កន្លែងភ្លើងពណ៌ក្នុងក្រុងបាងកកដូរទៅជាងងឹត

កន្លែងភ្លើងពណ៌ក្នុងក្រុងបាងកកដូរទៅជាងងឹត
កន្លែងដែលមានភ្លើងពណ៌នានាក្នុងទីក្រុងបាងកកបានផ្លាស់ប្តូរទៅជាកន្លែងងងឹត ដោយសារការចូលរួមកាន់ទុក្ខ ចំពោះការចូលទិវង្គតរបស់ស្តេច ភូមិវិបុល។

សារព័ត៌មាន BBC ចុះផ្សាយថាកន្លែងកំសាន្តនានាដែលមានភ្លើងពណ៌ក្នុងទីក្រុងបាងកក បានដូរបិទអស់ហើយក្លាយទៅជាកន្លែងងងឹតវិញ។ ក្នុងវីឌីអូដែលBBCផ្សព្វផ្សាយគឺមានតែមនុស្សស្លៀកពាក់ពណ៌ខ្មៅនិងពណ៌សដើរក្នុងក្រុង ដែលភាពច្រើនជាកន្លែងងងឹត ដើម្បីជាការគោរពចុងក្រោយដល់ព្រះមហាក្សត្រថៃ។

អ្នកលក់ដូរតាមផ្លូវមួយចំនួនរៀបរាប់ថា ពួកគេលក់ដូរមិនសូវដាច់ទេ ព្រោះមិនសូវមានមនុស្សចេញដើរច្រើនដូចសព្វដង ប៉ុន្តែយ៉ាងណាពួកគេបញ្ជាក់ថាអាចទទួលយកបាន ព្រោះដើម្បីគោរពដល់ព្រះមហាក្សត្រ។

ក្សត្រថៃ ភូមិវិបុល បានចូលទិវង្គតកាលពីរសៀលថ្ងៃទី១៣ខែតុលាក្នុងជន្មាយុ៨៨ព្រះវស្សា។ ក្រោយការចូលទិវង្កតនេះ រដ្ឋាភិបាលប្រកាសកាន់ទុក្ខរយៈពេល១ខែ ហើយក៏ប្រកាសឲ្យភ្ញៀវទេសចរបរទេសទាំងអស់ត្រូវមានឥរិយាបថសមរម្យក្នុងអំឡុងពេលពលរដ្ឋថៃកាន់ទុក្ខនេះ៕

ដោយ៖ លោក ពៅ មេត្តា
ប្រភព៖ VOD

Loading...