សាហាវមែន ចាប់ក្មេងស្រីរំលោភ រួចវាយសម្លាប់ ទុកសពចោលនៅក្នុងព្រៃ

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅ ស្រុកសូទ្រនិគម បានដើរទៅបេះ ផ្លែសៅម៉ៅ នៅក្នុងព្រៃ ក៏ប្រទះឃើញ សាកសពនារីវ័យក្មេងម្នាក់ ដេកស្លាប់ ទាំងខ្លួនអាក្រាតកាយ ហើយបានមករាយការណ៍ ជូនកម្លាំងអធិការដ្ឋាន នគរបាលស្រុកចុះទៅពិនិត្យ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រៃ សហគមន៍ ភូមិស្រែធ្នង ឃុំដំដែក ស្រុកសុទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពេល មានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច បានចុះពិនិត្យសាកសព និងធ្វើកោសល្យវិច្ឆ័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះ ត្រូវបានជនមិនស្គាល់មុខ ចាប់រំលោភ ហើយសម្លាប់ ដោយយកអាវរឹតករ។ ជនរងគ្រោះ មានឈ្មោះ ស៊ីវ សុធារី ហៅក្រិល អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ត្រូវបានជនមិនស្គាល់មុខ រំលោភហើយសម្លាប់ សាកសពមាន សភាពហើម បន្តិចទៅងហើយ។

Loading...

ក្រុមគ្រួសារបានឲ្យដឹងថា កូនស្រីគាត់ បានបាត់ពីផ្ទះ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយមិនដឹងមូលហេតុ លុះដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក៏បានទទួលដំណឹងថា កូនរបស់គាត់ ត្រូវបានជនមិនស្គាល់មុខ សម្លាប់។ បន្ទាប់ពីធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុរួចមក សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯជនសង្ស័យ សមត្ថកិច្ច កំពុងស្រាវជ្រាវ ដើម្បីឈានទៅឃាត់ខ្លួន យកមកផ្តន្ទាទោស តាមច្បាប់៕

ប្រភព៖ watphnom-news