ឈ្នះ​​​កាត​ចាក់​​សាំង​ពី​ Total ៥០​ដុល្លាររៀង​រាល់​ខែ គ្រាន់​តែ​បង្ហោះ​រូបភាព​ជាមួយ​ Frame «ផ្លូវ​ទៅ​ស្រុក​»

ចង់​ឈ្នះ​រង្វាន់​ចាក់​សាំង Free មែន​ទេ? ងាយ​បំផុត ប្រិយមិត្ត​គ្រាន់​តែ​បង្ហោះ​រូបភាព​ជាមួយ Frame «ផ្លូវ​ទៅ​ស្រុក​» នៅ​លើ​ហ្វេស​ប៊ុកផេក ផ្លូវ​ទៅ​ស្រុក ឬ Instagram ប៉ុណ្ណោះ។

 

ឈ្នះ​​​កាត​ចាក់​​សាំង​ពី​ Total ៥០​ដុល្លាររៀង​រាល់​ខែ គ្រាន់​តែ​បង្ហោះ​រូបភាព​ជាមួយ​ Frame «ផ្លូវ​ទៅ​ស្រុក​»

 

យុទ្ធនាការ​ប្រកួត​ប្រជែង​នេះ​នាំ​មក​ជូន​ដោយ Total និង #luvkh ចាប់ផ្តើម​ពី​ខែ​តុលា ឆ្នាំ​២០១៦ រហូត​ដល់​ខែមករា ឆ្នាំ២០១៧។ ជា​រៀង​រាល់​ខែ នឹង​មាន​អ្នក​ឈ្នះ​រង្វាន់​ម្នាក់ ដោយ​អ្នក​ចូលរួម​គ្រាន់​បំពេញ​តាម​លក្ខខណ្ឌ​ងាយៗ​ខាង​ក្រោម​នេះ៖

 

លក្ខខណ្ឌ​ ៖​
-បង្ហោះ​រូបភាព​អ្វី​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា ដោយ​ដាក់​ Frame ​​ «ផ្លូវ​ទៅ​ស្រុក»​ នៅ​លើ​រូប​របស់​អ្នក​ រួច​បង្ហោះរូប​នៅ​លើ​​ Facebook ផ្លូវទៅស្រុក​ https://www.facebook.com/events ឬ Instagram ។
-ពិពណ៌នា ឬ​បង្ហាញ​ពី​ខ្លឹមសារ​រូបថត ហើយ Hashtag #theroadhome #sabay #luvkh #rhcontest ជា​ការ​ស្រេច
​-ចំពោះ​ប្រិយមិត្ត​ដែល​បង្ហោះរូបភាព​តាម Instagram វិញ ត្រូវ​ប្រាកដ​ថា​​គណនី Instagram របស់​អ្នក​ដាក់​ជា public mode ។

រង្វាន់៖
-នៅ​ចុង​ខែនីមួយ​ Sabay នឹង​ជ្រើស​រើស​រូប​ភាពដែល​មាន​អ្នក​ like ច្រើន​ជាង​គេ​បំផុត​ចំនួន១ ​ដើម្បី​ទទួល​បាន​កាត​ចាក់​សាំង Total​ ​​តម្លៃ​៥០ដុល្លារ​ រួមនិងរង្វាន់ផ្សេងៗជាច្រើនទៀត។​
-ដោយឡែកសម្រាប់​ខែ​ មករា ឆ្នាំ២០១៧ ដែលជាខែបញ្ចប់គម្រោង «ផ្លូវទៅស្រុក»​ Sabay នឹង​ជ្រើស​រើស​អ្នក​ឈ្នះចំនួន​ពីរ​នាក់ ​ដែល​ម្នាក់ៗនឹង​ទទួល​បាន​កាត​ចាក់​សាំង​មាន​តម្លៃ​៥០ដុល្លារ។

 

