ប្រជាពលរដ្ឋ​ឃុំ​ច្រ​ណូ​ក​បាត់​ក្របី​ក្នុងព្រៃ​ជិត​៣​ឆ្នាំ​ជាង​៦០​ក្បាល ជួល​គ្រូ​មក​​ចាប់​១០​ក្បាល​គ្រូ​យក​៣​ក្បាល​ពិតជា​ថ្លៃ​ណាស់​សំណូមពរ​ក្រសួងកសិកម្ម​ជួយ​អន្តរាគមន៍​

ខេត្តកំពង់ឆ្នាំង៖ សត្វក្របីអ្នកស្រុកភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង បានបាត់នៅក្នុងព្រៃជាង៦០ក្បាលរយៈពេលជិត៣ឆ្នាំមកហើយ ( មកដល់ពេលនេះក្របីកើតកូនបន្ថែមឡើងដល់ជាង១០០ក្បាល ) បន្ទាប់ពីពួកគាត់បានលែងក្របីចោលតាមទម្លាប់ក្រោយពេលធ្វើស្រែចំការរួចនៅក្នុងឆ្នាំ២០១៤ និងដោយសារទឹកទន្លេតូច២ឆ្នាំកន្លងមកនេះក្របីមិនមកផ្ទះវិញតាមទម្លាប់វាឡើយ មកដល់ពេលនេះក្របីទាំងនោះបានក្លាយជាក្របីព្រៃកាចសាហាវណាស់ ប្រជាពលរដ្ឋស្នើសុំក្រសួងកសិកម្មជួយអន្តរាគមន៍ចាប់ក្របីខាងលើជូនពួកគាត់ផង ព្រោះថាបើជួលគ្រូមកចាប់គ្រូយកថ្លៃក្នុងក្របី១០ក្បាលគេយក៣ក្បាលថ្លៃណាស់។

នៅព្រឹកថ្ងៃទី១៤ ខែតុលា លោក ឈុំ ឆន អនុប្រធានភូមិឯលិច ឃុំច្រណូក បាននិយាយឲ្យដឹ ងថា៖ ប្រជាពលរដ្ឋនៅក្នុងភូមិគាត់ចំនួន១៣គ្រួសារ បានបាត់ក្របីជាង៦០ក្បាលនៅក្នុងរដូវប្រាំង ខែ១២ឆ្នាំ២០១៤ បន្ទាប់ពីពួកគាត់បានលែងចោលតាមទម្លាប់ដូចរៀបរាប់ខាងលើ។ នៅក្នុងអំឡុងថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែតុលា នេះប្រជាពលរដ្ឋក្នុងភូមិបានជួលគ្រូមន្តអាគមពីខេត្តព្រៃវែងយកធ្នាក់ មកចាប់ក្របីបាន៤៧ក្បាល ( នៅសល់ក្របីជាង៥០ក្បាលក្នុងព្រៃ ) ដោយក្នុងក្របី១០ក្បាល គ្រូគេយកថ្លៃឈ្នួល៣ក្បាល គឺថ្លៃណាស់ ដែលក្នុងក្របី១ក្បាលអាចលក់បានប្រាក់ពី៣លាន ទៅ៥លានរៀល តាមតូចតាមធំ ។

Loading...

លោក លាប សាស់ ប្រជាពលរដ្ឋភូមិឯលិច គាត់និយាយឲ្យដឹងថា ក្របីគាត់បាត់៣ក្បាលពេលរកឃើញ១ក្បាល គ្រូអ្នកចាប់ក្របីគេយកថ្លៃឈ្នួល១លានរៀល គឺថ្លៃឈ្នួលពិតជាថ្លៃខ្លាំងណាស់ ពួកគាត់ស្នើសុំលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មជួយអន្តរាគមន៍ចាប់ក្របីដែលនៅសល់ក្នុងព្រៃអោយពួកគាត់ផង។

ប្រជាពលរដ្ឋ​ឃុំ​ច្រ​ណូ​ក​បាត់​ក្របី​ក្នុងព្រៃ​ជិត​៣​ឆ្នាំ​ជាង​៦០​ក្បាល ជួល​គ្រូ​មក​​ចាប់​១០​ក្បាល​គ្រូ​យក​៣​ក្បាល​ពិតជា​ថ្លៃ​ណាស់​សំណូមពរ​ក្រសួងកសិកម្ម​ជួយ​អន្តរាគមន៍​

