នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​​មាន​ថាមពល​នុយក្លេអ៊ែរ​បារាំង ចូល​ប្រលូក​​ក្នុង​សង្គ្រាម​ចុងក្រោយ​នឹង ISIS

នាវាផ្ទុកយន្តហោះចម្បាំងមានថាមពលនុយក្លេអ៊ែរ Charles de Gaulle របស់បារាំងពេលនេះ កំពុងតែប្រលូកក្នុងបេសកកម្មវាយរំដោះទីក្រុង Mosul ពីកណ្ដាប់ដៃ ISIS យ៉ាងសកម្ម ដោយវត្តមានរបស់នាវាផ្ទុកយន្តហោះចម្បាំងនេះ បានធ្វើឲ្យកម្លាំងទ័ពបារាំង ដែលបញ្ជូនទៅកម្ទេចក្រុម ISIS កើនឡើងដល់ទៅ៣ដង ។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​​មាន​ថាមពល​នុយក្លេអ៊ែរ​បារាំង ចូល​ប្រលូក​​ក្នុង​សង្គ្រាម​ចុងក្រោយ​នឹង ISIS

ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ យន្តហោះចម្បាំងចន្លោះពី៤ទៅ១០គ្រឿង បានហោះចេញពីនាវាផ្ទុកយន្តហោះចម្បាំងនេះ សំដៅទៅកាន់ប្រទេសអ៊ីរ៉ាក់ និងស៊ីរី តែបេសកកម្មចម្បងរបស់ពួកគេគឺ ជួយកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ វាយរំដោះទីក្រុង Mosul ក្រុងធំជាងគេទី២ប្រចាំប្រទេស និងជាមូលដ្ឋានធំចុងក្រោយបង្អស់របស់ ISIS

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​​មាន​ថាមពល​នុយក្លេអ៊ែរ​បារាំង ចូល​ប្រលូក​​ក្នុង​សង្គ្រាម​ចុងក្រោយ​នឹង ISIS

កម្លាំងរបស់កងទ័ពបារាំងក្នុងការកម្ចាត់ក្រុម ISIS នេះ មានវត្តមានកើនដល់ទៅ៣ដង បន្ទាប់ពីនាវា Charles de Gaulle ត្រូវបានបញ្ជូនមកដល់ ដោយវាកើនយន្តហោះចម្បាំង Rafale M ពី ១២គ្រឿង ដល់៣៦គ្រឿង ហើយយន្តហោះចម្បាំងទាំងនោះ ហោះហើរក្នុងបេសកកម្ម៣ប្រភេទ ។

ទី១គឺ បេសកកម្ម Close Air Support ដោយយន្តហោះ Rafale M ទាំងនោះ ត្រូវហោះក្រវែលលើអាកាស រង់ចាំការសុំជំនួយពីកងទ័ពថ្មើរជើងថា តើត្រូវវាយប្រហារលើគោលដៅមួយណារបស់ក្រុម ISIS ដោយការសុំជំនួយទាំងនោះ ត្រូវឆ្លងកាត់តាមទីបញ្ជាការកណ្ដាល ដែលដឹកនាំដោយអាមេរិក ហើយត្រូវទទួលបានការយល់ព្រមពីកងទ័ពបារាំងនៅទីនោះ ។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​​មាន​ថាមពល​នុយក្លេអ៊ែរ​បារាំង ចូល​ប្រលូក​​ក្នុង​សង្គ្រាម​ចុងក្រោយ​នឹង ISIS

ទី២គឺ យន្តហោះ Rafale M ទាំងនោះនឹងត្រូវបើកការវាយប្រហារមុនគ្រោងការ លើមូលដ្ឋាន និងមេដឹកនាំក្រុម ISIS ។ ទី៣គឺ យន្តហោះទាំងនោះ ត្រូវថតរូបមូលដ្ឋាន និងកងកម្លាំងរបស់ក្រុមឧទ្ទាមទាំងឡាយ ទុកសម្រាប់រៀបចំគម្រោងវាយប្រហារតាមក្រោយ ។

សូមរម្លឹកថា កងទ័ពចម្រុះដែលព្រួតគ្នាវាយប្រហារលើក្រុមឧទ្ទាម ISIS មានដូចជា ក្រុមកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ ក្រុមឧទ្ទាម Kurdish ក្រុមអ្នកប្រយុទ្ធអារ៉ាប (Arab) ហើយគាំទ្រដោយកងទ័ពអាមេរិក និងបារាំង ដោយគោលបំណងធំក្នុងការវាយប្រហារលើកនេះគឺ រំដោះទីក្រុង Mosul ជាមូលដ្ឋានធំចុងក្រោយតែមួយគត់របស់ ISIS នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​​មាន​ថាមពល​នុយក្លេអ៊ែរ​បារាំង ចូល​ប្រលូក​​ក្នុង​សង្គ្រាម​ចុងក្រោយ​នឹង ISIS

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​​មាន​ថាមពល​នុយក្លេអ៊ែរ​បារាំង ចូល​ប្រលូក​​ក្នុង​សង្គ្រាម​ចុងក្រោយ​នឹង ISIS

ប្រភព៖ CNN, kqube

Loading...

  • នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​​មាន​ថាមពល​នុយក្លេអ៊ែរ​បារាំង ចូល​ប្រលូក​​ក្នុង​សង្គ្រាម​ចុងក្រោយ​នឹង ISIS已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: