Song Joong Ki នឹងជំនួស​ Gong Yoo ក្នុង​​រឿង​ “រថភ្លើង​ទៅ​ប៊ូសាន” វគ្គ​២?

​ស្រប​តាម​ការ​​ជោគជ័យ​ខ្លាំង​នៃ​ភាពយន្ត “Train to Busan“ ( រថភ្លើង​ទៅ​ប៊ូសាន) ទាំង​ក្នុង​និង​ក្រៅ​ប្រទេស វា​មាន​ការ​រំពឹង​ទុក​យ៉ាង​មុតមាំ​ថា នឹង​អាច​មាន​វគ្គ​បន្ត​នៅ​ថ្ងៃ​មុខ។

 

Song Joong Ki នឹងជំនួស​ Gong Yoo ក្នុង​​រឿង​ “រថភ្លើង​ទៅ​ប៊ូសាន” វគ្គ​២?

 

ថ្ងៃ​ទី​ ១៥ ខែ តុលា សារព័ត៌មាន​អាមេរិក​​មួយ​​បាន​រាយការណ៍​ថា លទ្ធភាព​នៃ​ការ​ផលិត​ភាពយន្ត “Train to Busan “ វគ្គ​២​អាច​​​កើត​ឡើង ហើយ​តារា​សម្ដែង​កំពុង​ល្បី​ខ្លាំង Song Joong Ki ​នឹង​អាច​ដើរ​ជា​តួ​ឯក។ សេចក្ដីរាយការណ៍​បន្ត​ថា Gong Yoo ដែល​ជា​តួ​ឯ​ក្នុង​រឿង “Train to Busan “ ភាគ​១​ នឹង​មិន​អាច​ត្រលប់​​​មក​សម្ដែង​តួ​របស់​ខ្លួន​បាន​វិញ​ទេ ហើយ​ Song Joong Ki នឹង​មក​ជំនួស​ដើម្បី​ជួយ​សង្គ្រោះ​កូន​ស្រី​របស់​គេ។

 

បែប​ណា​ក្ដី ក្រម​ផលិត​ភាពយន្ត “Train to Busan” ថ្មី​ៗ​នេះ​បាន​ចេញ​មក​ឆ្លើយ​តប​នឹង​លទ្ធភាព​​នៃ​ការ​ផលិត​រឿង​ថា៖ “ពួក​យើង​មិន​ដែល​និយាយ​ពី​រឿង​​វគ្គ​បន្ទាប់​ទេ។ ចំពោះ​​លទ្ធភាព​នៃ​ការ​រើស​តួ​​ឯក​ក៏​មិន​ទាន់​បាន​រក​ឃើញ​ដែរ”។

 

Song Joong Ki នឹងជំនួស​ Gong Yoo ក្នុង​​រឿង​ “រថភ្លើង​ទៅ​ប៊ូសាន” វគ្គ​២?

 

“Train to Busan “ ពិត​ជោគជ័យ​ចាប់​តាំង​ពី​បញ្ចេញ ហើយ​វា​បាន​ឈ្នះ​ពាន​ “Best Director” និង “Best Visual Effects”  ក្នុង​មហោស្រព​ភាពយន្ត ទីក្រុង Sitges លើ​ទី​៤៩ នៅ​ប្រទេស​អេស្ប៉ាញ​ទៀត​ផង។ ប្រសិន​មាន​ការ​ប្រកាស​ជាក់លាក់​ណាមួយ​ពី​ក្រុម​ការងារ​របស់ “Train to Busan “ ចំពោះ​ការ​ផលិត​វគ្គ​ថ្មី Sabay នឹង​ធ្វើ​ការផ្សាយ​ជូន​ប្រិយមិត្ត​បន្ត៕​

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ koreaboo