ស្ត្រី​មូស្លីម គ្រាន់​តែ​ឈរ​ជិត​មិត្ត​ប្រុស​សោះ ត្រូវ​រង​ទារុណ​កម្ម ឡើង​ទក់​សាច់

ស្រ្តី​មូស្លីម​វ័យ​ក្មេង មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ នៅ​ក្នុង​ខេត្ត Aceh ប្រទេស​ឥណ្ឌូនេស៊ី បាន​ស្រែក​យំ​ទាំង​ឈឺចាប់ នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​ជា​ច្រើន​នាក់ បន្ទាប់​ពី​ទទួល​រង​ការ​ដាក់​ទារុណ​កម្ម ដោយ​វាយ​នឹង​រំពាត់ ចំនួន​២៣​រំពាត់ ដោយ​សារ​តែ​ការ​ធ្វើ​ខុស ទៅ​នឹង​ច្បាប់​អ៊ីស្លាម ដែល​ហាម​ប្រាម​យ៉ាង​តឹងរ៉ឹង មិន​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល (ហាម​ប៉ះពាល់ អោប និង​ថើប) រវាង​គូស្នេហ៍​ដែល​មិន​ទាន់​រៀបការ។

 

ស្ត្រី​មូស្លីម គ្រាន់​តែ​ឈរ​ជិត​មិត្ត​ប្រុស​សោះ ត្រូវ​រង​ទារុណ​កម្ម ឡើង​ទក់​សាច់

 

Aceh គឺ​ជា​ខេត្ត​តែ​មួយ​គត់ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​អនុវត្ត​ច្បាប់ «Sharia Law» ដោយ​អ្នក​ល្មើស​ទៅ​លើ​ទង្វើ​ដូចជា ស្និទ្ធ​ស្នាល​គ្នា​មុន​ពេល​រៀបការ លេង​ល្បែង ផឹក​គ្រឿង​ស្រវឹង និង​រួមរក្ស​ជាមួយ​ភេទ​ដូច​គ្នា ត្រូវ​ប្រឈម​នឹង​ការ​វាយ​នឹង​រំពាត់។

 

ស្ត្រី​មូស្លីម​ខាង​លើ គឺ​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស ចំនួន១៣​នាក់​ផ្សេង​ទៀត មាន​អាយុ​ចន្លោះ​ពី ២១ ទៅ ៣០​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ធ្វើ​ទារុណ​កម្ម កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ នៅ​ឯ​វិហារ​អ៊ីស្លាម​មួយ​កន្លែង។ នាង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ បាន​ឈរ​នៅ​ជិត​មិត្ត​ប្រុស​ពេក៕

 

ស្ត្រី​មូស្លីម គ្រាន់​តែ​ឈរ​ជិត​មិត្ត​ប្រុស​សោះ ត្រូវ​រង​ទារុណ​កម្ម ឡើង​ទក់​សាច់

 

ស្ត្រី​មូស្លីម គ្រាន់​តែ​ឈរ​ជិត​មិត្ត​ប្រុស​សោះ ត្រូវ​រង​ទារុណ​កម្ម ឡើង​ទក់​សាច់

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail