តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

6 Videos


១-នាង ហ្វាន់ ពីងពីង (Fan Bing Bing)
នាង ហ្វាន់ ពីងពីង កើតនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ១៩៨១ នៅទីក្រុងឈីងតាវ ខេត្តសានតុង ។ នាងជា តារាសម្តែង និង ចម្រៀងដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានសិល្បៈទីក្រុងសៀងហៃ ។ ឆ្នាំ ១៩៩៦ ចូលរួម សម្តែងនៅក្នុងរឿង «ស្ត្រីជើងខ្លាំង» ។ ឆ្នាំ ១៩៩៨ សម្តែងនៅក្នុងរឿងភាគបុរាណចិន គឺរឿង «ព្រះនាងវ៉ាន់ជូ» ហើយក៏ចាប់ផ្តើមមានឈ្មោះបោះសម្លេងរហូតមកដល់សព្វថ្ងៃនេះ ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

២- នាង យ៉ាង មី (Yang Mi)
នាង យ៉ាង មី កើតនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ១៩៨៦ នៅទីក្រុងប៉េកាំង ។ នាងជាតារាសម្តែង តារា ចម្រៀង និង ផលិតករភាពយន្ត និង វីដេអូ ។ ឆ្នាំ ២០០៥ នាងបានចូលរៀននៅក្នុងវិទ្យាស្ថានភាពយន្តផ្នែកតួ សម្តែងនៅទីក្រុងប៉េកាំង ។ ឆ្នាំ ២០០៦ ចាប់ផ្តើមមានឈ្មោះបោះសម្លេងតាមរយៈនៃការសម្តែងនៅក្នុងរឿងប្រ ភេទកាប់ដាវបុរាណចិន ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

៣- នាង ចេង ស៊ួង (Zheng Shuang)
នាង ចេង ស៊ួង កើតនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៩១ នៅទីក្រុងសេនយ៉ាង ខេត្តលាវនីង ។ នាងជា តារាសម្តែង ។ ឆ្នាំ ២០០៧ នាងបានចូលរៀននៅក្នុងវិទ្យាស្ថានភាពយន្តផ្នែកតួសម្តែងនៅទីក្រុងប៉េកាំង ។ ឆ្នាំ ២០០៩ ចាប់ផ្តើមមានឈ្មោះបោះសម្លេងតាមរយៈនៃការសម្តែងនៅក្នុងរឿង «នាំគ្នាមកមើលផ្កាយដុះកន្ទុយ» ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

៤- នាង ស៊ូ ឈីង (Xu Qing)
នាង ស៊ូ ឈីង កើតនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ១៩៦៩ នៅទីក្រុងប៉េកាំង ។ នាងជាតារាសម្តែង ។ ឆ្នាំ ១៩៨៨ ប្រឡងជាប់ចូលរៀននៅក្នុងវិទ្យាស្ថានភាពយន្តផ្នែកតួសម្តែងនៅទីក្រុងប៉េកាំង ។ ឆ្នាំ ១៩៩០ សម្តែង រឿង «ដើរបណ្តើរច្រៀងបណ្តើរ» ។ ឆ្នាំ ១៩៩១ សម្តែងរឿង «ឡប់សតិ» ។ ឆ្នាំ ១៩៩៤ សម្តែងរឿងព្រះ «ព្រះ អាទិត្យរះនៅទិសខាងកើត ភ្លៀងធ្លាក់នៅទិសខាងលិច» ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

៥- នាង យ៉ាង យីង ហៅ Angelababy
នាង យ៉ាង យីង ហៅ Angelababy កើតនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩៨៩ នៅទីក្រុងសៀងហៃ ។ នាងជាតារាសម្តែង ។ ឆ្នាំ ២០០៣ ក្លាយជាតារាសម្តែងចេញពីពិភពតារាបង្ហាញម៉ូដ ។ ឆ្នាំ ២០០៧ ចាប់ផ្តើមមាន ឈ្មោះបោះសម្លេងនៅក្នុងពិភពភាពយន្ត ។ ឆ្នាំ ២០០៩ សម្តែងខ្សែភាពយន្តផ្នែកមនោសញ្ចេតនា និង ឈុតឆាក ស្នេហាក្តៅសាច់ គឺរឿង «ស្នេហាវក់វីពាសពេញទីក្រុង» ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

៦- នាង ចាង ជុននីង (Zhang Jun Ning)
នាង ចាង ជុននីង កើតនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ១៩៨២ នៅប្រទេសអាល្លឺម៉ង់ ។ នាងជាតារាសម្តែងតៃ វ៉ាន់ ។ ឆ្នាំ ២០០២ ចូលប្រឡូកក្នុងពិភពភាពយន្ត ។ ឆ្នាំ ២០០៤ ចូលរៀននៅសាកលវិទ្យាល័យច្បាប់ នៅតៃវ៉ាន់ ឆ្នាំ ២០០៦ ដោយសារតែបានសម្តែងនៅក្នុងរឿង «ប្រាសាទយក្យពណ៌ស» ទើបចាប់ផ្តើមមានឈ្មោះល្បី ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

៧- នាង សុង ស៊ី (Song Xi) ហៅ Victoria
នាង សុង ស៊ី ហៅ Victoria កើតនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩៨៧ នៅទីក្រុងឈីងតាវ ខេត្តសានតុង ។ នាងជាតារាសម្តែង និង ចម្រៀង ។ ឆ្នាំ ២០០៧ ពេលនាងកំពុងតែសិក្សាផ្នែករបាំនៅទីក្រុងប៉េកាំង ត្រូវបានក្រុមហ៊ុនថាសចម្រៀង SM របស់កូរ៉េខាងត្បូង ពេញចិត្ត និង ចុះកុងត្រាជាមួយ ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ
៨- នាង ស៊ូ ឈី (Shu Qi)
នាង ស៊ូ ឈី កើតនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៩៧៦ នៅដែនកោះតៃវ៉ាន់ ។ នាងជាតារាសម្តែង និង បង្ហាញម៉ូដ ។ ស៊ូ ឈី បានក្លាយជាតារាបង្ហាញម៉ូដតាំងតែពីនៅរៀនថ្នាក់មធ្យមសិក្សាមកម្ល៉េះ ។ ឆ្នាំ ១៩៩៦ បាន ចាកចេញពីតៃវ៉ាន់ទៅប្រកបអាជីពសិល្បៈនៅហុងកុង ។ នាងធ្លាប់សម្តែងបានជាច្រើនរឿង ដែលសុទ្ធតែជារឿង មានឈុតឆាកស្នេហាក្តៅសាច់ និង ពុះកញ្ជ្រោលទៀតផង ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

៩- នាង លីវ ថាវ (Liu Tao)
នាង លីវ ថាវ កើតនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៧៨ នៅទីក្រុងណានឆាំង ខេត្តជាងស៊ី ។ នាងជាតារា សម្តែង និង ចម្រៀង ។ ឆ្នាំ ២០០០ ចេញសម្តែងជាលើកដំបូងនៅក្នុងរឿង «អនាគតគូនប្រសាស្រី និង ប្តីអ្នក ស្រុកអាយ» ។ ឆ្នាំ ២០០៣ សម្តែងក្នុងរឿង «ព្រះនាងវ៉ាន់ជូ» ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

១០- នាង លី ស៊ាវ រ៉ាន (Li Xiao Ran)
នាង លី ស៊ាវរ៉ាន កើតនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ១៩៧៦ នៅទីក្រុងប៉េកាំង ។ នាងជាតារាសម្តែង និង បញ្ចប់ការសិក្សានៅវិទ្យាស្ថានផ្នែករបាំនៅទីក្រុងប៉េកាំង ។ ឆ្នាំ ១៩៩៦ ចូលរួមសម្តែងជាលើដំបូងនៅក្នុងរឿង«អង្គរក្សរបស់កូនតុក្កតា» ។ ហើយចាប់តាំងពីពេលនោះមកសម្តែងបានជាច្រើនរឿងទៀត ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

១១- នាង លូ យីស៊ាវ (Lu Yi Xiao)
នាង លូ យីស៊ាវ កើតនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៨៨ នៅទីក្រុងតាលាន ខេត្តលាវនីង ។ នាងជាតារា សម្តែង និង ចម្រៀងដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានផ្នែកល្ខោន និង សម្តែងទីក្រុងសៀងហៃ ។ ឆ្នាំ ២០០៧ ទទួលបានរង្វាន់ធំនៃតារាចម្រៀងថ្មី ១០ រូបទូទាំងប្រទេសចិន លើកទី ៥ ។ ឆ្នាំ ២០០៩ សម្តែងរឿង «ស្នេហា នៅនិវេសនដ្ឋាន» ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

១២- នាង ជាង ស៊ូយីង (Jiang Shu Ying)
នាង ជាង ស៊ូយីង កើតនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩៨៦ នៅទីក្រុងសៀងហៃ ។ នាងជាតារាសម្តែង និង បញ្ចប់ការសិក្សានៅសាលាល្ខោនទីក្រុងសៀងហៃ ហើយនៅឆ្នាំ ២០០៤ សិក្សាបន្តផ្នែកសម្តែង ។ នាងមាន បរិញ្ញាប័ត្រអនុបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យប្រទេសអង់គ្លេស ឆ្នាំ ២០០៩ ។ កាលឆ្នាំ ២០០៥ នាងបាន ចូលរួមសម្តែងនៅក្នុងរឿង «បុប្ផាហិចហើរដូចមេអំបៅ» ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

១៣- នាង Dilraba
នាង Dilraba កើតនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៩២ នៅទីក្រុង Urumqi ខេត្តស៊ីនជាង ។ នាងជា តារាសម្តែងដែលបញ្ចប់ការសិក្សាផ្នែកល្ខោននៅសៀងហៃ ។ ខែឧសភា ឆ្នាំ ២០១៣ សម្តែងខ្សែវីដេអូបានមួយ រឿង ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

១៤- នាង ចិន ស៊ូ (Chen Shu)
នាង ចិន ស៊ូ កើតនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៧៧ ជាតារាសម្តែងភាពយន្ត តារាទូរទស្សន៍ និង ជាតួ សម្តែងល្ខោននិយាយរបស់ប្រជាជាតិចិន ទៀតផង ។ នាងជាអនុប្រធានសមាគមវិចិត្រសិល្បៈទូរទស្សន៍ចិន ។ ឆ្នាំ ២០០៩ ខ្សែភាពយន្តដែលនាងបានសម្តែងបានចូលរួមនៅក្នុងមហោស្រពទូរទស្សន៍នាទីក្រុងសេអ៊ូល ប្រទេសកូ រ៉េខាងត្បូង ។

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ

១៥- នាង ចាង យូស៊ី (Zhang Yu Xi)
កើតនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៩៣ នៅទីក្រុងទុនហួរ ខេត្តជីលីន ។ នាងជាតារាសម្តែង និង បង្ហាញម៉ូដ ។ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០០៩ នាងទទួលបានរង្វាន់លេខ ១ ពីកម្ម វិធី Kanebo ៕ គ ឡេង

តារាសម្តែងស្រីចិន ១៥ រូបមានកម្ពស់ ១,៦៨ ម៉ែត្រ