Samsung នឹង​យក​មុខងារ​ពី​ Note 7 ដាក់​លើ​ S7

ដោយ​សារ​តែ​បញ្ហា​កើត​មាន​លើ​​ Note 7 បាន​ធ្វើ​ឲ្យ​ S7/S7 Edge ក្លាយ​ជា​អាវុធ​​តែ​មួយ​គត់​របស់​ Samsung ដើម្បី​ប្រកួត​ប្រជែង​នឹង​គូ​ប្រជែង​ខ្លាំងៗ​ដទៃ​ទៀត ហើយ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ឲ្យ​ដឹង​ Samsung នឹង​នាំ​យក​មុខ​​​ខ្លះៗ​ពី​ Note 7 មក​ដាក់​លើ​​ត្រកូល​ S7។​

 

Samsung នឹង​យក​មុខងារ​ពី​ Note 7 ដាក់​លើ​ S7

 

ការ​កែ​ប្រែ​ដំបូង​គេ​ គឺ​ ​​​មុខងារ​ “always-on-screen” ដែល​​មាន​លើ​ S7 និង S7 Edge ​​នឹង​ទទួល​បាន​ការ​​អាប់ដេត​ថ្មី​​ឲ្យ​ស្រដៀង​គ្នា​ទៅ​នឹង​​មុខងារ​ “always-on-screen” ដែល​មាន​លើ​ Note 7 ដោយ​អាច​បង្ហាញ​ជា​រូបភាព, នាឡិកា​ និង Notification នៅ​ពេល​ទូរសព្ទ​រលត់​អេក្រង់។

 

Samsung នឹង​យក​មុខងារ​ពី​ Note 7 ដាក់​លើ​ S7

 

អ្នក​វិភាគ​មួយ​រូប​ឈ្មោះ​ ​Ian Fogg លើក​ឡើង​ថា​ Samsung ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​បាន​ ដើម្បី​ប្រជែង​នឹង​គូ​ប្រជែង​ខ្លាំង​ដូច​ជា​ iPhone 7 និង Google Pixel ជា​ដើម។ ​អ្នក​វិភាគ​មួយ​រូប​​នេះ​បន្ត​ថា​ Samsung ចង់​នាំ​យក​ការ​ច្នៃ​ប្រឌិត​ខ្លះ​ៗ​ដែល​មាន​លើ​ Note 7 មក​បន្ថែម​លើ​ S7 ប៉ុន្តែ​បញ្ហា​ប្រឈម​គឺ​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​មាន​ Hardware ខុស​គ្នា៕

 

ចុច​អាន៖ GS8 បាន​​ផ្តើម​ផលិត ជួសជុល​​ភាព​ខូចខាត Note 7

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BBC​​