នៅចាំ​អី​ទៀត​! ​កាតចាក់សាំងដែលមានតម្លៃ៥០ដុល្លារ ចំនួន៥រង្វាន់កំពុងរង់ចាំអ្នក តោះ! ចូលរួម​ប្រកួត​​ទាំង​អស់​គ្នា​ដោយ​គ្រាន់​តែ​បំពេញ​តាម​លក្ខខណ្ឌ​ងាយ​ៗ​ខាង​លើ។

 

ឈ្នះ​​​កាត​ចាក់​​សាំង​ពី​ Total ៥០​ដុល្លាររៀង​រាល់​ខែ គ្រាន់​តែ​បង្ហោះ​រូបភាព​ជាមួយ​ Frame «ផ្លូវ​ទៅ​ស្រុក​»

 

ឈ្នះ​​​កាត​ចាក់​​សាំង​ពី​ Total ៥០​ដុល្លាររៀង​រាល់​ខែ គ្រាន់​តែ​បង្ហោះ​រូបភាព​ជាមួយ​ Frame «ផ្លូវ​ទៅ​ស្រុក​»

 
ចុចនៅទីនេះ ដើម្បីដាក់ Frame ផ្លូវទៅស្រុកលើរូបភាព។

 

“ផ្លូវ​ទៅ​ស្រុក” គឺជា​ឈ្មោះ​គម្រោង​មួយ​របស់​ Sabay បាននិងកំពុងធ្វើយុទ្ធនាការដោយ​​ប្រើ​ពេលពេល ៣ខែ ចាប់​ពី​ថ្ងៃ​ទី​២០​ កញ្ញា​២០១៦ ដើម្បី​ស្វែង​រក​ដំណឹង​នៅ​តាម​ភូមិ ឃុំ ស្រុក​ មួយ​ចំនួន នៅ​ទូទាំង​រាជធានី ខេត្ត របស់​កម្ពុជា ដែល​ដំណឹង​ទាំង​នោះ​រួមមាន៖
-ប្រវត្តិសាស្ត្រ
-សិល្បៈ វប្បធម៌ ប្រពៃណី
-សក្ដានុពល​សេដ្ឋកិច្ច ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ
-មុខម្ហូប​តាម​តំបន់
-ជំនឿ​ប្លែកៗ
-រមណីយដ្ឋាន​ស្រស់​ស្អាត​នានា ទាំង​បែប​ធម្មជាតិ​ និង កែច្នៃ របស់​កម្ពុជា ជូន​ទាំង​ភ្ញៀវ​ជាតិ និង អន្តរជាតិ។

 

«ផ្លូវ​ទៅ​ស្រុក»​ ​ បាន​បញ្ចប់​គោលដៅ​ទី១​ទៅ​ខេត្ត​ភាគ​និរតី​នៃ​ប្រទេស ​រួម​មាន​ខេត្ត​តាកែវ កំពត កែប ព្រះសីហនុ កោះកុង ដោយ​ជោគជ័យ​ហើយ។ បច្ចុប្បន្ន​ក្រុម​ការងារ​បាន​និង​កំពុង​ស្វែង​រក​ព័ត៌មាន​ក្នុង​គោលដៅ​ទី២ ដែលមាន​ខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់បាត់ដំបង​ ប៉ៃលិន បន្ទាយមានជ័យ​ ឧត្ដរមានជ័យ ព្រះវិហារ​ សៀមរាប​ និងកំពង់ធំ រីឯគោលដៅទី៣​ និងចុង​ក្រោយ​ នឹង​ធ្វើបន្ត​រហូត​ដល់ដើម​ឆ្នាំ​២០១៧​​។

 

ប្រសិន​បើ​ប្រិយមិត្ត​ចង់​ផ្ដល់​ព័ត៌មាន​មក​កាន់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក ដើម្បី​ផ្សព្វផ្សាយ​ពី​សក្កដានុពល​ នៃ​ខេត្ត​របស់​ខ្លួន​នោះ​ សូមទាក់ទង​តាម​រយៈ​លេខ ៖ 010​ 702 777 /015 373 673៕