លោក សុខ រិន ប្រធានការិយាល័យកសិកម្មស្រុកកំពង់លែងបានអោយដឹងថា៖ គ្រូមន្តអាគមចាប់ក្របីត្រូវបានលោកទាក់ទងហៅតាមរយៈអ្នកទិញលក់គោក្របី ឈ្មោះលោក ឈុត រិទ្ធ អាយុជាង៣០ឆ្នាំរស់នៅភូមិទីប្រមោល ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ដំបូងឡើយលោកគ្រូចាប់ក្របីនេះ គាត់បានប្រើមន្តអាគមគាថា ចាប់ក្របីដោយផ្ទាល់ដៃតែមិនបានសម្រេចដោយត្រូវក្របីទាំងនោះមានអរុកអរក្សអ្នក តាព្រៃកាន់ បានដេញវធ័លោកគ្រូ និងកូនចៅបិសនិងមានគ្រោះថ្នាក់ ឬអាចថាមន្តអាគមលោកគ្រូចាញ់លោកតាម្ចាស់ព្រៃ។

ក្រោយមកទើបលោកគ្រូបានទិញក្របីឈ្មោលជាធ្នាក់២ក្បាលមានតម្លៃ១៧លានរៀ ល យកមកដាក់មន្តអាគមគាថា ធ្វើជាធ្នាក់ទាក់បានក្របីដែលបាត់ដែលធ្លាប់តែកាចសាហាវបែរជស្លូតនិ ងចាប់បាន៣៧ក្បាល នៅក្នុងព្រៃឃុំរកា ស្រុកបារាយ ខេត្តកំពង់ធំ ជាប់ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ( ដោយឡែកប្រជាពលរដ្ឋចាប់ខ្លួនគាត់បាន១០ក្បាលផ្សេងទៀត ) និងលោកគ្រូថា ក្របីនៅសល់ក្នុងព្រៃជាង៥០ក្បាលទៀត។ នៅក្នុងពិធីចាប់ក្របីនេះដែរលោកគ្រូក៏បានរៀបចំសំណែននិងដង្វាយមានជ្រូក មាន់ទាជូន លោកតា លោយយាយម្ចាស់ទឹកដី ថែរក្សាព្រៃភ្នំផងដែរ ទើបចាប់ក្របីបាន។ ប៉ុន្តែក្រោយមកដោយសារឈ្នួលចាប់ក្របីថ្លៃពេក ប្រជាពលរដ្ឋឈប់ឲ្យលោកគ្រូចាប់ក្របីគាត់វិញទៅ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ ក្នុងរឿងនេះ មន្ទីរកសិកម្មខេត្តពុំមានលទ្ធភាពអ្វីជួយប្រជាពលរដ្ឋទេ គឺសំណូមពរដល់ប្រជាពលរដ្ឋសហការសាមគ្គីគ្នាជួយចាប់ក្របីដោយខ្លួនឯង កុំជឿនឹងកុំចាញ់បោកគ្រូមន្តអាគមចាប់ក្របីអី នាំតែខាតបង់ក្របីនិងថវិកាឥតប្រយោជន៍និងសំណូមពរដល់ប្រជាពលរដ្ឋ សូមកុំឲ្យលែងក្របីចោលតាមទម្លាប់ទៀត ដែលនាំឲ្យជួបការលំបាក និងការខាតបង់ដូចករណីខាងលើនេះ ៕ ( រិទ្ធី ជ័យ )

ប្រជាពលរដ្ឋ​ឃុំ​ច្រ​ណូ​ក​បាត់​ក្របី​ក្នុងព្រៃ​ជិត​៣​ឆ្នាំ​ជាង​៦០​ក្បាល ជួល​គ្រូ​មក​​ចាប់​១០​ក្បាល​គ្រូ​យក​៣​ក្បាល​ពិតជា​ថ្លៃ​ណាស់​សំណូមពរ​ក្រសួងកសិកម្ម​ជួយ​អន្តរាគមន៍​

ប្រភព៖ khmerangkor-news