វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ខួប​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង ៥០​ស្ថាប័ន សហការ​គ្នា​រៀបចំ​វេទិកា​ថ្នាក់​ជាតិ ស្តីពី«ខួបទី២៥ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា» នៅ​ថ្ងៃ​ទី​១៨ តុលា នៅ​រាជធានី​ភ្នំពេញ។

វេទិកា​នេះ ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ពី​សមិទ្ធផល​ធំៗ និង​បញ្ហា​ប្រឈម​ជា​អាទិភាព​សម្រាប់​កម្ពុជា ហើយ​និង​ការ​ប្រមើល​មើល​ពី​អ្វី​ដែល​ចង់​ឲ្យ​កើត​មាន​សម្រាប់​ជា​ប្រយោជន៍​សំខាន់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា។

អ្នក​ចូលរួម​ពិធី​នេះ​មាន តំណាង​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព លើក​ឡើង​ថា សន្តិភាព​មិន​មែន​ជា​ភាព​អវត្តមាន​នៃ​សង្គ្រាម​នោះ​ទេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។