មេទ័ព​អាមេ​រិក៖ «អ្វីៗ​នឹង​ត្រូវ​បញ្ចប់​តែ​ ក្នុង​​រយៈ​ពេល​ប៉ុន្មាន​នា​ទី​ ប៉ុណ្ណោះ បើ​សង្រ្គាម​លោក ​លើក​ទី៣ ផ្ទុះ​ឡើង»

មេទ័ព​អាមេ​រិក៖ «អ្វីៗ​នឹង​ត្រូវ​បញ្ចប់​តែ​ ក្នុង​​រយៈ​ពេល​ប៉ុន្មាន​នា​ទី​ ប៉ុណ្ណោះ បើ​សង្រ្គាម​លោក ​លើក​ទី៣ ផ្ទុះ​ឡើង»

(មូស្គូ)៖ ក្រុមអ្នកជំនាញយោធាអាមេរិកមួយចំនួន បានលើកឡើងថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ អាចនឹង ត្រូវបានអនុវត្តន៍ដោយចៀសមិនរួច នៅក្នុងករណី «សង្រ្គាមលោកលើកទី៣» ផ្ទុះឡើង ហើយសង្រ្គាមនេះនឹង មានរយៈ ពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ នេះបើតាមគេហទំព័រ Inquisitr ដែលចេញផ្សាយដោយសារព័ត៌ មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។

ដោយផ្អែកលើជម្លោះបច្ចុប្បន្នរវាង សហរដ្ឋអាមេរិក អង្គការណាតូ (NATO) និង រុស្ស៊ី បូករួមទាំង ជម្លោះនៅឯ តំបន់មជ្ឈិមបូព៌ា និង ជម្លោះរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមមេបញ្ជាការយោធាអាមេរិកមួយចំនួន ដូចជា លោកឧត្ដមសេនីយ៍ Mark A. Milleyite បាន វាយតម្លៃថា សង្រ្គាមរវាងមហាអំណាចនៅលើពិ ភពលោកអាចនឹងកើតឡើង ខណៈបរិក្ខាយោធា ទំនើបៗ និង «អាវុធនុយក្លេអ៊ែរ» នឹងក្លាយជាមធ្យោបាយប្រ យុទ្ធ ដ៏សំខាន់នៅក្នុងសង្រ្គាម ហើយម្យ៉ាងវិញទៀត ការប្រើប្រាស់អាវុធរបស់ពួកគេ នឹងបញ្ចប់សង្រ្គាមមិនថា តែសង្រ្គាមសាសនានោះទេ នៅក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Inquisitr ជម្លោះឬសង្រ្គាម នៅក្នុងពេលបច្ចុប្បន្ន នៅឯភាគខាងកើតប្រទេស អ៊ុយក្រែន ស៊ីរី អ៉ីរ៉ាក់ និង តំបន់ប៉ាស៊ីហ្វិក អាចនឹងក្លាយទីលាន រត់ប្រណំាងសព្វាវុធសាជាថ្មីរវាងសហរដ្ឋ អា មេរិក ចិន និង រុស្ស៊ី៕

ប្រភព ៖ khmertalking

Loading...

  • មេទ័ព​អាមេ​រិក៖ «អ្វីៗ​នឹង​ត្រូវ​បញ្ចប់​តែ​ ក្នុង​​រយៈ​ពេល​ប៉ុន្មាន​នា​ទី​ ប៉ុណ្ណោះ បើ​សង្រ្គាម​លោក ​លើក​ទី៣ ផ្ទុះ​ឡើង»已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: