គួរ​ឲ្យ​អាសូរ! កូន​ភ្លោះ​ក្បាល​២ ដៃ​៤ ខ្លួន​តែ​១ ត្រូវ​ឪពុក​ម្តាយ​បោះ​បង់​ចោល

ទារក​ភ្លោះ​ដែល​កើត​មក មាន​ខ្លួន​តែ​មួយ​ជាប់​គ្នា ក្បាល​២ ជើង​២ និង​ដៃ​៤ ត្រូវ​បាន​ឪពុក​ម្តាយ​ពួក​គេ បោះ​បង់​ចោល នៅ​ឯ​មន្ទីរពេទ្យ «Dhaka Medical College Hospital (DMCH)» ស្ថិត​ក្នុង​រាជធានី​ដាក្កា ប្រទេស​បង់ក្លាដែស។ ទារក​នោះ​ត្រូវ​បាន​គេ​ទុក​ចោល នៅ​ក្នុង​បន្ទប់​វះ​កាត់​កុមារ កាល​ពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៥ ខែ​តុលា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ។

 

គួរ​ឲ្យ​អាសូរ! កូន​ភ្លោះ​ក្បាល​២ ដៃ​៤ ខ្លួន​តែ​១ ត្រូវ​ឪពុក​ម្តាយ​បោះ​បង់​ចោល

 

អនុប្រធាន​នៃ​មន្ទីរពេទ្យ​ខាង​លើ លោក Khaja Abdul Gafursaid បាន​និយាយ​ថា «ទារក​នោះ​បាន​កើត​នៅ​ក្នុង​គ្លីនិក​មួយ​កន្លែង ហើយ​ត្រូវ​បាន​គេ​យក​មក មន្ទីរពេទ្យ DMCH នៅ​យប់​ថ្ងៃ​សុក្រ។ ក្រោយ​មក ឪពុក​ម្តាយ​ពួក​គេ ក៏​បាន​ចាក​ចេញ​ទៅ​បាត់​តែ​ម្តង»។

 

គួរ​ឲ្យ​អាសូរ! កូន​ភ្លោះ​ក្បាល​២ ដៃ​៤ ខ្លួន​តែ​១ ត្រូវ​ឪពុក​ម្តាយ​បោះ​បង់​ចោល

 

បើ​តាម​សម្ដី​គិលានុបដ្ឋាយិកា​ម្នាក់ ដែល​មើល​ថែ​ទារក​ភ្លោះ​នោះ មាន​ឈ្មោះ​ថា Nasima Akther បាន​ឲ្យ​ដឹង​ថា ពួក​គេ​អាច​កម្រើក​ខ្លួន បត់​ជើង និង​យំ៕

 

គួរ​ឲ្យ​អាសូរ! កូន​ភ្លោះ​ក្បាល​២ ដៃ​៤ ខ្លួន​តែ​១ ត្រូវ​ឪពុក​ម្តាយ​បោះ​បង់​ចោល

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail