តោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នា

6 Videos


រោងភាពយន្ត Legend បានរៀបចំពិធីសម្ពោធរឿង « 888 តៃកុងផ្តាច់ព្រលឹង» នៅយប់ម៉ិញនេះ ដោយមានការចូលរួមពីមិត្តៗយុវវ័យជាច្រើន ។ រឿង «888 តៃកុងផ្តាច់ព្រលឹង» គឺជារឿងបែបកំប្លែងរបស់ថៃ ដែលមានតារាថៃល្បីៗជាច្រើនចូលរួមសម្តែង ដូចជាលោក និក ជាដើម ។ទស្សនិកជនខ្មែរជាច្រើនបានស្គាល់ស្នាដៃសំដែងរបស់លោកតាមរយៈរឿងជាច្រើនមកហើយ ។

តោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នា

តំណាងរោងភាពយន្ត Legend ក៏បានថ្លៃងអំណរគុណ ដល់ អ្នកគាំទ្ររបស់ខ្លួនដែលបានចូលរួមកម្មវិធីសម្ពោធរឿងនេះផងដែរ និងចុងក្រោយក៏អរគុណដល់ សប្បាយ MVP ដែលតែងតែទុកចិត្តលើរោងភាពយន្ត Legend ។ រឿង «888តៃកុងផ្តាច់ព្រលឹង » នឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៦ នៅថ្ងៃស្អែកនេះហើយ ដូច្នេះទស្សនិកជនទាំងអស់ បើចង់ជ្រាបច្បាស់ថា រឿងនេះល្អមើលដល់កម្រិតណានោះគឺកុំភ្លេច ទៅចូលរួមទស្សនាទាំងអស់គ្នាគ្រប់រោងភាពយន្តចាប់ពីថ្ងៃស្អែកនេះតទៅ ។

តោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នា

គួរបញ្ជាក់ផងដែរថា រឿង «888តៃកុងផ្តាច់ព្រលឹង» គឺជារឿង ដែលនិយាយពីតួអង្គ ផន ដែលជាតៃកុងឡានក្រុង ដែលពូកែជ្រែគេឯង ជាមួយនឹង វីន អ្នកប្រមូលលុយលើឡានក្រុង ដែលមានភារកិច្ចត្រូវជូនអ្នកដំណើរទៅកន្លែងចំណត ។តែនៅតាមផ្លូវមានរឿងរ៉ាវកើតឡើង ដែលត្រូវឲ្យពួកគេទាំងពីរនាក់ត្រូវដោះស្រាយ មានទាំងក្រុមអ្នកលេងចូលចិត្តវាយគ្នា មានក្រុមស្រីស្អាត ឡើងឡានក្រុង និងមនុស្សរោគចិត្ត រួមទាំងការប្រើផ្លូវថ្នល់ជាទីលានប្រណាំងរថយន្តជាដើម ។

តោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នា

សូមទស្សនាសកម្មភាពអ្នកគាំទ្រ ដែលបានចូលរួមក្នុងកម្មវិធីសម្ពោធរឿង «888 តៃកុងផ្តាច់ព្រលឹង» នៅយបប់ម៉ិញនៅរោងភាពយន្ត Legend ក្នុងផ្សារទំនើប TK ទួលគោក ដូចខាងក្រោម ៕ ឈឹម ដារ៉ា

តោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នាតោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នាតោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នាតោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នាតោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នាតោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នាតោះទៅមើលរឿង «888 តៃកុងផ្តាច់ព្រលឹង» ថ្ងៃស្អែកទាំងអស់គ្នា