​ការ​​ប្រកួត​ប្រជែង​ ជំរុញ​​ក្រុមហ៊ុន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បង្កើត​ផលិតផល​ថ្មី​ៗ​

ការ​រីក​ចម្រើន​​​នៃ​ក្រុមហ៊ុន​​ថ្មី​ៗ​ជា​ច្រើន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​បាត់​​បង់​អតិថិជន និង​មាន​ទីផ្សារ​ចង្អៀត​។ ម្ល៉ោះ​ហើយ ក្រុម​ហ៊ុន​ទាំង​នោះ​ចាប់​ផ្ដើម​ងាក​មក​បង្កើត​អ្វី​ដែល​ថ្មី ក្នុង​ការ​ស្រូប​ទាញ​អតិថិជន​មក​វិញ​។

 

​ការ​​ប្រកួត​ប្រជែង​ ជំរុញ​​ក្រុមហ៊ុន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បង្កើត​ផលិតផល​ថ្មី​ៗ​

 

​​បើ​តាម​លោក​ គៀ លាង​ស្រ៊ុន ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​អាយុ​ជី​វិត Cambodia Life បាន​ទម្លាយ​ថា ប្រជា​ជន​នៅ​កម្ពុជា​ភាគ​តិច​ណាស់​ចាប់​អារម្មណ៍​លើ​សេវាកម្ម​ធា​នា​រ៉ាប់​រង​អាយុ​ជីវិត​ ពោល​គឺ​ ១% នៃ​ប្រជាជន​សរុប​ ស្មើ​នឹង ជាង​១៥ម៉ឺន​នាក់​ប៉ុណ្ណោះ។ ​ពេល​អតិថិជន​​ឮ​ពាក្យ​ថា ស្លាប់​ គាត់​ខ្លាច​ ដែល​ពេល​ខ្លះ​ភ្នាក់​ងារ​របស់​លោក​​ជួប​ការ​លំបាក​​​​ក្នុង​ការ​បក​ស្រាយ ពន្យល់​ពួក​គាត់​ បើ​ទោះ​សេវា​ធា​នា​រ៉ាប់​រង​អាយុ​ជីវិត​ផ្ដល់​អត្ថប្រយោជន៍​ដល់​​ពួក​គាត់​ច្រើន​ក៏​ដោយ។

 

​​លោក Tondy Suradiredja ​មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Cambodia Life ​ប្រាប់​ថា សព្វ​ថ្ងៃ​ការ​ប្រកួត​ប្រជែង​​​កាន់​តែ​ច្រើន​ពី​ក្រុមហ៊ុន​មក​ពី​បរទេស។ ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​២០១២ ក្រុមហ៊ុន​ក្នុង​ស្រុក​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ១ និង​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទៀត​ផង។ ប៉ុន្តែ​​បច្ចុប្បន្ន​ធ្លាក់​មក​លេខ៣ ក្នុង​ចំណោម​ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​អាយុ​ជីវិត​ចំនួន​៤​នៅ​កម្ពុជា។ ​

 

​ការ​​ប្រកួត​ប្រជែង​ ជំរុញ​​ក្រុមហ៊ុន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បង្កើត​ផលិតផល​ថ្មី​ៗ​

​លោក​ គៀ លាង​ស្រ៊ុន និង​លោក Tondy Suradiredja

 

នេះ​មិន​បាន​បង្ហាញ​ពី​កំ​សោយ​នោះ​ឡើយ ព្រោះ​លោក​ជឿ​ជាក់​ថា ​ក្រុមហ៊ុន​កាន់​តែ​ច្រើន​ រឹត​តែ​ជួយ​បង្កើន​សមត្ថភាព​ក្រុម​ហ៊ុន​លោក​ទៅវិញ​ទេ។ លើស​ពី​នេះ ក្រុមហ៊ុន​នេះ​ចាប់​ផ្ដើម​ស្វែង​រក​ផលិត​ផល​ ឬ​សេវាកម្ម​​អ្វី​ដែល​ថ្មី​និង​ប្លែក​ពី​គេ​សម្រាប់​អតិថិជន​​ដើម្បី​​​ងាយ​ស្រួល​ និង​​​ទំនុក​ចិត្ត​ខ្ពស់​បំផុត។ ជាក់​​ស្ដែង​​កាល​​ពី​​​ថ្មី​ៗ​ ក្រុមហ៊ុន​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ធនាគារ​ក្រៅ​ស្រុក​ គឺ​ធនាគារ​ PhillipBank រួម​គ្នា​បង្កើត​គណនី​ប្រាក់​បញ្ញើ​មាន​ការ​កំណត់​បន្ថែម។ ​ជា​សុទិដ្ឋិនិយម ​​លោក​​​គិត​ថា សូម្បី​ទីផ្សារ​ក្រៅ​ស្រុក​ក៏​ជឿ​លើ​ទី​ផ្សារ​ក្នុង​ស្រុក ដូច្នេះ​ភាព​រី​ក​ចម្រើន​នឹង​ចាប់​ផ្ដើម​។

 

​ការ​​ប្រកួត​ប្រជែង​ ជំរុញ​​ក្រុមហ៊ុន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បង្កើត​ផលិតផល​ថ្មី​ៗ​

លោក Han Peng Kwang (ស្តាំ)

 

រី​ឯ នាយក​ប្រតិបត្តិ​ប្រចាំ​ធនាគារ​ PhillipBank Cambodia លោក Han Peng Kwang បញ្ចេញ​យោបល់​ថា​ ធម្មតា​ការ​រកស៊ី​ ​ការ​​ប្រកួត​ប្រ​ជែង​ត្រូវ​តែ​មាន។ ទោះ​បច្ចុប្បន្ន​មាន​ធនាគារ​ជាង​៤០​ដែល​​ត្រូវ​ប្រកួត​ប្រជែង​យ៉ាង​ណា​ក្ដី ​ តែ​អ្វី​ដែល​ត្រូវ​ចាប់​អារម្មណ៍​ខ្លាំង ​គឺ​ក្រុមហ៊ុន​លោក​ត្រូវ​ស្វែង​រក​តម្រូវ​ការ​ជូន​អតិថិជន​​ឲ្យ​ប្លែក​និង​ងាយ​ស្រួល​។

 

​លោក​ថា ចំពោះ​គម្រោង​ដែល​ត្រូវ​ធ្វើ​ជា​បន្ត​បន្ទាប់​គឺ​បង្កើត​​ផលិត​ផល​​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជូន​អតិថិជន​។ ដូច​សេវាកម្ម​ថ្មី​​នេះ​ដែរ ​សារៈ​សំខាន់​​ដែល​អតិថិជន​ទទួល​បាន​គឺ​អ្នក​ដាក់​ប្រាក់​បញ្ញើ​នឹង​បាន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ស្មើ​នឹង​ទំហំ​សាច់​ប្រាក់​ដែល​ពួក​គេ​បាន​តម្កល់​នៅ​ធនាគារ​លោក​៕

 

អត្ថបទ៖ លឹម សុនា​​​​