ខែ​នេះ ​ជិះ​ទូក​ទៅ​លេង​ភ្នំ​កង្រី ​ទេសភាព​ស្អាត​ណាស់​

នៅ​ឃុំ​ពង្រ ​ស្រុក​រលាប្អៀរ ​ខេត្ត​កំពង់​ឆ្នាំង ​មាន​ភ្នំ​មួយ​ខ្ពស់​ជាង​គេ មើល​ពី​ចម្ងាយ​ទៅ ​ហាក់​បី​ដូចជា​រាង​មនុស្ស​ស្រី​ម្នាក់​ដេក​ផ្កាប់​មុខ​សណ្ដូក​ខ្លួន​អីចឹង ដែល​ភ្នំ​នេះ​ហើយ​គេ​ឱ្យ​ឈ្មោះ​ថា​ភ្នំ​នាង​កង្រី។

ដើម្បី​ទៅ​ដល់​ភ្នំ​នេះ​បាន ​ប្រិយមិត្ត​អាច​ទំនាក់ទំនង​ជួល​ទូក​ទេសចរណ៍​ដែល​ចត​ចាំ​ភ្ញៀវ​នៅ​នៅ​ត្រើយ​ម្ខាង​នេះ​បាន ដោយ​ទូក​ចំណុះ​គ្នា​១៥​នាក់ ​ត្រឹម​តែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ខណៈ​ដែល​ទូក​តួច​អាច​ថោក​ជាង​នេះ។ អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​ទូក​នៅ​ខែ​ទឹក​ឡើង​នេះ ​ប្រិយមិត្ត​អាច​គយគន់​សម្រស់​ធម្មជាតិ​បាន​ច្រើន​បែប​មែនទែន ដែល​ដុះ​អម​និង​ផ្លូវ​ទូក​នេះ ហើយ​ក៏​មាន​ព្រៃ​លិច​ទឹក​ផង​ដែរ។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​ក្រោយ​ពី​ទស្សនា​ភ្នំ​កង្រី​បាន​សប្បាយ​ហើយ ​អ្នក​រាល់​គ្នា​អាច​ប្រាប់​ម្ចាស់​ទូក ​ឱ្យ​បើក​កាត់​តាម​ភូមិ​ជនជាតិ​វៀតណាម​បាន​ទៀត​ផង ដើម្បី​មើល​ពី​របៀប​នៃ​ការ​រស់នៅ​របស់​ពួកគេ។

សរសេរ​មិន​អស់​សេចក្ដី សូម​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ ​ថា​តើ​ពិត​ជា​ស្អាត​មែន​ឬ​អត់?

អត្ថបទ៖ មុន្នី រម្យ