រឿង​ថត​ស្រាត ដួង ម៉ា​និ​ច សុំ​ចុះចាញ់ ព្រោះ​មិនមែនជា​ចំណង់​ចំណូលចិត្ត​

​រាជធានី​ភ្នំពេញ : កញ្ញា ដួង ម៉ា​និ​ច ជា​តារា​និយម​បង្ហាញ​ភាព​សិច​ស៊ី តែ​នាង​មិន​ហ៊ាន​ថត​អាក្រាតកាយ​ក្នុង​ខ្សែភាពយន្ត​ទេ គឺ​«​សុំ​ចុះចាញ់​» តារា​ស្រី​មួយចំនួន​ដែល​ក្លាហាន​បែប​នោះ​។ ការនិយម​ភាព​សិច​ស៊ី​នាំ​ឲ្យ​គេ​យល់ថា កញ្ញា​ដួង ម៉ា​និ​ច អាច​នឹងមាន​ចិត្ត​ក្លាហាន​ហ៊ាន​សម្តែង​ឈុត​ឆាក​អាក្រាតកាយ​តែ​មិន​ដូច្នោះ​ទេ គឺ​នាង​មិន​ហ៊ាន​។ ចំពោះ​កញ្ញា ឌុ​ច លីដា ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​ដោយ​ហ៊ាន​សម្តែង​ឈុត​អាក្រាតកាយ​ក្នុង​រឿង «​នារី​វេទមន្ត​» របស់​ផលិតកម្ម​រ៉ុ​ក​។ ម្ល៉ោះហើយ​ទើប​គេ​គិតថា កញ្ញា ដួង ម៉ា​និ​ច អាច​ថត​ឈុត​ពិសេស​បែបនេះ​ដែរ​។​

 

​តែ​ផ្ទុយទៅវិញ កញ្ញា​ដួង ម៉ា​និ​ច បាន​និយាយថា «​បើទោះជា​លក្ខខណ្ឌ​បែបណា​ក៏​នាង​ខ្ញុំ​មិនអាច​មានចិត្ត​ស្លុយ​ថត​បែប​ជា​ឈុត​ឆាក​អាក្រាតកាយ​ដូច​តួអង្គ​ផ្សេង​ឡើយ ទោះជា​មានតម្លៃ​បែបណា ឬ​ស៊ីថ្លៃ​យ៉ាងម៉េច​ក៏ដោយ​។ ក្នុងការ​សម្តែង​នាង​ខ្ញុំ​ពិតជា​ហ៊ាន​សម្តែង​ឈុត​ផ្សេងៗ ហើយ​កន្លងមក​នាង​ខ្ញុំ​ធ្លាប់​សម្តែង​ឈុត​សិច​ស៊ី​ច្រើន​ដែរ ទាំង​ថត​ចម្រៀង​ខារ៉ាអូខេ និង​ថត​ភាពយន្ត ប៉ុន្តែ​ដូចជា​មិនមាន​ឈុត​ស្រាត​អី​លាយឡំ​សោះឡើយ ក្រៅពី​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី​បន្តិចបន្តួច ឬ​គល់ភ្លៅ​។​

 

​យ៉ាងណា​នាង​ខ្ញុំ​សុំ​សរសើរ​ដល់​មិត្ត​សិល្បការ​រិ​នីមួយ​ចំនួន​គាត់​ហ៊ាន​ថត​អាក្រាតកាយ នេះ​បញ្ជាក់ថា គាត់​ពិតជា​ស្រឡាញ់​សិល្បៈ​ណាស់ ហើយ​អ្នកមាន​បេះដូង​សិល្បៈ​ពិតប្រាកដ​គឺ​ពិតណាស់​សម្តែង​អ្វី​ក៏​គេ​ហ៊ាន​ដែរ នេះ​នាង​ខ្ញុំ​សុំ​សរសើរ​។ យ៉ាងណាមិញ​ចំពោះ​នាង​ខ្ញុំ​ឈុត​សម្តែង​បើ​ត្រឹមតែ​បញ្ចេញ​សាច់​ខ្នង​ទាំងអស់​គឺ​ហ៊ាន តែ​លើស​នេះ​មិន​ហ៊ាន​ទេ​។​

 

​ប្រទេស​យើង​ខុសពី​ប្រទេសជិតខាង ដោយ​ប្រទេសជិតខាង គឺ​នាង​ខ្ញុំ​ទទួលស្គាល់ថា តារា​សម្តែង ល្បីៗ​របស់គេ​ពិតជា​ហ៊ាន​ថត​ស្រាត​ទាំងប្រុស​ទាំងស្រី តែ​សម្រាប់​កម្ពុជា​យើង​មិនទាន់​ឈានដល់​កម្រិត​នេះឡើយ គឺ​មើលទៅ​នៅ​មិន​ហ៊ាន​នោះទេ​។ អ្វីដែល​សំខាន់​គឺ​នាង​ខ្ញុំ​ខ្លាច​ការរិះគន់ ទោះជា​យើង​ហ៊ាន តែ​សង្គម​យើង​គឺ​មិនទាន់​អាចឆ្លើយតប​រូបភាព​បែបនេះ​ដែរ​»​។​

 

​ទាក់ទិន​នឹង​ការងារ​សិល្បៈ ដួង ម៉ា​និ​ច កំពុង​បង្ហាញ​ទេពកោសល្យ​សម្តែង​ក្នុង​ខ្សែភាពយន្ត​បី​រឿង សុទ្ធតែជា​រឿង​ភាគ ។ រឿង​ទាំងនោះ​កំពុង​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ស៊ី​ធី​អិន និង​រឿង​ខ្លះ​ត្រៀម​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​។ តារា​ស្រស់​សោភា ដួង ម៉ា​និ​ច បាន​បញ្ជាក់ថា នាង​ឆ្លងកាត់​ការងារ​ក្នុង​ថ្នាល​សិល្បៈ​ជិត​១០​ឆ្នាំ ទម្រាំ​បាន​ល្បីឈ្មោះ ដូច្នេះហើយ​នាង​មិន​ហ៊ាន​ធ្វើ​អ្វីដែល​អាច​នាំ​ដល់​ការរិះគន់​ខ្លាំង​ពី​មហាជន ហើយ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​ទេ​៕

រឿង​ថត​ស្រាត ដួង ម៉ា​និ​ច សុំ​ចុះចាញ់ ព្រោះ​មិនមែនជា​ចំណង់​ចំណូលចិត្ត​ រឿង​ថត​ស្រាត ដួង ម៉ា​និ​ច សុំ​ចុះចាញ់ ព្រោះ​មិនមែនជា​ចំណង់​ចំណូលចិត្ត​ រឿង​ថត​ស្រាត ដួង ម៉ា​និ​ច សុំ​ចុះចាញ់ ព្រោះ​មិនមែនជា​ចំណង់​ចំណូលចិត្ត​

រឿង​ថត​ស្រាត ដួង ម៉ា​និ​ច សុំ​ចុះចាញ់ ព្រោះ​មិនមែនជា​ចំណង់​ចំណូលចិត្ត​