ស្ថិតិ​៧​យ៉ាង​របស់​ Pogba ​យប់​មិញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​មិន​ជឿ

ការ​ប្រកួត​ Premier League ​​រវាង​ក្រុម​ខ្លាំងៗ​ Liverpool ទល់​នឹង​ Manchester United ដែល​បញ្ចប់​លទ្ធផល​ ០-០ ​យប់​មិញ​នេះ​ ​ក្រុម​បិសាច​ក្រហម​​របស់​លោក​ Jose Mourinho ​​មាន​​បាល់​គ្រប់គ្រង​តែ​ ៣៥​%​ប៉ុណ្ណោះ និង​​ជាប់​កំណត់ត្រា​ការ​​​​គ្រប់គ្រង​បាល់​ដ៏​តិច​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​​ក្រុម​ Man Utd។

 

ស្ថិតិ​៧​យ៉ាង​របស់​ Pogba ​យប់​មិញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​មិន​ជឿ

Paul Pogba ខ្សែ​បម្រើ​ក្រុម Man Utd ពេលប៉ះ Liverpool យប់មិញ

 

ទទឹម​​នឹង​ការ​មាន​បាល់​លេង​ដ៏​តិច​តួច​របស់​ក្រុម​ Man Utd ​បើ​ក្រឡេក​ទៅ​មើល​ខ្សែ​បម្រើ​ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​ពិភពលោក​ Paul Pogba ​ក៏​លេង​ពុំ​បាន​​ល្អ​​នោះ​ដែរ ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Anfield។ ​ខាង​ក្រោម​នេះ​ ជា​ស្ថិតិ​ទាំង​៧​យ៉ាង​របស់​ Pogba ​ដែល​លេង​ពុំ​បាន​ល្អ​យប់​មិញ៖

 

១. ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ (Passes)​ បាន​តែ​ ​៣៨​ដង

 

ស្ថិតិ​៧​យ៉ាង​របស់​ Pogba ​យប់​មិញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​មិន​ជឿ

 

Pogba ​​​មាន​មធ្យមភាគ​បញ្ជូន​បាល់​បាន​ ៦៦​ដង​ក្នុង​១​ប្រកួត ប៉ុន្តែ​ប្រកួត​យប់​មិញ​បាន​តែ​ ៣៨​ដង​ប៉ុណ្ណោះ ​ដែល​នេះ​ជា​ចំនួន​បញ្ជូន​បាល់​ដ៏​តិច​បំផុត​របស់​គេ​ រដូវ​កាល​នេះ។

 

២. បញ្ជូន​បាល់​ច្បាស់​ចំ​គោលដៅ​​ត្រឹម​តែ​ ៧១%

 

ស្ថិតិ​៧​យ៉ាង​របស់​ Pogba ​យប់​មិញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​មិន​ជឿ

 

Pogba ​​បញ្ជូន​បាល់​ចំ​គោលដៅ​គិត​ជា​មធ្យម​ ​៨៣% ​នៅ​រដូវ​កាល​នេះ​ ប៉ុន្តែ​នៅ​ Anfield យប់​មិញ កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ បញ្ជូន​បាល់​​​ចំ​គោលដៅ​ឲ្យ​មិត្ត​រួម​ក្រុម​បាន​តែ ៧១%​ប៉ុណ្ណោះ ​ដែល​ជា​ចំនួន​ដ៏​ទាប​បំផុត​ ជាង​ប្រកួត​ណាៗ​ទាំង​អស់​ រដូវ​កាល​នេះ។

 

៣. ចំនួន​ប៉ះ​បាល់​សរុប​ ៦៣​ដង៖ តិច​ជាង​ប្រកួត​ណាៗ​ទាំង​អស់​រដូវ​កាល​នេះ (​មធ្យម​ភាគ​របស់​គេ ៨៩​ប៉ះ ក្នុង​១​ប្រកួត​រដូវ​កាល​នេះ)។

 

ស្ថិតិ​៧​យ៉ាង​របស់​ Pogba ​យប់​មិញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​មិន​ជឿ

 

៤. ដណ្ដើម​បាល់​ឈ្នះ​គូ​ប្រជែង​​ ៤៦%៖ ​នេះ​ជា​ប្រកួត​ដំបូង​របស់​ Pogba ​ដែល​ដណ្ដើម​បាល់​​ជាមួយ​កីឡាករ​គូ​ប្រជែង​​ មិន​​បាន​​៥០%​ឡើង។

 

ស្ថិតិ​៧​យ៉ាង​របស់​ Pogba ​យប់​មិញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​មិន​ជឿ

 

៥. ស៊ុត​បាន​ ២​ជើង៖ (មធ្យម​ភាគ​​​រដូវ​កាល​នេះ​ Pogba ​​ស៊ុត​​ ៣,៣​ជើង​ក្នុង​១​ប្រកួត)

 

ស្ថិតិ​៧​យ៉ាង​របស់​ Pogba ​យប់​មិញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​មិន​ជឿ

 

៦. បង្កើត​ឱកាស​បាន​​ ១​ដង​គត់៖

 

ស្ថិតិ​៧​យ៉ាង​របស់​ Pogba ​យប់​មិញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​មិន​ជឿ

 

៧. បាន​ប៉ះ​បាល់​​១​ដង​គត់ ក្នុង​ប្រអប់​មុខ​ទី​ក្រុម​ Liverpool៖

 

ស្ថិតិ​៧​យ៉ាង​របស់​ Pogba ​យប់​មិញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​មិន​ជឿ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Mirror