OMS៖​ជម្ងឺ​​ឆ្លង​​​របេង​​ជា​ជម្ងឺ​​រាតត្បាត​ដ៏​សែន​ធ្ងន់ធ្ងរ​មួយ​ដែលគេ​មិន​នឹក​ស្មាន​ដល់

OMS៖​ជម្ងឺ​​ឆ្លង​​​របេង​​ជា​ជម្ងឺ​​រាតត្បាត​ដ៏​សែន​ធ្ងន់ធ្ងរ​មួយ​ដែលគេ​មិន​នឹក​ស្មាន​ដល់

អង្គការសុខភាពពិភពលោកទើបបានចេញផ្សាយរបាយការណ៍មួយកាលពីម្សិលមិញស្តីពីស្ថានភាពជម្ងឺរបេងនៅលើលោក។ របាយការណ៍បានទាញសញ្ញាអាសន្នថាជម្ងឺរបេង ជាជម្ងឺឆ្លងដ៏សែនធ្ងន់ធ្ងរមួយដែលគេមិននឹកស្មានដល់។អង្គការសុខភាពពិភពលោកថែមទាំងអំពាវនាវសហគមន៍អន្តរជាតិឲ្យមានការប្រឹងប្រែងជាទ្វេរគុណនៅលើការកំចាត់ជម្ងឺឆ្លងនេះ។ ជម្ងឺរបេងដ៏កាចសាហាវដែលគេពុំនឹកស្មានដល់រហូតមកទល់ពេលនេះ បានបណ្តោលឲ្យមានមនុស្សឆ្លងចំនួន ១០លាន៤សែននាក់នៅឆ្នាំមុន នៅខណៈពេលដែលការស្រាវជ្រាវរកវ៉ាក់សាំងនិងថ្នាំពេទ្យផ្សេងៗទៀត ត្រូវជួបការខ្វះខាតមូលនិធិយ៉ាងធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក លោកស្រី Magaret CHAN អគ្គនាយិការប្រតិបត្តិការអង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា “អង្គការសុខភាពពិភពលោក មានការពិបាកកាន់តែខ្លាំងឡើងៗ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីឈានទៅដល់គោលដៅមួយក្នុងការប្រយុទ្ធកំចាត់ទល់នឹងជម្ងឺរបេង។អគ្គនាយិការ អង្គការOMS ថែមទាំងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយជ្រោមជ្រែងយ៉ាងពេញទំហឹងដើម្បីសម្រេចគោលដៅពេញលេញក្នុងការកំចាត់រោគរាតត្បាតរបេងដែលបានបៀតបៀនដល់ជីវិតមនុស្សយ៉ាងសម្បើមនៅលើលោក។

អង្គការសុខភាពពិភពលោក ក៏មានបំណងចង់កាត់បន្ថយដែរចំនួនអ្នកស្លាប់ដោយរបេងឲ្យបាន៣៥% និងអ្នកឆ្លងមេរោគ ឲ្យបានចំនួន ២០%នៅឆ្នាំ២០២០បើប្រៀបធៀបទៅនឹងកម្រិតនៅឆ្នាំ២០១៥។
សំរាប់ឆ្នាំ២០៣០ សហគមន៍អន្តរជាតិ មានចង់កាត់បន្ថយចំនួនមនុស្សស្លាប់ដោយជម្ងឺរបេងនេះ ឲ្យបាន៩០%និងមនុស្សដែលឆ្លងរោគចំនួន៨០%។របាយការណ៍ដដែលបានគូសបញ្ជាក់ទៀតថា “នៅឆ្នាំ២០១៥ មនុស្សដែលស្លាប់ដោយរោគរបេង មានប្រមាណ១លាន៨សែននាក់ គឺថាមានចំនួនច្រើនជាងឆ្នាំមុនរហូតដល់ទៅ៣សែននាក់។

ហើយនៅក្នុងចំណោមជន៥នាក់ មានមនុស្ស២នាក់ បានឆ្លងរោគតែពុំបានទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យអ្វីឡើយ។ កត្តានេះហើយដែលជម្រុញឲ្យមានការរីករាលដាលរោគនិងការចម្លងទៅលើមនុស្សតាមខ្សល់អាកាសទៀតផង។លើសពីនេះ ជនចំនួនកន្លះលាន បានឆ្លងមេរោគក្នុងទម្រង់ជម្ងឺរបេងនេះ ដែលអាចធុនទ្រាំនឹងថ្នាំផ្សះជម្ងឺ។អង្គការគ្រូពេទ្យគ្មានព្រំដែនវិញ បានអះអាងថា “របាយការណ៍របស់អង្គការសុខភាពពិភពលោក គឺជាការទាញសញ្ញាអាសន្នមួយដើម្បីបិទបញ្ចប់នូវស្ថានភាពច្រំដែលនៅលើវិធីក្នុងការធ្វើរោគវិនិច្ឆ័យដែរ។

ម្យ៉ាងទៀត ការខ្វះមូលនិធិនេះ ក៏ជាបញ្ហាដ៏ចំបងមួយ នៅលើការប្រយុទ្ធកំចាត់ជម្ងឺរបេង។ ហើយនៅរវាងឆ្នាំ២០០៥និង២០១៤ មូលនិធិ ដែលសម្រាប់ការស្រាវជ្រាវ  មានតែចំនួន៧០០លានដុល្លារតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ក៏ប៉ុន្តែ អង្គការសុខភាពពិភពលោកនៅពេលនេះ ត្រូវការមូលនិធិរហូតដល់២០០០លានដុល្លាក្នុងមួយឆ្នាំ ដើម្បីការស្រាវជ្រាវនិងការអភិវឌ្ឈន៍របស់ខ្លួននៅលើការព្យាបាលជម្ងឺរោគរបេងនេះ៕

ប្រភព ៖ rfi

Loading...

  • OMS៖​ជម្ងឺ​​ឆ្លង​​​របេង​​ជា​ជម្ងឺ​​រាតត្បាត​ដ៏​សែន​ធ្ងន់ធ្ងរ​មួយ​ដែលគេ​មិន​នឹក​ស្មាន​ដល់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: