Nokia​ ​ត្រៀម​ចេញ​ស្មាតហ្វូន​ប្រជែង​ ​iPhone

ក្រោយ​ពី​ដក​ខ្លួន​មួយ​រយៈ​ពី​ទីផ្សារ​ស្មាតហ្វូន​ ​Nokia​ ​ទើប​ប្រកាស​ចូល​មក​វិញ​ជា​មួយ​នឹង​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ប្រកួត​នឹង​ស្មាតហ្វូន​ម៉ូដែល​នានា។

 

Nokia​ ​ត្រៀម​ចេញ​ស្មាតហ្វូន​ប្រជែង​ ​iPhone

 

Nokia​ ​ត្រៀម​បញ្ចេញ​ស្មាតហ្វូន​ ​២​ ​ម៉ូដែល​ ​ដោយ​មាន​អេក្រង់​ ​៥,២​ ​និង​ ​៥,៥​ ​អ៊ីញ​ ​ប្រភេទ​ ​QHD​ ​ដែល​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ​2K។ ដំណើរការ​ដោយ​បន្ទះ​ ​Chip​ ​ប្រភេទ​ ​Qualcomm’s Snapdragon 820 ឬ intel’s dual-core​ ​ជំនាន់​ចុង​ក្រោយ​ ​ហើយ​កាន់​តែ​ពិសេស​ស្មាតហ្វូន​នោះ​មាន​កាមេរ៉ា​ ​២២,៦​ ​មេហ្គាភិចសែល​ ​និង​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ ​4K។

 

Nokia​ ​ត្រៀម​ចេញ​ស្មាតហ្វូន​ប្រជែង​ ​iPhone

 

ស្មាតហ្វូន​ទាំង​នោះ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​ហើយ​អាច​នឹង​ចេញ​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ ​៤៥០​ ​ទៅ​ ​៥០០​ ​ដុល្លារ៕

 

អាន​បន្ត​ ​៖​ iPhone 7 Plus ក្លែង​ក្លាយ​ដូច​ទូរសព្ទពិត​ ៩៩% កំពុង​ក្រឡុក​ទីផ្សារ​វៀតណាម
អាន​បន្ត​ ​៖​ មាន​អ្វី​កើត​ឡើង​ពេល​ប៊ូតុង​ Home iPhone 7 លែង​ដំណើរ​ការ?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​zing