​ទីបំផុត​ភ្នែក​កូនប្រុស​ឧកញ៉ា​ ឌួង ឆាយ​ អាច​មើល​ឃើញ​វិញ​ខ្លះ​ហើយ

កូនប្រុសច្បងរបស់លោក ឧកញ៉ាវ័យក្មេង ឌួង ឆាយ ដែលមានបញ្ហាងងឹតភ្នែកទាំងគូមិនអាចមើលឃើញរាប់ខែមកនោះ ពេលនេះបានធូរស្រាលច្រើន និងអាចមើលឃើញស្រមោលតិចៗវិញបានហើយ តែមិនទាន់មើលដឹងថាព័ណ៌អីនៅឡើយ។ នេះបើយោងតាមសំណេររបស់បុរសជាឪពុក បង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦មុននេះបន្តិច។

ក្រោយពីភ្នែករបស់កូនខ្លួនមានសភាពធូរស្រាលឡើងហើយ លោកឧកញ៉ារូបនេះ បានងាកមកថ្លែងអំណរគុណ ពូមីងបងប្អូន ជាពិសេសអ្នកលេងបណ្ដាញសង្គមដែលតែងតែ ពោលពាក្យល្អៗ ក្នុងការលើកទឹកចិត្តគ្រួសារលោក ជាពិសេសចំពោះកូនប្រុសច្បងរបស់លោកតែម្តង។

Loading...

ក្នុងសំណេរលើទំព័រហ្វេសប៊ុក ឧកញ៉ា ឌួង ឆាយ បានសរសេរថា “ខ្ញុំបាទសុំអរគុណចំពោះការបន់ស្រន់ដ៏សក្ដិសិទ្ធិ និងចេញពីទឹកចិត្តផ្ទាល់របស់ពូមីងបងប្អូនទាំងអស់ ពិតជាមានតម្លៃណាស់សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ឥលូវកូនប្រុសខ្ញុំបានធូរស្បើយច្រើន ជាពិសេសដំណឹងល្អគឺភ្នែកកូនប្រុសខ្ញុំបានមើលឃើញ ស្រមោលតិចៗហើយ តែមិនទាន់មើលឃើញពណ៌”។

លោកក៏បានសំណូមមិត្តភ័ក្ដិ ពុកម៉ែបងប្អូនជួយបន់ស្រន់បន្តទៀត ដើម្បីឲ្យភ្នែកកូនប្រុសរបស់លោក អាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតនេះ៕

ប្រភព៖ kqube

  • ​ទីបំផុត​ភ្នែក​កូនប្រុស​ឧកញ៉ា​ ឌួង ឆាយ​ អាច​មើល​ឃើញ​វិញ​ខ្លះ​ហើយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ប្លែកៗ