កុំ​ភ្លេច​…​ជង់​មិន​ភ្លេច​កុក​ទេ !

គ្រប់​ជនល្មើស​សង្ស័យ​ទាំងឡាយ ដែល​ត្រូវ​ចាប់ខ្លួន​...​មិន​ដែល​សុខចិត្ត​ដេក​គុក​ម្នាក់ឯង​ទេ​...​សុទ្ធតែ​ឆ្លើយ​ប្រាប់​ឈ្មោះ​បក្សពួក​ទាំងអស់​...​រឿង​អី​អញ​ជាប់គុក​ម្នាក់ឯង​...​រឿង​អី​ឯងដេក​ស្រួល​នៅផ្ទះ​...​មាន​ស្រី​មាន​ស្រា​...​អញ​ជាប់គុក​ម្នាក់ឯង​...​។

ក្រឡេក​មើលទៅ​បក្ស​សង្គ្រោះ​ជាតិ មាន​មេ​ពីរ​នាក់​...​សុទ្ធតែ​វៃឆ្លាត​...​អង់អាច ក្លាហាន​ហួស​ពី​ខ្លា​ហែក​...​។ មេ​ធំ​រត់ចោលស្រុក​ទៅ​ស្រែក​ពី​នាយ​...​មេ​រង​ទៅ​សម្ងំ​ក្នុង​រូង​...
តាម​ទ្រឹស្តី​ដែល​ចេះ​ចាំ​គ្រប់​គ្នា​ចែង​ថា​...​ចង្កឹះ​មួយ​បាច់​សត្រូវ​កាច់​មិន​បាក់​ទេ​...​ប្រ​សិន​ហូត​មួយ​ៗ​កាច់​បាក់​ខ្ទេច ។

ប្រហែលជា​មិន​ទាន់​យឺត​ពេល​ទេ​...​មុន​នេះ​មេ​បក្ស​រង​បាន​ប្រ​កូក​ប្រកាស​ឱ្យ​មេ​ធំ​បក្ស​វិល​វិញ​...​រួម​គ្នា​តស៊ូ​មតិ ទើប​ឈ្នះសត្រូវ​ទាំងឡាយ​...​ទោះបី​ដឹង​ថា មាន​ភ្លើង​ក្រហម​កំពុង​រាំងផ្លូវ​ក៏​ដោយ ។

ចំណែក​មេ​ធំ​បក្ស​ក៏​បាន​ប្រ​ឡុ​យ​ពាក្យ​ពី​ចម្ងាយ​ដែរ​ថា នឹង​វិល​វិញ​...​។
ថា​មិន​ត្រូវ​ទេ ពេល​នេះ​...​ជង់​មិន​ភ្លេច​កុក​ទេ​...​បើ​ហ៊ាន​វិលវិញ​មែន​...​មិន​ខុស​ពី​វិល​រក​ជង់​ឡើយ​...​។

ឬ​មួយ​ចង់​ភ្លក់​រសជាតិ​ទ្រឹស្តី​...​ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់​...​ឬ​មួយ​ក៏​យល់​ឃើញ​ថា បើ​ជាប់គុក ជាប់​ទាំងអស់​គ្នា​...​កុំ​អញ​ជាប់គុក ឯង​យករួចខ្លួន ?​...​មិន​ត្រូវ​ទេ ? មេ​បក្ស​រង​មិន​ល្ងង់​ទេ​...​ព្រោះ​ដឹងខ្លួន​ដោយ​ខ្លួនឯង​ហើយ​...​ទើប​អន្ទង​ហៅ​មក​...​ហេ ! ហេ !

ងាក​ទៅ​ពិនិត្យ​ឥរិយាបថ​បក្ស​កាន់​អំណាច​វិញ​...​ប្រកាស​ហើយ​ប្រកាស​ទៀត​ថា​...​មិនមែន​រឿង​នយោបាយ​ខ្មោច​យ៍​អី​ទេ​...​វា​ជា​រឿង​បុគ្គល​ជាមួយ​ច្បាប់​...​រឿង​បរិហារកេរ្តិ៍​...​មាន​តែ​គោរព​ច្បាប់​ទេ​ទើប​អស់​កង្វល់​...​ទើប​ជួបជុំ​គ្នា​នៅ​ពេល​ក្រោយ​...​ទើប​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​...​បើ​រឿង​នយោបាយ​ប្រែប្រួល​ឆាប់​...​ឯ​រឿង​បុគ្គល​ត្រូវ​គោរព​ច្បាប់​...តាម​ទស្សនៈ​របស់​អា​ឡេវ​...​ជង់​អត់​ភ្លេច​ទេ​លោក​កុក​...​បើ​មិន​ទាន់​ចង់​ជាប់គុក​ក្រៅ​នយោបាយ​ទេ​...​កុំ​ប្រកាច់​ឆាប់​មក​អី​...!
           អា​ឡេវ