លោក​ខាង​លិច​​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​នៅ​អាឡិប​និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ដាក់​លើ​ស៊ីរី​និង​រុស្ស៊ី

លោក​ខាង​លិច​​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​នៅ​អាឡិប​និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ដាក់​លើ​ស៊ីរី​និង​រុស្ស៊ី

បន្ទាប់ពីកិច្ចនៅទីក្រុងឡុងដ៍ សហរដ្ឋអាមេរិកនិងអង់គ្លេស ដែលជាប្រទេសគាំទ្រក្រុមឧទ្ទាមនៅស៊ីរី បានព្រមាននៅថ្ងៃអាទិត្យ១៦តុលាដាក់ទណ្ឌកម្មថ្មីៗទៀតប្រឆាំងនឹងស៊ីរីនិងរុស្ស៊ីក្នុងការឡោមព័ទ្ធក្រុងអាឡិប។ រដ្ឋមន្ត្រីការបរទេសបារាំងដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ បានអះអាងថា “បទឈប់បាញ់ ជាបញ្ហាមួយដ៏បន្ទាន់បំផុតនៅអាឡិបដែលកំពុងត្រូវរងគ្រោះនៅក្នុងសង្គ្រាមដ៏រាំរៃនៅស៊ីរី។

ក្រុមប្រទេសសម្ព័ន្ធលោកខាងលិច បានអះអាងបញ្ជាក់ពីការសិក្សាយ៉ាងយកចិត្តទុកដាក់របស់ខ្លួនទៅលើការដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងប្រធានាធិបតីស៊ីរី លោក Bachar el–Assadនិងរុស្ស៊ី។ ក្រុមប្រទេសដែលជួយខាងក្រុមឧទ្ទាមស៊ីរី បានអំពាវនាវឲ្យទីក្រុងMoscou ចូលរួមចំណែកនៅក្នុងការបញ្ចប់សង្គ្រាមក៏ព្រមទាំងការឡោមព័ទ្ធក្រុងអាឡិបដែលក្រុមប្រទេសសម្ព័ន្ធ ចាត់ទុកថា”ជាអំពើឧក្រឹដ្មកម្មប្រឆាំងមនុស្សជាតិ”។
ប្រមុខការទូតបារាំងលោក Jean-Marc Ayrault វិញ ដែលមានវត្តមាននៅទីក្រុងLONDRESដែរនោះ បានលើកឡើងថា”កិច្ចប្រជុំនៅក្រុង Lausanne ប្រទេសស្វីសកាលពីថ្ងៃសៅរ៍មុនក៏ត្រូវទទួលបរាជ័យដែរ នៅក្នុងការប៉ុនប៉ងរកបទឈប់បាញ់មួយនៅអាឡិប  បើទោះបី ជាមានគំនិតផ្តួចផ្តើមនានាជាច្រើនយ៉ាងណាក្តី”។ កិច្ចប្រជុំដែលចូលរួមដោយវ៉ាស៊ីនតោន មូស្គូនិងក្រុមប្រទេសសំខាន់ៗនៅក្នុងតំបន់ពាក់ព័ន្ធនៅក្នុងអធិករណ៍ស៊ីរី។

លោកប្រមុខការទូតអាមេរិក John kerry វិញ បានថ្លែងបញ្ជាក់ដែរថា” កិច្ចប្រជុំនៅLausane ប្រទេសស្វីស នៅពុំទាន់មានការបោះជំហានទៅមុខនៅឡើយទេនាខណៈនេះ នៅលើបញ្ហា បទឈប់បាញ់មួយ និងការបញ្ចប់ទម្លាក់គ្រាប់បែកនៅស៊ីរី”។ ដោយមួលហេតុនេះហើយ ទើបមានការរួមប្រជុំគ្នានៅទីក្រុងLondres កាលពីម្សិលមិញនេះ ដើម្បីចង់បង្ហាញឲ្យដឹងថា ក្រុមប្រទេសសម្ព័ន្ធលោកខាងលិច រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីទាមទារឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកនៅអាឡិប” នេះជាការថ្លែងបញ្ជាក់របស់លោក Kerry។

លើសពីនេះ លោក Kerry បានព្រមានរុស្ស៊ី របបលោក Assad និងអ៊ីរ៉ង់ផងដែរ ថា “សូមកុំឲ្យប្រទេសទាំងនេះនឹកស្រម័យឲ្យសោះថា ក្រុមប្រទេសសម្ព័ន្ធលោកខាងលិច សុខចិត្តបោះបង់ចោល ការប្រឆាំងរបស់ខ្លួននៅចំពោះមុខហេតុការណ៍នានាដែលកំពុងកើតឡើងនៅក្រុងអាឡិប”។តែទោះជាយ៉ាងណាក្តី ក៏លោកប្រមុខការទូតអាមេរិក ក៏នៅពុំទាន់ហ៊ាននិយាយអ្វីច្រើននោះដែរនៅលើលទ្ធភាពក្នុងការបញ្ចេញសកម្មភាពយោធាណាមួយនោះ ដោយលោកគ្រាន់តែបន្ថែមពាក្យពេជន៍ថា លោកក៏នៅពុំទាន់ឃើញមាន ទីកន្លែងណាមួយដែរនៅអ៊ឺរ៉ុបដែល មានការស្រេកឃ្លានខ្លាំងនៅក្នុងការធ្វើសង្គ្រាមនេះ៕

ប្រភព ៖ rfi

Loading...

  • លោក​ខាង​លិច​​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​នៅ​អាឡិប​និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ដាក់​លើ​ស៊ីរី​និង​រុស្ស៊ី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: