ភ្លៀង​ធ្លាក់ ផ្លូវ​រអិល រថយន្ត​តាក់ស៊ី ក៏​រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវ ទៅ​បុក​ដើមឈើ បណ្តាល​អោយ​របួសស្រាល ជនជាតិ​ចិន​២​នាក់ ក្រៅពី​នោះ គ្មាន​អ្នក​របួស​។

ហេតុការណ៍​នេះ បាន​កើតឡើង នៅ​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១២៧-១២៨ ស្ថិត​ក្នុងភូមិ​ចាំ​ស្រ ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​។

សមត្ថកិច្ច​មូលដ្ឋាន បានអោយ​ដឹង​ថា រថយន្ត​មួយ​គ្រឿង ម៉ាក lexus RX 300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​. 2AL2752  បើកបរ​ដោយ​ឈ្មោះ ហុង សុខ​ពេជ្រ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ ភ្នំពេញ មាន​អ្នក​រួម​ដំណើរ ជា​ជនជាតិ​ចិន ចំនួន ៥​នាក់​គឺ​៖ ១-​ឈ្មោះ ហា លិ​ង ភេទ​ស្រី​, ២- ឈ្មោះ ហ៊រ ចៅ​វ ហៅ​វ ភេទ​ប្រុស​, ដោយ​អ្នក​ទាំង​២​នាក់​នេះ រង​របួសស្រាល​,  ៣-​ឈ្មោះ ម៉ូ ចោ​ង វី ភេទ​ប្រុស​, ៤-​ឈ្មោះ ហ៊រ វី ភេទ​ប្រុស និង​៥-​ឈ្មោះ ស៊ី ប៉ វ៉ែន ភេទ​ប្រុស ដោយ​៣​នាក់ គ្មាន​របួស​។

ក្រោយ​កើតហេតុ អ្នក​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ រីឯ​រថយន្ត សមត្ថកិច្ច​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់​សីលា​៕